ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​អា​មេ​រិ​ក​នៅក្នុង​​ក្រុងរង​គ្រាប់​ផ្លោង​ឆេះ

5 ឆ្នាំ មុន

ប្រទេស​លី​ប៊ី ៖ ប្រភព​ព័ត៌មាន​សន្តិសុខ​បាន​​រាយការណ៍ឱ្យ​ដឹង​​ថា ទីតាំង​ស្ថានទូត​អា​មេ​រិក​​ប្រចាំ​ក្រុង​ទ្រី​ប៉ូ​លី ​រដ្ឋធានី​លី​ប៊ី រង​គ្រាប់​ផ្លោង​កាលពី​ថ្ងៃ​ទី​៤ ​កញ្ញា ខណៈ​ការ​ប្រយុទ្ធ​គ្នា​នៅ​បន្ត​ក្នុង​ទីក្រុង​នេះ​រវាង​កងទ័ព​រដ្ឋាភិបាល ​និង​ពួក​ជីវពល​។ ប្រភព​មួយ​របស់​ក្រសួងមហាផ្ទៃ​លី​ប៊ី​និយាយ​ថា…

ប្រទេស​លី​ប៊ី ៖ ប្រភព​ព័ត៌មាន​សន្តិសុខ​បាន​​រាយការណ៍ឱ្យ​ដឹង​​ថា ទីតាំង​ស្ថានទូត​អា​មេ​រិក​​ប្រចាំ​ក្រុង​ទ្រី​ប៉ូ​លី ​រដ្ឋធានី​លី​ប៊ី រង​គ្រាប់​ផ្លោង​កាលពី​ថ្ងៃ​ទី​៤ ​កញ្ញា ខណៈ​ការ​ប្រយុទ្ធ​គ្នា​នៅ​បន្ត​ក្នុង​ទីក្រុង​នេះ​រវាង​កងទ័ព​រដ្ឋាភិបាល ​និង​ពួក​ជីវពល​។

ប្រភព​មួយ​របស់​ក្រសួងមហាផ្ទៃ​លី​ប៊ី​និយាយ​ថា គេ​ពុំ​ដឹង​ពី​ចំនួន​គ្រាប់​ផ្លោង​វាយប្រហារ​​លើ​អគារ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុង​ទ្រី​ប៉ូ​លី​ឡើយ​។ ហើយ​​ការ​ខូចខាត​ដោយសារ​ភ្លើង​ឆេះ​​មក​ពី​គ្រាប់​ផ្លោង​ទាំងនេះ​ក៏ ​ពុំ​ដឹង​ច្បាស់​ដែរ​។​ ចំណែក​ពួក​អ្នក​ពន្លត់ភ្លើង​ពុំ​អាច​ចូល​ទៅ​ដល់​អគារ​នោះ ព្រោះ​វា​ស្ថិត​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ទ្រី​ប៉ូ​លី ជាយ​ក្រុង​​ភាគ​ខាងត្បូង​ កន្លែង​ដែល​ការ​ប្រយុទ្ធ​គ្នា​ផ្ទុះ​ឡើងជា​ថ្មី​។​ អគារ​ស្ថានទូត​នោះ​បច្ចុ​ប្បន្ន​ពុំ​មាន​មនុស្ស​នៅឡើយ​។

ភាគ​ខាងត្បូង​ក្រុង​ទ្រី​ប៉ូ​លី ជាទី​លាន​នៃ​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា ចាប់តាំងពី​ស​ប្ដា​ហ៍​មុន​​មករ​វាង​កងទ័ព​រដ្ឋាភិបាល ​និង​ពួក​ជីវពល​ប្រដាប់​អាវុធ បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ច្រើន​​នាក់​។ ​គេ​ពុំ​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការ​ប៉ះទង្គិច​គ្នា​ទាំងនោះ​ឡើយ ក្រោយ​ភាព​តាន​តឹង​ខ្លាំង ​និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​បណ្ដា​ក្រុម​ប្រដាប់​អាវុធ​ក្នុង​ក្រុង ​និង​ក្រៅ​ក្រុង ចាប់តាំងពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ