ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន…មនុស្សប្រភេទ​ខ្លះមិនអាច​ហូបសាច់ត្រីឆៅ​ស៊ូស៊ីបានទេ

5 ឆ្នាំ មុន

តាម​ប្រភព​ពី​ Metro បានឱ្យ​​ដឹង​ថា លោកតា​ម្នាក់​​មិន​បញ្ចេញ​ឈ្មោះ ត្រូវ​គ្រូពេទ្យ​សម្រេច​ធ្វើការ​កាត់​ដៃ​ម្ខាង​ចោល ដោយសារ​តែ​សាច់​មាន​សភាព​រលួយ​ ក្រោយពីបាន​​បរិភោគ​សាច់​ត្រី​ស៊ូ​ស៊ី​ ។ រឿង​ចាប់ផ្តើម​ពី​ការ​បរិភោគ​ត្រី​ស៊ូ​ស៊ី ហើយ​ឡើង​ទៅ​ជា​ដំបៅ​ពណ៌​ខ្មៅ…

តាម​ប្រភព​ពី​ Metro បានឱ្យ​​ដឹង​ថា លោកតា​ម្នាក់​​មិន​បញ្ចេញ​ឈ្មោះ ត្រូវ​គ្រូពេទ្យ​សម្រេច​ធ្វើការ​កាត់​ដៃ​ម្ខាង​ចោល ដោយសារ​តែ​សាច់​មាន​សភាព​រលួយ​ ក្រោយពីបាន​​បរិភោគ​សាច់​ត្រី​ស៊ូ​ស៊ី​ ។ រឿង​ចាប់ផ្តើម​ពី​ការ​បរិភោគ​ត្រី​ស៊ូ​ស៊ី ហើយ​ឡើង​ទៅ​ជា​ដំបៅ​ពណ៌​ខ្មៅ ​នៅ​លើ​ស្បែក​របស់​លោកតា​ក្រោយ​ពេល​១២​ម៉ោង​​គ្រាន់តែ​រយៈពេល​២៥​នាទី​ក្រោយ​សោះ លោកតា​ត្រូវ​បង្ខំចិត្ត​បាត់ដៃ​ម្ខាង​ ។

ដោយ​មាន​អារម្មណ៍​ឈឺចាប់​ ក្រោយ​ការ​បរិភោគ​ត្រី​ស៊ូ​ស៊ី លោកតា​ក៏​បាន​មក​មន្ទីរពេទ្យ​នៅ Jeonju កូរ៉េ​ខាងត្បូង​ ។ ក្រុម​គ្រូពេទ្យ​បាន​បង្ហូរ​ទឹករងៃ​​ក្នុង​ពងបែក​នៅ​ដៃ​របស់​លោកតា​ដែរ តែ​នៅ​តែ​មិន​អាច​ជួយ​អ្វី​បាន​ ។ នេះ​ក៏​ដោយសារ​លោកតា​ឆ្លង​បាក់តេរី​ម្យ៉ាង​ ហៅ​ថា Vibrio Vulnificus ដែល​ជា​ប្រភេទ​បាក់តេរី​ស៊ីសាច់​មនុស្ស​ស្រស់​ៗ​ ។

មូលហេតុ​មួយទៀត​នោះ គឺ​មក​ពី​លោកតា​ក៏​មាន​ជំងឺ​ប្រចាំ​កាយ​ រួម​មាន​ទឹកនោមផ្អែម លើស​សម្ពាធ​ឈាម និងខូច​តម្រងនោម​ ។ នេះ​ទើប​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​លោកតា មិន​អាច​វាយ​ឈ្នះ​បាក់តេរី​ខាងលើ​បាន​។
នៅ​ក្រោយ​ការ​កាត់​ដៃ​ម្ខាង គ្រូពេទ្យ​បាន​ប្រាប់​ថា លោកតា​មាន​អាកា​រៈ​ប្រសើរ និង ត្រូវ​បញ្ជូន​ទៅ​ផ្ទះ​រួច​ហើយ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បាក់តេរី​ខាងលើ​ គឺ​ឆ្លង​តាម​រយៈ​ការ​ហូប​គ្រឿង​សមុទ្រ​ឆៅ និងតាម​មុខរបួស​ប៉ះ​ជាមួយ​ទឹកសមុទ្រ​ មាន​មេរោគ​។ សម្រាប់​មនុស្ស​មាន​សុខភាព​ល្អ​ធម្មតា វា​មិន​អាច​ឲ្យ​ឈឺ​ដល់​ថ្នាក់​ដូច​លោកតា​ខាងលើ​ទេ​ ​តែ​សម្រាប់​អ្នកមាន​ប្រព័ន្ធ​ការពារ​ខ្សោយ វា​មាន​ផល​លំបាក​ជា​ច្រើន ​៕

អត្ថបទសរសេរ ដោយ