វេទនាណាស់​ខំតស៊ូ​លក់​ពេល​ខ្លះ​អត់​អ្នកទិញ​ខាតចុងខាតដើម និង​ត្រូវ​ប៉ូលិស​ផាក​ទៀត


ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​លក់​គ្រឿង​សិប្បកម្ម​ដូច​ជា កញ្ជើ​, ល្អី​, អង្រុត​, បង្គី និង​ប្រដាប់ប្រដា​មួយ​ចំនួន​ទៀត​តាម​ម៉ូតូ​ដែល​ធ្វើ​ដំណើរ​ឆ្លង​ដែន​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​ជួប​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន ដោយ​ជួនកាល​លក់​អត់​ដាច់​ហើយ​ត្រូវ​នគរបាល​ផាកពិន័យ ។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់​ឈ្មោះ សុង នឿ​ន អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ត្រោក ឃុំ​កំពុងចម្លង ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​ធ្វើ​ដំណើរ​អស់​រយៈពេល​១៥​ថ្ងៃ​មក​ហើយ​ពេល​នេះ​ទើបតែ​មក​ដល់​ខេត្ត​ប៉ៃលិន ដោយ​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​លក់ទំនិញ​សិប្បកម្ម​មាន​ដូច​ជា ប្រដាប់ប្រដា​ដាក់​តាំង​ក្នុងផ្ទះ កញ្ជើ​, ល្អី​, បង្គី​, អំបោស​, អង្រុត​ត្រី​, ទ្រូ និង​ស៊ុម​ក្រុងមាន់​ជាដើម ។

គាត់​បន្ត​ទៀត​ថា ការ​លក់ដូរ​របស់​ទាំងនេះ​តែងតែមាន​អតិថិជន​ជួយ​ទិញ​ជា​ហូរហែ​ដែរ លើស​ពី​នេះ​របស់​ដែល​គាត់​យក​មក​លក់​នេះ​វា​ជា​របស់​ខ្មែរ​សុទ្ធសាធ ដោយ​បាន​ទិញ​ពី​ខេត្តបាត់ដំបង សៀម​រាម និង​ភ្នំពេញ​ជាដើម ហើយ​ប្រ​សិន​អស់​របស់​ទាំងនេះ​គឺ​គាត់​ទិញ​ជា​បន្តបន្ទាប់ មិន​ឲ្យ​ខ្វះ​នៅ​ពេល​ប្រជាពលរដ្ឋ​តាម​ភូមិ​ត្រូវការ​ទិញ​យក​ទៅ​ប្រើប្រាស់​នោះ​ឡើយ ។

គាត់​បាន​បញ្ជាក់​ទៀត​ថា ការ​លក់​ឥ​វ៉ា​ន់​សិប្បកម្ម​តាម​រយៈ​ម៉ូតូ​រ៉ឺ​ម៉ក​នេះ​គឺ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែរ​ដូច​ជា​ជូន​កាល​អត់​មាន​អ្នកទិញ​ខាតចុងខាតដើម សមត្ថកិច្ច​នគរបាល​ចរាចរ​តាម​ខេត្ត​មួយ​ចំនួន​ផាកពិន័យ​នៅ​ពេល​ដែល​គេ​ឃើញ​ឥ​វ៉ា​ន​សំពីងសំពោង​ល្មើសច្បាប់​ចរាចរណ៍ ។

​ការ​ផាកពិន័យ​ម្តង​អស់​រហូត​ដល់​៤​ទៅ​៥​ម៉ឺន​រៀល លុះ​អត់​មាន​លុយ​បង់​ក៏​សុំ​សមត្ថកិច្ច​បន្ធូរបន្ថយ​ដោយ​បង់ថ្លៃ​ផាក​ត្រឹមតែ​៥​ពាន់​រៀល​ប៉ុណ្ណោះ ។ ការ​ផាកពិន័យ​របស់​សមត្ថកិច្ច​គឺ​មាន​ដោយ​កន្លែង​ដែរ​តែ​កន្លែង​ខ្លះ​បង់លុយ កន្លែង​ខ្លះ​ទៀត​មិន​បាន​បង់​នោះ​ឡើយ ហើយ​ពេល​មក​ដល់​ខេត្ត​ប៉ៃលិន​គឺ​សមត្ថកិច្ច​មិន​បាន​ធ្វើការ​ផាកពិន័យ​នោះ​ទេ ។

ចំណែក​បុរស​ម្នាក់​ឈ្មោះ លី សា​មិត្ត អាយុ​៤៩​ឆ្នាំ ជា​អ្នកទិញ​ឥ​វ៉ា​ន​រស់នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ដោយសារ​តែ​ការ​ស្រឡាញ​របស់របរ​ប្រើប្រាស់​ដែល​ជា​របស់របរ​តាម​បែប​បុរាណ និង​កុំ​ឲ្យ​ភេ្ល​ច​ដើម​កំណើត​ជាតិ​សាសន៍​របស់​យើង ដែល​ដូនតា​បាន​បន្សល់​ទុកដូចជា អង្រុត​, ទ្រូ​, លប​, ឈ្នៀង ជាដើម​ទើប​លោក​ក៏​មក​ជួយ​ទិញ​យក​ទៅ​ទុក​ដើម្បី​ឲ្យ​កូនចៅ​បាន​ស្គាល់ ។ ជាមួយ​គ្នា​នេះ​ដែរ​លោក​ក៏​បាន​ស្នើ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ជួយ​លើកតម្កើង​វប្បធម៌​ខ្មែរ​ផង​ដែរ​ដោយ​ធ្វើការ​ទិញ​របស់​ទាំងនោះ​ទុក​សម្រាប់​ប្រើប្រាស់ និង​តាំងនៅ​ក្នុងផ្ទះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ