ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​តិច​ណាស់​ដែល​ជឿ​ថា​មាន​នរក

5 ឆ្នាំ មុន

គួរ​ឱ្យ​សោកស្តាយ​កាលបើ​លើកយក​បញ្ហា​នរក​មក​និយាយ​នោះ មាន​មនុស្ស​តិច​ណាស់​ដែល​ស្ដាប់ ព្រោះ​សេចក្ដី​ទុក្ខ​ក្នុង​នរក​វា​ធ្ងន់​ហួសវិស័យ​មនុស្ស​ធម្មតា​នឹក​ស្មាន នឹកគិត ម្យ៉ាងទៀត​ហេតុតែ​សត្វលោក​មិន​ងាយ​ជឿ ព្រោះតែ​មិន​បានឃើញ​ផ្ទាល់​នឹង​ភ្នែក ។ ជុំវិញ​បញ្ហា​នរក​នេះ​សូម​ធ្វើការ​ប្រៀបធៀប​បន្តិច​ថា មនុស្ស​ខ្វាក់​ពី​កំណើត​រមែង​មិន​ធ្លាប់​ស្គាល់​អ្វី​ទៅ​ដែល​ហៅ​ថា​ស្អាត ល្អ​នោះ​ទេ…

គួរ​ឱ្យ​សោកស្តាយ​កាលបើ​លើកយក​បញ្ហា​នរក​មក​និយាយ​នោះ មាន​មនុស្ស​តិច​ណាស់​ដែល​ស្ដាប់ ព្រោះ​សេចក្ដី​ទុក្ខ​ក្នុង​នរក​វា​ធ្ងន់​ហួសវិស័យ​មនុស្ស​ធម្មតា​នឹក​ស្មាន នឹកគិត ម្យ៉ាងទៀត​ហេតុតែ​សត្វលោក​មិន​ងាយ​ជឿ ព្រោះតែ​មិន​បានឃើញ​ផ្ទាល់​នឹង​ភ្នែក ។

ជុំវិញ​បញ្ហា​នរក​នេះ​សូម​ធ្វើការ​ប្រៀបធៀប​បន្តិច​ថា មនុស្ស​ខ្វាក់​ពី​កំណើត​រមែង​មិន​ធ្លាប់​ស្គាល់​អ្វី​ទៅ​ដែល​ហៅ​ថា​ស្អាត ល្អ​នោះ​ទេ បើទុកជា​យើង​ខំព្យាយាម​ពន្យល់​ថា រូប​នេះ​ស្អាត រូប​នោះ​ល្អ​យ៉ាងណា​ក៏​ដោយ ក៏​មនុស្ស​ខ្វាក់​ពី​កំណើត​នោះ​មិន​ងាយ​យល់​បាន​ឡើយ ថែម​ទាំង​បដិសេធ​ថា ក្នុង​លោក​នេះ​គ្មាន​ស្អាត គ្មាន​ល្អ គ្មាន​ខៀវ លឿង​អ្វី​ទេ ។ តើ​សម្តី​បដិសេធ​របស់​មនុស្ស​ខ្វាក់​ពី​កំណើត​បែប​នេះ គួរ​ទេ ?

នេះ​សបញ្ជាក់​ថា សត្វលោក​ខ្លះ​ក៏​ខ្វាក់​ដូច​គ្នា​ដែរ ព្រោះ​ធូលី​ដ៏​ក្រាស់ឃ្មឹក​គឺ​រាគាទិកិលេស​ជាដើម បាន​ហើរ​ចូល​ទៅ​ក្នុង​ភ្នែក គឺ​បញ្ញា​ឲ្យ​ខ្វាក់​តាំងពី​កំណើត​មក​ម្ល៉េះ គេ​មិន​ងាយ​មើលឃើញ​ថា អ្វី​ទៅ​ជា​បាប អ្វី​ទៅ​ជា​បុណ្យ អ្វី​ទៅ​ជា​សួគ៌ ឬ​នរក​បាន​ទេ និង​ថែម​ទាំង​បដិសេធ​ថា​ក្នុង​លោក​នេះ​គ្មាន​បាប គ្មាន​បុណ្យ គ្មាន​សួគ៌ គ្មាន​នរក​ទៀត​ផង ។

កាលបើ​ភ្នែក​គឺ​បញ្ញា​ត្រូវ​ធូលី​គឺ​កិលេស​ចូល​ទៅ​បិទ​បាំង​យ៉ាងនេះ​ហើយ​ក៏​មិន​អាច​មើលឃើញ​ឋាននរក​បាន​ឡើយ ប៉ុន្តែ​ចំពោះ​ព្រះអរហន្ត​ទាំងឡាយ ភ្នែក​គឺ​បញ្ញា​របស់​លោក​ស្អាត​បរិសុទ្ធ ប្រាសចាក​ធូលី គឺ​កិលេស​ហើយ ហើយ​លោក​ប្រកប​ព្រម​ដោយ វិជ្ជា​ជ្រាប​ច្បាស់​នូវ​លោក​នេះ​និង​លោក​ខាង​មុខ ដូច្នេះ​រឿង​ណា​ដែល​បុថុជ្ជន​មិនដឹង ព្រះអរហន្ត​ទាំងឡាយ​លោក​ដឹង អ្វី​ដែល​បុថុជ្ជន​មើល​មិនឃើញ ព្រះអរហន្ត​ទាំងឡាយ​លោក​មើល ព្រោះ​លោក​អស់​កិលេស​ហើយ ។