ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ទុច្ចរិត​ខ្លះ​ថ្លើមធំ​ហ៊ាន​យកឈ្មោះ​មន្ត្រី​តុលាការ​ទៅ​រកស៊ី

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​ប្រតិកម្ម និង​ដាក់​វិធាន​ការ​​ចំពោះ​បុគ្គល​ដែល​យកឈ្មោះ​លោក​រកស៊ី និង​ប្រើប្រាស់​កាង​រថយន្ត​អត់​ពន្ធ​ខុស​ច្បាប់ ខណៈ​ពេល​ចុះ​បង្ក្រាប​ទំនិញ កាលពី​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្រុង​សិរី​សោភ័ណ​។…

ខេត្តបន្ទាយមានជ័យ ៖ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​ប្រតិកម្ម និង​ដាក់​វិធាន​ការ​​ចំពោះ​បុគ្គល​ដែល​យកឈ្មោះ​លោក​រកស៊ី និង​ប្រើប្រាស់​កាង​រថយន្ត​អត់​ពន្ធ​ខុស​ច្បាប់ ខណៈ​ពេល​ចុះ​បង្ក្រាប​ទំនិញ កាលពី​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្រុង​សិរី​សោភ័ណ​។

នៅ​ពេល​ដែល​សមត្ថកិច្ច​ចម្រុះ​ពិនិត្យ និង​បង្ក្រាប​ទំនិញ​តាម​ស្តង់ និង​ឃ្លាំង​នៅ​ក្រុង​សិរី​សោភ័ណ លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន និង​ប្រតិកម្ម​ចំពោះ​បុគ្គល​ដែល​យកឈ្មោះ​លោក​ទៅ​រកស៊ី និង​ប្រើប្រាស់​កាង​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ និង​រថយន្ត​ខុសច្បាប់​កន្លង​មក ដែល​ប៉ះពាល់​កិត្តិយស និង​ភារកិច្ច​លោក​។

លោក​បាន​ដាក់​វិធានការ​ស្រាវជ្រាវ​រកមុខ​ចំពោះ​បុគ្គល​ដែល​ប្រើប្រាស់​ឈ្មោះ​លោក ដើម្បី​ចាត់ការ​តាម​ច្បាប់ ហើយ​លោក​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ដើម្បី​មាន​វិធានការ​ចំពោះ​រថយន្ត​ចង្កូត​ស្តាំ និង​រថយន្ត​ដែល​ល្មើស​នឹង​ច្បាប់​។

គួរ​រំលឹក​ថា នៅ​ខេត្តបន្ទាយមានជ័យ ដែល​ជា​ខេត្ត​មួយ​ជាប់​ជាយ​ដែន​ដែល​មាន​បទ​ល្មើស​​គេចពន្ធ​ច្រើន​មាន​ឈ្មួញ​នាំ​ចូល​គេចពន្ធ​ដូច​នៅ​ស្រុក​/​ក្រុង​ជាប់​ជាយ​ដែន មាន​​រថយន្ត​ចង្កូត​ស្តាំ និង​ម៉ូតូ​គេចពន្ធ ដែល​ឈ្មួញ​ជា​សមត្ថកិច្ច ឬ​កូនចៅ​យក​អំណាច និង​ខ្សែ​ទុយោ​ធំ​អាង​នេះ​អាង​នោះ​ប៉ះពាល់​ដល់​មន្ត្រី​ល្អ ។ យក​មន្ត្រី​មានកេរ្តិ៍ឈ្មោះ​ទៅ​ប្រើ ទើប​ហ៊ាន​រកស៊ី​ល្មើស​នឹង​ច្បាប់ បាន​ឃុបឃិត​ជាមួយ​កងកម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន លួច​នាំ​ចូល​តាម​ច្រករបៀង​ខុសច្បាប់​ដែល​ធ្វើ​ឱ្យ​បាត់បង់​ចំណូល​រដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ