ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ប៉ង​វាយប្រហារ​ស្ថានទូត​អា​មេ​រិ​ក​

5 ឆ្នាំ មុន

ប្រទេស​អេ​ហ្ស៊ីប ៖ បើ​យោង​តាម​បុរស​ម្នាក់​ដែល​តាម​អាជ្ញាធរ​បាន​ឱ្យ​ដឹង​​ថា ជា​មនុស្ស​មាន​គំនិត​ជ្រុលនិយម​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៤ ​កញ្ញា ​នៅ​ជិត​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ទី​ក្រុង​គែរ បន្ទាប់​ពី​ដប​មួយ​ដាក់​វត្ថុ​រាវ​បាន​ឆាប​​ឆេះ​ក្នុង​ថង់​ស្ពា​យ​របស់​គេ​។ ឧប្បត្តិហេតុ​នោះ​ពុំ​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ ​ហើយ​ស្ថានទូត​អា​មេ​រិ​ក បាន​ប្រកាស​ធ្វើ​​សកម្មភាព​ធម្មតា​វិញ​…

ប្រទេស​អេ​ហ្ស៊ីប ៖ បើ​យោង​តាម​បុរស​ម្នាក់​ដែល​តាម​អាជ្ញាធរ​បាន​ឱ្យ​ដឹង​​ថា ជា​មនុស្ស​មាន​គំនិត​ជ្រុលនិយម​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៤ ​កញ្ញា ​នៅ​ជិត​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ទី​ក្រុង​គែរ បន្ទាប់​ពី​ដប​មួយ​ដាក់​វត្ថុ​រាវ​បាន​ឆាប​​ឆេះ​ក្នុង​ថង់​ស្ពា​យ​របស់​គេ​។

ឧប្បត្តិហេតុ​នោះ​ពុំ​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ ​ហើយ​ស្ថានទូត​អា​មេ​រិ​ក បាន​ប្រកាស​ធ្វើ​​សកម្មភាព​ធម្មតា​វិញ​ ក្រោយ​ការ​ត្រួតពិនិត្យ​របស់​ប៉ូលិស​។ បើតាម​​ផ្នែក​ព័ត៌មាន​របស់​រដ្ឋាភិបាល បាន​គូសបញ្ជាក់​​ឱ្យ​ដឹង​ថា ​ជនសង្ស័យ​ជា​បុរស​អាយុ​២៤​ឆ្នាំ​ឈ្មោះ​ABDALLAH AYMAN ABDESAMEA​។​ តាម​ការ​ស៊ើ​ប​អង្កេត​បុរស​នេះ​ប្រកាន់​គំនិត​ជ្រុលនិយម ហើយ​ប្រើ​ដប​ដាក់​គ្រឿង​ឆេះ​ដើម្បី​វាយប្រហារ​។

តាម​សាក្សី​ម្នាក់​ថា ​ជនសង្ស័យ​ស្ពាយ​ថង់​មួយ​ដែល​មាន​ភ្លើង​ឆាបឆេះ​បន្ទាប់​មក​ផ្ទុះ ខណៈ​​រូបគេ​ដើរ​កាត់មុខ​ស​ណ្ឋាគារ ​SEMIRAMIS​ ក្បែរ​ស្ថានទូត​នា​ភាគ​កណ្ដាល​ក្រុង​គែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ