ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បាន​ហើយ​ចិន​២​នាក់ បា.ញ់ប្រហារ​ចិន​៤​នាក់​របួសធ្ងន់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៦ កញ្ញា នេះ​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់ ពាក់ព័ន្ធ​ករណី​បាញ់​គំរាម បណ្តាល​ឲ្យ​ជនជាតិ​ចិន​ដូច​គ្នា​៤​នាក់ រង​បួស​ធ្ងន់ធ្ងរ​។…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៦ កញ្ញា នេះ​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់ ពាក់ព័ន្ធ​ករណី​បាញ់​គំរាម បណ្តាល​ឲ្យ​ជនជាតិ​ចិន​ដូច​គ្នា​៤​នាក់ រង​បួស​ធ្ងន់ធ្ងរ​។ ជនសង្ស័យ​ម្នាក់​ឈ្មោះ REN HAI JUN ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E០១១១៥៤៣៤ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ WU HAI ZHU ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E៩២១១១៩៨៥ មុខរបរ និង​ស្នាក់​មិន​ពិតប្រាកដ​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦ កក្កដា ២០១៨ វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ នៅ​ភោជនីយដ្ឋាន​ស៊ី​ហ៊ូ ស្ថិត​នៅ​ក្រុម​៩ ភូមិ​១ សង្កាត់​៣ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ មាន​ជនសង្ស័យ​ចំនួន​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ក្រហម ស្លាក​លេខ​ប្រើ​ស្កុ​តបិត​ពីលើ ហើយ​ពាក់មួក​សុវត្ថិភាព​ព​ណ៍​ខ្មៅ និង​ពាក់អាវ​រងារ​ខ្មៅ​ធំ​ដៃ​វែង​ទាំង​ពីរ​នាក់​។ បាន​ទៅ​ធ្វើ​សកម្មភាព​ផ្ទុះអាវុធ (​បាញ់​គំរាម​) ទៅ​លើ​ជន​រង​គ្រោះជា​ជនជាតិ​ចិន​៤​នាក់ ដែល​កំពុង​អង្គុយ​ហូប​អាហារ បណ្តាល​ឲ្យ​របួស​ជើង​ទាំង ៤​នាក់ រួច​ខ្មាន់កាំភ្លើង​គេចខ្លួន​បាត់​។ ជន​រង​គ្រោះ​៤​នាក់​នោះ​១.​ឈ្មោះ ZHANG KUN ប្រុស អាយុ​៣៩​ឆ្នាំ ត្រូវ​ចំ​ភ្លៅ​ខាងស្តាំ​។ ២.​ឈ្មោះ YANG HUAIHUN ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ត្រូវ​ចំ​ក្បាលជង្គង់​ខាងស្តាំ​។

៣.​ឈ្មោះ YANG JUN GING ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវ​ចំ​ចុង​ភ្លៅ​ស្តាំ និង​ដើម​កំភួនជើង​ខាងឆ្វេង​។ និង​៤.​ឈ្មោះ LIU WEIMIN ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ត្រូវ​ចំ​ភ្លៅ​ខាងស្តាំ​។ ជន​រង​គ្រោះជា​ជនជាតិ​ចិន​ទាំង​៤​នាក់ ស្នាក់​នៅ​សណ្ឋាគារ វិមាន​ខ្សាច់​មាស ចូល​មក​ទេសចរណ៍ កាលពី​ថ្ងៃ​ទី​១៤ សីហា ២០១៨ ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល នៅ​គ្លីនិក សេ​តេ ប៉ុន្តែ​ពេល​នេះ​បាន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ហើយ​។ វត្ថុ​តាង​បន្សល់​នៅ​ក​ន្លែ​ន​កើតហេតុ សម្បក​គ្រាប់​ចំនួន​៩ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​១​គ្រាប់​។ ក្រោយ​ហេតុការណ៍​នេះ​បាន​ឡើង​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះ​សីហ​នុ បាន​បង្កើត​គណៈកម្មការ​មួយ ដើម្បី​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​លើ​បទល្មើស​នោះ​ជា​បន្ទាន់ ដោយ​មានការ​ចង្អុល​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​។

បន្ទាប់​ពី​គណៈកម្មការ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​កម្លាំង​ជំនាញ ផែន​នគរបាល​ព្រហ្មទណ្ឌ ដែល​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្ពស់ រហូត​ឈាន​ទៅ​ដល់​ការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នៅ​ថ្ងៃ​ទី​៥ កញ្ញា ដូច​មានឈ្មោះ​ខាងលើ​នេះ​។ ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ បាន​សារភាព​ពី​ការ​លាក់​កាំភ្លើងខ្លី​២​ដើម ១​ដើម​ម៉ាក BERETA លេខ​G643652 បង់​១ និង​គ្រាប់​២​គ្រាប់​។ ២.​កាំភ្លើង​ម៉ាក GIOCK19 លេខ WBEN763 បង់​១ គ្រាប់​៣​គ្រាប់​។ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បាន​មាន​ប្រសាសន៍​ថា តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​២​នាក់ ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ដោយ​ប្រើ​កាំភ្លើងខ្លី​២​ដើម បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។

ចម្លើយ​បន្ត​ថា បានជា​ពួក​គេ​ទៅ​បាញ់​ជន​រង​គ្រោះ ព្រោះតែ​ខឹង​រឿង​និយាយ​ប្រមាថមើលងាយ​ពួក​គេ​ថា ជា​មនុស្ស​ដើរ​មិន​ត្រង់​ផ្លូវ​ដើរ​វៀច​ៗ បែប​នេះ មិនមែន​ជា​មនុស្ស​ល្អ​ត្រឹមត្រូវ​ទេ​។ ខណៈ​ពេល​ដែល​ពួក​គេ​បាន​ទៅ​ផឹកស៊ី​នៅ​ក្នុង​ក្លឹ​ប​មួយ​កន្លែង​តាម​ផ្លូវ​ឧតុនិយម កាលពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៨ ទើប​នៅ​ថ្ងៃ​កើតហេតុ​ពួក​គេ​បាន​តាម​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង​ទៅ​។ ចំពោះ​កាំភ្លើង​រូបគេ​បាន​ទិញ​ពី​ជន​មិន​ស្គាល់​មុខ ក្នុង​១​ដើម​តម្លៃ​៣,៨០០​ដុល្លារ​អា​មេ​រិ​ក ហើយ​ពេល​ធ្វើ​សកម្មភាព​រួច ពួក​គេ​បាន​យក​ទៅ​កប់​នៅ​ក្នុង​ដី​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្រុម​២២ ភូមិ​៣ សង្កាត់​៣ ក្រុង​.​ព្រះ​សីហ​នុ​។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ