ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ដល់​ការិយាល័យ​ពន្លត់​អគ្គិភ័យ​សម្រាប់​ជួយ​ប្រជាពលរដ្ឋ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​អញ្ជើញ​ប្រគល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ដល់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ និង​អធិការដ្ឋាន​នគរបាល​ស្រុក​-​ក្រុង​ចំនួន​១០ ។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣…

ខេត្តតាកែវ ៖ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​អញ្ជើញ​ប្រគល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ដល់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ និង​អធិការដ្ឋាន​នគរបាល​ស្រុក​-​ក្រុង​ចំនួន​១០ ។

ពិធី​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដោយ​មានការ​ចូលរួម​ពី​ស្នងការ​រង​នាយ នាយ​រង​ការិយាល័យ​ជំនាញ លោក​អធិការ អធិការរង ទទួល​ការងារ​បង្ការ​ពន្លត់​អគ្គិភ័យ និង​មន្ត្រី​ទទួល​ការងារ​អគ្គិភ័យ​សរុប​ចំនួន​១៤៥​នាក់ ។

លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ សុផល ស្នងការ​រង​ទទួល​ផែន​ការងារ​អាវុធ​គ្រឿងផ្ទុះ និង​អគ្គិភ័យបាន​អាន​របាយការណ៍​សង្ខេប​ពាក់ព័ន្ធ​ការងារ​បង្ការ​ពន្លត់​អគ្គិភ័យ រយៈពេល​៨​ខែ ដើមឆ្នាំ​២០១៨ ជូន​អង្គពិធី​រួច​មក ។

លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ មាន​មតិ​សំណេះសំណាល និង​ផ្តាំផ្ញើ​នា​ឱកាស​នោះ ហើយ​បាន​ណែនាំ​ដល់​លោកស្នងការ​រង​ទទួល​ផែន លោកនាយ​ការិយាល័យ​ជំនាញ លោក​អធិការ អធិការរង និង​មន្ត្រី​ទទួល​ការងារ​ពន្លត់​អគ្គិភ័យ ត្រូវ​យកចិត្តទុកដាក់​ថែទាំ​រថយន្ត​ឱ្យ​បាន​ល្អ​សម្រាប់​ប្រើប្រាស់​បាន​យូរអង្វែង​ត្រូវ​បែងចែក​វេន​ប្រចាំការ ២៤​ក្នុង​២៤​ម៉ោង ត្រូវ​ហ្វឹកហាត់​ជា​ប្រចាំ ជា​ពិសេស​ត្រូវ​អនុវត្ត​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មិន​ឱ្យ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ ដោយ​អគ្គិភ័យ​ជា​ដាច់ខាត ។

បន្ទាប់​មក​គណៈអធិបតី​ក៏​បាន​ប្រគល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ដល់​ការិយាល័យ​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង និង​អធិការដ្ឋាន​នគរបាល​ស្រុក​ទាំង​៩ ក្នុង​១​ស្រុក ចំនួន​១​គ្រឿង សម្រាប់​អន្តរា គម​ន៍​ជួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូ​ន​ដ្ឋា​ន​ដែល​មាន​អគ្គិភ័យ​កើត​មាន​ឡើង​ជាយ​កថា​ហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ