ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​ផ្តោត​ការ​វិនិយោគ​លើ​វិស័យ​កាន់តែ​ច្រើន​

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ មន្ត្រី និង​អ្នកដឹកនាំ​អាជីវកម្ម​បាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​ដែល​ជាប់​ទាក់ទិន​នឹង​វិស័យ​សេវាកម្ម​ដូច​ជា​វិស័យ​ទេសចរណ៍ ការ​អប់រំ និង​សុខាភិបាល នឹង​ទទួល​បាន​អាទិភាព​ខ្ពស់ និង​ជួយ​ពង្រឹង​ទំនាក់ទំនង​អាជីវកម្ម​រវាង​ប្រទេស​ចិន និង​អាហ្វ្រិក​ក្នុង​រយៈពេល​វែង…

ទីក្រុង​ប៉េ​កាំ​ង ៖ មន្ត្រី និង​អ្នកដឹកនាំ​អាជីវកម្ម​បាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​ដែល​ជាប់​ទាក់ទិន​នឹង​វិស័យ​សេវាកម្ម​ដូច​ជា​វិស័យ​ទេសចរណ៍ ការ​អប់រំ និង​សុខាភិបាល នឹង​ទទួល​បាន​អាទិភាព​ខ្ពស់ និង​ជួយ​ពង្រឹង​ទំនាក់ទំនង​អាជីវកម្ម​រវាង​ប្រទេស​ចិន និង​អាហ្វ្រិក​ក្នុង​រយៈពេល​វែង ។

លោក Yu Jianlong អគ្គលេខាធិកា​សភាពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប្រទេស​ចិន​បាន​និយាយ​ថា ៖« ការ​វិនិយោគ​ផ្ទាល់​ទៅ​ក្រៅប្រទេស​របស់​ប្រទេស​ចិន នឹង​មិន​ផ្តោត​តែ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ផ្នែក​ផលិត និង​កសិកម្ម​ទេ ។ ក្រុមហ៊ុន​ចិន​បាន​ចាប់ផ្តើម​ផ្តល់​ធនធាន និង​កម្លាំង​ច្រើន​ជាង​មុន​ក្នុង​វិស័យ​សេវាកម្ម​របស់​អាហ្វ្រិក ព្រោះ​សេដ្ឋកិច្ច​របស់​ពួក​គេ​ចាប់​ផ្តើ​មាន​ភាព​ចម្រុះ »​។

យោង​តាម​សភា​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត ថា មាន​ក្រុមហ៊ុន​ច្រើន​ជាង​៣.៣០០​ក្រុមហ៊ុន​បាន​វិនិយោគ​ក្នុង​អាហ្វ្រិក​លើ​វិស័យ​ដឹក​ជញ្ជូន ថាមពល ទូរគមនាគមន៍ តំបន់​ឧស្សាហ​កម្ម កសិកម្ម ការ​ផ្គត់ផ្គង់​ទឹក ការ​លក់រាយ សាលារៀន ការ​ជួសជុល​រថយន្ត និង​អាជីវកម្ម​ជួយ​ម៉ាស៊ីន​សាងសង់ សណ្ឋាគារ និង​មន្ទីរពេទ្យ ជាដើម ។

ជាមួយ​គ្នា​នេះ​លោក Liu Fuxue នាយក​ទូទៅ​នៅ​ការិយាល័យ​តាំងពិព័រណ៍​ការ​នាំ​ចូល​អន្តរជាតិ​របស់​ប្រទេស​ចិន បាន​និយាយ​ថា ការ​តាំង​ពិ​ព៍​រណ៍ការ​នាំ​ចូល​អន្តរជាតិ​របស់​ប្រទេស​ចិន​លើក​ទី​មួយ នឹង​ត្រូវ​បាន​ប្រារព្ធ​នៅ​សៀង​ហៃ​នា​ខែវិច្ឆិកា​ខាង​មុខ ដែល​នឹង​ផ្តល់​ឱកាស​ក្នុង​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​វិនិយោគិន​ចិន​សម្រាប់​អាជីវកម្ម​ផ្តល់​សេវាកម្ម​របស់​អាហ្វ្រិក​ទៀត​ផង ។

ភ្នាក់ងារ​រដ្ឋាភិបាល​ចំនួន​៨ និង​ក្រុមហ៊ុន​ឯកជន​ចំនួន​១១០​មក​ពី​ប្រទេស​អាហ្វ្រិក​ចំនួន​៣៤ ប្រទេស​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​ចូលរួម​ការ​តាំងពិព័រណ៍​ដែល​នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​១០​ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ