ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លឹង​ត្រឹមតែ​២​វិនាទី​ប៉ុណ្ណោះ ក្មេង​ប្រុសម្នាក់​ត្រូវ​ងងឹតភ្នែក

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​មើលឃើញ​ដុំ​ខ្មៅ​បាំង​គំហើញ​របស់​ខ្លួន (​ក្បែរ​នឹង​ខ្វាក់​) ក្រោយ​សម្លឹង​ពន្លឺ​ឡាស៊ែរ​ចេញពី​ប៊ិ​ច ត្រឹមតែ​២​វិនាទី​។ រឿងហេតុ​នេះ​កើតឡើង​នៅ​ក្នុង​តំបន់…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​មើលឃើញ​ដុំ​ខ្មៅ​បាំង​គំហើញ​របស់​ខ្លួន (​ក្បែរ​នឹង​ខ្វាក់​) ក្រោយ​សម្លឹង​ពន្លឺ​ឡាស៊ែរ​ចេញពី​ប៊ិ​ច ត្រឹមតែ​២​វិនាទី​។

រឿងហេតុ​នេះ​កើតឡើង​នៅ​ក្នុង​តំបន់ Essex ចក្រភព​អង់គ្លេស​។ ម្តាយ​របស់​ក្មេង​ឈ្មោះ Emma Carson អាយុ​៣៩​ឆ្នាំ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ពេល​កូន​របស់​ខ្លួន​ឈ្មោះ Archie Mapson អាយុ​៩​ឆ្នាំ មាន​កំហូច​ទៅ​លើ​គំហើញ ដោយសារ​តែ​ប៊ិ​ច​ឡាស៊ែរ​ពណ៌​បៃតង​។

Archie មិន​អាច​អាន​បាន មើល​មុខ​មនុស្ស និង​លេង​បាន​ទេ ដោយសារ​តែ​គេ​មើល​ឃើញ​​ដុំ​ខ្មៅ​មួយ​ដុំ​ធំ​បាំង​គំហើញ​ជិត​។ សូ​ម្បី​តែ​គ្រូពេទ្យ​ក៏​ថា បញ្ហា​នេះ​ប្រហែលជា​មិន​អាច​ជា​ដូច​ដើម​ដែរ​។

Carson បាន​ទិញ​ប៊ិ​ចនេះ​ឲ្យ​កូន​របស់​នាង​លេង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ពី​កន្លែង​លក់​ប្រដាប់​ប្រដា​ក្មេង​លេង​នៅ Basildon​។ នាង​តែងតែ​ប្រាប់​កូន​នាង​រហូត​ថា កុំ​ឲ្យ​ដាក់​ពន្លឺ​នោះ​បាញ់​ចំ​ភ្នែក​។ ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៨ ខែសីហា Archie ក៏​ប្រាប់​នាង​ជា​ម្តាយ​ថា មើល​ឃើញ​ដុំ​ខ្មៅ​មួយ​។ នាង​ស្មាន​តែ​មាន​ជំងឺ​អាឡែកហ្ស៊ី ហើយ​ក៏​ឲ្យ​ថ្នាំលេប​។ តែ​វា​មិន​បាត់​នោះ​ទេ​។ ដល់​ពេល​ទៅ​ពេទ្យ​ភ្នែក​ទើប​ដឹង​ថា វា​ជា​បញ្ហា​ធំ​។

ពន្លឺ​ឡាស៊ែរ​នោះ​បាន​ធ្វើ​ឲ្យ​ខ្លោច​នៅ​ផ្នែក​ខាងក្រោយ​របស់​ភ្នែក​ខាងស្តាំ និង​ខូច​ដល់​បាត​ភ្នែក​ស្រទាប់​រេ​ទី​ន​នៅ​ភ្នែក​ខាងឆ្វេង​។ វា​ពិតជា​ធ្ងន់ធ្ងរ​មែនទែន ហើយ​អាច​នឹង​មិនជា​ដូច​ដើម​ឡើយ ។ សូម​ប្រុង​ប្រយ័ត្ន​ទាំង​អស់គ្នា…!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ