រាជធានីភ្នំពេញ៖ តន្ត្រីករប្រពៃណី និងអ្នកចម្រៀងវ័យក្មេងទាំងនៅកម្ពុជា តំបន់មេគង្គ និងជុំវិញពិភពលោក នឹងជួបជុំគ្នានៅមជ្ឈមណ្ឌលបេតិកភណ្ឌរបស់អង្គការសិល្បៈខ្មែរអមតៈ ក្នុងខេត្តសៀមរាប នាពេលខាងមុខដើម្បីប្រារព្ធកម្មវិធី«តន្ត្រីអេសណូកម្ពុជា»ជាលើកដំបូង ។ នេះជាគម្រោងផ្ដួចផ្ដើមឡើងដោយអង្គការសិល្បៈខ្មែរអមតៈ និងជាផ្នែកមួយនៃកម្មវិធីអេសណូ (Ethno)។
សិល្បករទាំង៣០នាក់ ជំនាញ និងមានវប្បធម៌ ខុសៗគ្នានឹងចំណាយពេលមួយសប្ដាហ៍ស្នាក់នៅរួមគ្នា ឈ្វេងយល់ពីគ្នាទៅវិញទៅមក ចែករំលែកចំណេះដឹង និងបង្កើតស្នាដៃតន្ត្រីជាមួយគ្នា ហើយនឹងត្រូវសម្ដែងជូនសាធារណជនទស្សនាចំនួន២លើក នៅថ្ងៃទី១២ និង១៣ ខែមករា ២០១៩ នៅខេត្តសៀមរាប ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសិល្បៈខ្មែរអមតៈឲ្យដឹងថា កម្មវិធី អេសណូ បានរៀបចំធ្វើឡើងអស់រយៈពេល ៣០ឆ្នាំមកហើយ នៅតាមបណ្ដាប្រទេសចំនួន ២០ ។ អ្នកចូលរួមជាតន្ត្រីករវ័យក្មេងដែលមានបេសកកម្មររក្សាមរតកវប្បធម៌ពីគ្រប់ទិសទីជុំវិញពិភពលោកឲ្យនៅស្ថិតស្ថិរជាមួយមនុស្សជំនាន់ថ្មី ។ សិល្បករផ្ទេរចំណេះដឹងតន្ត្រី និងវប្បធម៌ពីម្នាក់ទៅម្នាក់តាមរបៀបបុរាណ ។ អ្នកចូលរួម គឺជាសិស្ស ក៏ជាគ្រូដែរក្នុងពេលជាមួយគ្នា ។
កម្មវិធីលម្អិតរួមមាន ការហាត់រៀនជាមួយគ្នា និងការសម្ដែង សិល្បករកម្មវិធីអេសណូកម្ពុជានឹងអាចផ្សព្វផ្សាយតន្ត្រីរបស់ពួកគេ។ តាមរយៈការប្រគំ និងសម្ដែងមរតកវប្បធម៌អរូបីជាតិសាសន៍ នីមួយៗ សិក្ខាសាលាតន្ត្រីអេសណូកម្ពុជា នឹងជាឱកាសមួយសម្រាប់សិល្បករបង្កើនការគោរព និងអធ្យាស្រ័យគ្នា ព្រមទាំងការចេះផ្ដល់តម្លៃលើវប្បធម៌គ្នាទៅវិញទៅមកតាមរយៈតន្ត្រី ។
គាត សុគីម សិល្បករចាប៉ីដងវែង និងអ្នកចូលរួមកម្មវិធី Ethno Germany 2017 និងជាសមាជិកក្នុងក្រុមដឹកនាំសិល្បៈសម្រាប់កម្មវិធី Ethno កម្ពុជា បានឲ្យដឹងថា«ពេលវេលានៅអាល្លឺម៉ង់កាលពីឆ្នាំទៅ ពិតជាអស្ចារ្យណាស់ ។ ខ្ញុំបានស្គាល់សិល្បករជាច្រើនមកពីជុំវិញពិភពលោក ។ យើងលេង និងច្រៀងបទចម្រៀងនៅតាមប្រទេស នីមួយៗ។ យើងនិយាយគ្នា និងឈ្វេងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងទទួលយកគ្នាទៅវិញទៅមកអំពីប្រទេស និងវប្បធម៌ ។
នៅកម្ពុជា និងតំបន់មេកង្គ យើងមានវប្បធម៌ និងសិល្បៈដ៏សំបូរបែប ដែលយើងមានលក្ខណៈរួមគ្នាខ្លះ និងខុសគ្នាខ្លះ ។ ខ្ញុំជឿជាក់ថា កម្មវិធី Ethno កម្ពុជា គឺជាកន្លែងប្រមូលផ្ដុំមួយរបស់សិល្បករមកពីគ្រប់ទិសទី មកឈ្វេងយល់ពីគ្នាទៅវិញទៅមក ។ ខ្ញុំពិតជាចង់ឃើញកម្មវិធីនេះកើតមានឡើងណាស់ ដូចជាពេលហាត់ និងសមជាមួយគ្នា កម្មវិធីប្រគំតន្ត្រី ព្រមទាំងពេលនិយាយគ្នា និងចែករំលែករឿងរ៉ាវនានាជាមួយសិល្បករដទៃទៀតផងដែរ»៕
ប្រទេសតួកគី ៖ អាជ្ញាធរតួកគីបានចេញបញ្ជាកាលពីថ្ងៃទី២២កុម្ភៈ ឲ្យចាប់ខ្លួនទាហាន២៩៥នាក់ សង្ស័យមានទំនាក់ទំនងជាមួយបណ្ដាញគ្រូប្រដៅសាសនា លោកFETHULLAH GULEN ដែលជាប់ចោទពី...
ខេត្តសៀមរាប ៖ បុរសម្នាក់ព្រោះតែខឹងឪពុកក្មេកស្តីបន្ទោស ខណៈឃើញខ្លួនចាប់ប្រពន្ធបង្ខាំងក្នុងផ្ទះ ស្រាប់តែទាញកាំបិតខ្វែវកាប់ឪពុកក្មេកគ្មានប្រណីដៃ បណ្តាលឱ្យដួល...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា :គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង១០លើក...
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលផ្នែកអន្តរាគមន៏ខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានចុះ...
ប្រទេសស៊ីរី-អាមេរិក ៖ ប៉ុន្មានសប្ដាហ៍ក្រោយការប្រកាស របស់លោកដូណាល់ត្រាំ ពីការដកកងទាហានអាមេរិកចេញពីស៊ីរី សហរដ្ឋអាមេរិក គូសបញ្ជាក់នាថ្ងៃទី២១កុម្ភៈថា...
ខេត្តមណ្ឌលគិរី ៖ ទីតាំងល្បែងស៊ីសងក្នុងចម្ការស្រល់មួយកន្លែង ស្ថិតនៅក្នុងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង កំពុងបើកឲ្យជនជាតិខ្មែរចូលលេងម៉ាសេរីជា...
សម្បថគឺជាជំនឿបែបអរូបិយដែលបានចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតរបស់ជនជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ និងកំពុងបន្តរីកសាយភាយនៅកម្ពុជា ទាំងអ្នកនយោបាយ និង...
ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់បានដឹងអំពីអត្ថប្រយោជន៍នៃការទទួលទានផ្លែត្របែកចំពោះសុខភាពរួចមកហើយ ប៉ុន្តែប្រហែលជាមិនធ្លាប់ឮទេថា ស្លឹកត្របែកក៏មានផ្ទុក...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆបោកស្រាបៀរABC មួយកេសពីផ្ទះលក់ស្រាបៀរនិងភេសជ្ជៈមួយកន្លែង ហើយបានជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវម្ចាស់ជិះម៉ូតូ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើកបរឡាំប្រឺតាកង់បីឥណ្ឌា បំពាក់ប្រព័ន្ធPass App បានជាប់ចោទពីបទប៉ងចាប់នាងក្រមុំម្នាក់រំលោភ ពេលធ្វើដំណើរតាមផ្លូវស្ងាត់ ហើយឈប់...
រាជធានីភ្នំពេញ ៖ ក្រុមបាល់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំកម្ពុជា (U22កម្ពុជា)បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ ពានរង្វាន់ AFF U22 Championship 2019ក្រោយពីយកឈ្នះក្រុម...
ខេត្តរតនគិរី ៖ កម្មកចំនួន១៤នាក់មានអាការក្អួតចង្អោរសង្ស័យពុលចំណីអាហារដែលផ្សំឡើងដោយត្រីសាច់ដឹកលក់តាមម៉ូតូ និងបន្លែបេះតាមពីក្នុងចំការ ។ ហេតុការកម្មកពុល...
ខេត្តព្រះសីហនុ ៖ សារធាតុញៀនចំនួន៨កញ្ចប់ធំ និង១៨កញ្ចប់តូច ព្រមទាំងបុរសជនជាតិចិនម្នាក់ បានត្រូវនគរបាលស្រុកព្រៃនប់ ចាប់ខ្លួននិងដកហូតបាននៅក្នុងចម្ការ...
ខេត្តកំពត ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងកំពុងតែបើកបរក្នុងល្បឿនលឿន ស្រាប់តែរ៉េចង្កូតទៅខាងស្តាំដៃបុករះដើមដូង និងផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឲ្យមានការ...
សហរដ្ឋអាមេរិក ៖ បណ្ដាសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ គ្រោងដាក់នាថ្ងៃទី២២កុម្ភៈ កម្រោងច្បាប់មួយ ដែលសំដៅលុបចោលការប្រកាសអាសន្នជាតិ របស់ប្រធានាធិបតីលោកដូណាល់...
ខេត្តត្បូងឃ្មុំ ៖ ពិតជាគួរឲ្យអាណិតណាស់រដូវប្រាំងអាកាសធាតុក្តៅហែងបែរជាលំនៅឋានរបស់ប្រជាពលរដ្ឋនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ជាប់រដ្ឋបាលសាលាខេត្ត...
រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណបើកម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនមិនបានប្រយ័ត្នដោយបន្ថយល្បឿនអោយខាងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត...
ប្រទេសស៊ីរី ៖ អង្គការSAVE THE CHILDRENលាតត្រដាងកាលពីថ្ងៃទី២១កុម្ភៈថា កុមារជាង២៥០០នាក់ ជាកូនរបស់ជនបរទេសមកពីប្រទេសជាង៣០ ក្នុងនោះ១១០០នាក់ រត់ភៀសខ្លួនចាប់តាំងពីខែមករា...
រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍កីឡាបាល់ទះ ឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រ ត្រូវបានប្រកាសបើកជាផ្លូវការលើកទី២ នៅក្នុងប្រទេសកម្ពុជា ។ ពិធីប្រកាស...
ខេត្តបន្ទាយមានជ័យ ៖ បុរសចំណាស់ម្នាក់បានតខ្សែភ្លើងទៅនឹងម៉ូទ័រប៉ូមទឹកស្រះខាងក្រោយផ្ទះ បណ្តាលឲ្យឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ ។ ហេតុការណ៍នេះបង្កឲ្យមានការ...