ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​បដិសេធ​នូវ​ពាក្យ​ចចាមអារ៉ាម ដែល​ថា​បង្កើត​ខេត្ត​ថ្មី​ចំនួន​៧

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាន​ធ្វើការ​បដិសេធ​ថា ក្រសួង​ពុំ​បាន​សិក្សា​បង្កើត​ខេត្ត​ថ្មី ដល់​ទៅ​៧​បន្ថែម​ទៀត​ដូច​ពាក្យ​ចចាមអារ៉ាម និង​ព័ត៌មាន​ដែល​បាន​ចែកចាយ ព្រមទាំង​ផ្សាយ​បន្ត​គ្នា តាម​បណ្ដាញ​សង្គម​នោះ​ទេ​។ លោក…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាន​ធ្វើការ​បដិសេធ​ថា ក្រសួង​ពុំ​បាន​សិក្សា​បង្កើត​ខេត្ត​ថ្មី ដល់​ទៅ​៧​បន្ថែម​ទៀត​ដូច​ពាក្យ​ចចាមអារ៉ាម និង​ព័ត៌មាន​ដែល​បាន​ចែកចាយ ព្រមទាំង​ផ្សាយ​បន្ត​គ្នា តាម​បណ្ដាញ​សង្គម​នោះ​ទេ​។ លោក ប្រាក់ សំ​អឿ​ន អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​៤ ខែកញ្ញា​នេះ​ថា ព័ត៌មាន​ដែល​ថា មាន​បង្កើត​ខេត្ត​ថ្មី​ដល់​ទៅ​៧​បន្ថែម​ទៀត​នោះ ជា​ព័ត៌មាន​មិន​ពិត ជា​ព័ត៌មាន​បំប៉ោង​ធ្វើ​ឲ្យ​សាធារណៈជន​ទូទៅ​មានការ​យល់​ច្រឡំ​មក​លើ រាជរដ្ឋាភិបាល​។

ក្នុង​នាម​ជា​អ្នកបច្ចេកទេស លោក​សូម​ធ្វើការ​បដិសេធ​នូវ​រាល់​ព័ត៌មាន​ទាំង​អស់នោះ ព្រោះ វា​ជា​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​មានការ​ច្របូកច្របល់​ដល់​សាធារណជន និង​ធ្វើ​ឲ្យ​មានការ​វាយប្រហារ ទៅ​លើ​រាជរដ្ឋាភិបាល​។ លោក ប្រាក់ សំ​អឿ​ន បាន​បញ្ជាក់​ថា ក្រសួងមហាផ្ទៃ បាន​ស្នើ​សុំ​គោលការណ៍ អនុញ្ញាត​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​សិក្សា​លទ្ធភាព​បង្កើត​ខេត្ត​ចំនួន​ពីរ​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៨ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចារ យល់ព្រម តាម​សំណើរ​របស់​ក្រសួងមហាផ្ទៃ​ដែល​បាន​ស្នើ​សិក្សា​លទ្ធភាព​បង្កើត​ខេត្ត​ថ្មី​ចំនួន​២ ដើម្បី​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​រដ្ឋបាល​ការ​ថែរក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ការ​ជំរុញ​អភិវឌ្ឍ​នៅ​មូលដ្ឋាន និង​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។ ខេត្ត​ថ្មី​ដែល​ត្រូវ​ស្នើ​សុំ​នោះ ទី​មួយ​គឺ​បំបែក​ចេញពី​ខេត្តកណ្ដាល ចំណែក​ខេត្ត​ថ្មី​ទី​ពីរ គឺ​ដោយ​ពិនិត្យ​លើក​ត្ដា​ភូមិសាស្ត្រ និង​ប្រជាសាស្ដ្រ របស់​ស្រុក​កោះ​ញែក​នៃ​ខេត្តមណ្ឌលគិរី និង​ស្រុក​លំ​ផាត់​នៃ​ខេត្តរតនគិរី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ