ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​កើនឡើង ខណៈ​ការ​ដាក់​ទណ្ឌកម្ម​អា​មេ​រិ​ក​ប៉ះពាល់​ការ​នាំ​ចេញ

5 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ តម្លៃ​ប្រេង​បាន​កើនឡើង​កាលពី​ថ្ងៃ​ចន្ទ​ព្រោះតែ​ការ​ព្រួយបារម្ភ​លើ​ការ​ធ្លាក់​ចុះ​នៃ​ទិន្នផល​ប្រេង​របស់​អុ​ី​រ៉​ង់​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ទីផ្សារ​កាន់តែ​តូច​ចង្អៀត​ពេល​ដែល​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​មាន​ប្រសិទ្ធភាព​ចាប់ពី​ខែវិច្ឆិកា​ទៅ ប៉ុន្តែ​កំណើន​នេះ​នៅ​មាន​កម្រិត ព្រោះតែ​មាន​កំណើន​នៃ​ការ​ផ្គត់ផ្គង់​ប្រេង​ពី​OPEC​និង​សហ​រដ្ឋអាមេរិក ។ តម្លៃ​ប្រេង​ឆៅ​របស់​Brent បាន​កើនឡើង ៦០​សេន​មក​ស្មើ​៧៨,២៤​ដុល្លារ​ក្នុង​មួយ​ធុង ខណៈ​តម្លៃ​ប្រេង​អា​មេ​រិ​កបាន​កើនឡើង​១៥​សេន​មក​ស្មើ…

ទីក្រុង​ឡុ​ង​ដ៍ ៖ តម្លៃ​ប្រេង​បាន​កើនឡើង​កាលពី​ថ្ងៃ​ចន្ទ​ព្រោះតែ​ការ​ព្រួយបារម្ភ​លើ​ការ​ធ្លាក់​ចុះ​នៃ​ទិន្នផល​ប្រេង​របស់​អុ​ី​រ៉​ង់​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ទីផ្សារ​កាន់តែ​តូច​ចង្អៀត​ពេល​ដែល​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​មាន​ប្រសិទ្ធភាព​ចាប់ពី​ខែវិច្ឆិកា​ទៅ ប៉ុន្តែ​កំណើន​នេះ​នៅ​មាន​កម្រិត ព្រោះតែ​មាន​កំណើន​នៃ​ការ​ផ្គត់ផ្គង់​ប្រេង​ពី​OPEC​និង​សហ​រដ្ឋអាមេរិក ។

តម្លៃ​ប្រេង​ឆៅ​របស់​Brent បាន​កើនឡើង ៦០​សេន​មក​ស្មើ​៧៨,២៤​ដុល្លារ​ក្នុង​មួយ​ធុង ខណៈ​តម្លៃ​ប្រេង​អា​មេ​រិ​កបាន​កើនឡើង​១៥​សេន​មក​ស្មើ ៦៩,៩៥​ដុល្លារ​ក្នុង​មួយ​ធុង​។ តម្លៃ​​ប្រេង Brent បាន​កើនឡើង​ច្រើន​ជាង​១០%​ទៅ​ទៀត​កាលពី​ពី​រស​ប្តា​ហ៍​មកនេះ ។
ជាមួយ​គ្នា​នេះ​ផង​ដែរ ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​កំពុង​តែ​ចាប់ផ្តើម​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​អ៊ី​រ៉​ង់​ហើយ ។

លោក Stephen Brennock អ្នកវិភាគ​មក​ពី PVM Oil Associates បាន​និយាយ​ថា ៖«​ការ​នាំ​ចេញពី​ប្រទេស​ផលិត​ប្រេង​ធំ​ជាងគេ​លេខ​បី​របស់​OPEC​នេះ កំពុង​តែ​ធ្លាក់​ចុះ​លឿន​ជាង​ការ​គិត​ទុក ហើយនឹង​កាន់តែ​ធ្លាក់​ចុះ​ខ្លាំង​ទៅ​ទៀត​ក្នុងអំឡុងពេល​ដែល​ខិត​ជិត​ដំណាក់កាល​ទី​ពីរ​នៃ​ទណ្ឌកម្ម​អា​មេ​រិ​ក »​។

លោក Edward Bell អ្នកវិភាគ​មក​ពី​ធនាគារ Emirates NVD បាន​ឲ្យ​ដឹងផង​ដែរ​ថា ៖«ផលិតកម្ម​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​បាន​ចាប់ផ្តើម​អន់​ថយ​ហើយ ដោយ​ធ្លាក់​ចុះ​អស់​១៥​ម៉ឺន​ធុង​ក្នុង​មួយ​ថ្ងៃ​កាលពី​ខែ​មុន ព្រោះ​អ្នក​នាំ​ចូល​ប្រេង​អុ​ី​រ៉​ង់​កំពុង​តែ​ងាក​ចេញពី​ការ​ទិញ »​។

ប៉ុន្តែ​ទីផ្សារ​ប្រេង​នៅ​មានការ​ផ្គត់ផ្គង់​ខ្ពស់​នៅឡើយ ខណៈ​ផលិតកម្ម​ប្រេង​ក្នុង​ចំណោម​ប្រទេស​ក្នុង​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) បាន​កើនឡើង​២២​ម៉ឺន​ធុង​ក្នុង​មួយ​ថ្ងៃ​កាលពី​ខែសីហា​មក​ដល់​៣២,៧៩​លាន​ធុង​ក្នុង​មួយថ្ងៃ ។

ជាមួយ​គ្នា​នេះ​ដែរ ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​សេដ្ឋកិច្ច​ធំ​ៗ​ដូច​ជា​ប្រទេស​ចិន និង​សហភាព​អឺរ៉ុប ត្រូវ​បាន​គិត​ថា​នឹង​ប៉ះពាល់​ដល់​តម្រូវការ​ប្រេង ប្រសិន​បើ​មិន​អាច​ដោះស្រាយ​ក្នុង​ពេល​ឆាប់​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ