ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់ទាន់បានសម្ពោធ​ប្រើ​ជាផ្លូវការ​ផង…ខ្ទេច..!

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង ៖ ស្ពាន​ទន្លេសេកុង​សែន​ជ័យ ស្ថិត​នៅ​ចំណុច​អូរ​គុ​ហ៍​ ក្បែរ​ព្រំដែន​កម្ពុជា​-​ឡាវ បាន​បាក់​ស្រុត​ក្បាលស្ពាន​ដោយសារ​ទឹក​ហូរ​ច្រោះដី​គ្រឹះ​សសរ​ស្ពាន​ខាងកើត ។ ការ​បាក់​ស្រុត​ស្ពានឆ្លង​ទន្លេសេកុង​នេះ ធ្វើ​ឱ្យ​មានការ​លំបាក​ឆ្លងកាត់​ដល់​ប្រជាពលរដ្ឋ​ និង​កងទ័ព​ផង​ដែរ…

​ខេត្តស្ទឹងត្រែង ៖ ស្ពាន​ទន្លេសេកុង​សែន​ជ័យ ស្ថិត​នៅ​ចំណុច​អូរ​គុ​ហ៍​ ក្បែរ​ព្រំដែន​កម្ពុជា​-​ឡាវ បាន​បាក់​ស្រុត​ក្បាលស្ពាន​ដោយសារ​ទឹក​ហូរ​ច្រោះដី​គ្រឹះ​សសរ​ស្ពាន​ខាងកើត ។ ការ​បាក់​ស្រុត​ស្ពានឆ្លង​ទន្លេសេកុង​នេះ ធ្វើ​ឱ្យ​មានការ​លំបាក​ឆ្លងកាត់​ដល់​ប្រជាពលរដ្ឋ​ និង​កងទ័ព​ផង​ដែរ ។

ស្ពាន​ទន្លេសេកុង​សែន​ជ័យ ដែល​ឆ្លងកាត់​ទន្លេសេ​កុង ​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​០៧៨ ស្ថិតក្នុងភូមិ​សាស្ត្រ​ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ា​ង សាងសង់​​ឡើង​ដោយ​កង​វិស្វកម្ម​នៃ​អគ្គបញ្ជាការ​ក្រសួងការពារ​ជាតិ ទើប​រួចរាល់​ ដោយ​មិន​ទាន់​បានសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​​នៅឡើយទេ បាន​បាក់​ស្រុត​ក្បាលស្ពាន​ត្រើយ​ខាងកើត​ទន្លេ ដោយសារ​ស្រុត​គ្រឹះ​សសរស្ពាន​ផ្នែក​ខាង​ចុង ។

ហេតុការណ៍​បាក់​ស្រុត​ក្បាលស្ពាន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១​ ខែកញ្ញាកន្លង​​​មក ។ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ពាន​នេះ​ មាន​ប្រវែង​២៦០​ម៉ែត្រ ស្ថាបនា​បាន​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ សម្រាប់​ឆ្លងកាត់​ទៅ​កាន់​តំបន់​កងវរសេនាតូច​លេខ​១២៨​ការពារ​ព្រំដែន​កម្ពុជា​-​ឡាវ ​(​តំបន់​អូរ​អា​ឡៃ​និង​អូរ​តា​ង៉ាវ​) ។

លោក​ឧត្តមសេនីយ៍ត្រី ស្វាយ ញ៉​ន មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹង​ត្រែង បាន​ឲ្យដឹង​ថា ស្ពាន​នេះ​រង​ការ​បាក់​ស្រុត​ ដោយសារ​តែកម្លាំង​ជំនន់​ទឹកភ្លៀង​ក្នុង​ទន្លេសេកុង​ហូរ​ច្រោះដី​ប្រវែង​ប្រមា​ន​២០​ម៉ែត្រ​នៅ​ត្រើយ​ខាងកើត ។

មន្ត្រី​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​ខេត្តបានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ដំណឹង​ថា ​មានការ​បាក់​ស្រុត​ស្ពាន​ទន្លេសេកុង​សែន​ជ័យ​នេះ ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​បាន​ជួប​ពិភាក្សា​គ្នា​ហើយ ដើម្បី​ដោះ​ស្រាយ​​បញ្ហា​នេះ។

សូម​បញ្ជាក់​ថា ស្ពាន​ទន្លេសេកុង​សែន​ជ័យ ជា​អំណោយ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ថាប នា​ ដោយ​កង​វិស្វកម្ម​អគ្គបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ ៕ ​

អត្ថបទសរសេរ ដោយ