ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ ៖ កូន​គាត់​ខ្ចី​ម៉ូតូ​មិត្តភក្តិ​ជិះ មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​…​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​៥៩៨ នៅ​ចំណុច​ក្បែរ​នឹង​ម្តុំ​ស្នងការ​រាជធានី​ភ្នំពេញ ស្ថិត​នៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​៥៩៨ នៅ​ចំណុច​ក្បែរ​នឹង​ម្តុំ​ស្នងការ​រាជធានី​ភ្នំពេញ ស្ថិត​នៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ​សេង ខេ​ម​រិ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​រត់​កង់​បី សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ មានស្រុក​កំណើត​នៅ​ស្រុក​បាត់ដំបង ខេត្តបាត់ដំបង មានកូន​៤​នាក់ (​ប្រុស​ម្នាក់ និង​ស្រី​៣​នាក់​) ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជន​រង គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ភី​ស៊ី​អិ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១GI-០៤២៣ បើកបរ​តាម​បណ្តោយ​ផ្លូវ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ដោយសារ​តែ​ជន​រង​គ្រោះ​បើក
បរ​ក្នុង​ល្បឿន​លឿន​ពេក​មិន​បាន​ប្រយ័ត្ន​ក៏​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​រួច​ខ្ទាត​ជន​រង​គ្រោះ​ទៅ​បោក​នៅ​នឹង​ថ្នល់ បណ្តាល​អោយ​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែកឯ​ម៉ូតូ​ម៉ាក​ភី​ស៊ី​អិ​ច​បាន​រង​ការ​ខូចខាត​តិចតួច ។

តាម​សម្តី​របស់​ម្តាយ​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា កូន​របស់​គាត់​មិន​មាន​ម៉ូតូ​ជិះ​ទេ គឺ​ខ្ចី​ម៉ូតូ​មិត្តភក្តិ​យក​មក​ជិះ​តែ​ប៉ុណ្ណោះ ហើយ​មិនដឹង​ថា​ជា​យ៉ាង​មិច​បានជា​ជិះ​ទៅ​បុក​ទ្រូងផ្លូវ បណ្តាល​អោយ​ស្លាប់​ខ្លួនឯង​បែប​នេះ​ទេ ។

ក្រោយ​ពេល​កើតហេតុ សព​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា រីឯ​ម៉ូតូ​វិញ​ត្រូវ​បាន​ម្តាយ​ជន​រង​គ្រោះ​យក​ទៅ​ប្រគល់​ទៅ​អោយ​ម្ចាស់​គេ​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ