ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! ធ្លុះ​ទ្រូង​ប៉ុណ្ណឹង​ហើយ ចុច​ទូរស័ព្ទ​ធ្វើ​មិនដឹង (មានវីដេអូ)

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បើករថយន្ត​ទៅ​បុក​ជាមួយ​បង្កាន់ដៃ​ផ្លូវ​ជុង​ធ្លុះ​ទ្រូង តែ​នៅ​អង្គុយ​ចុច​ទូរស័ព្ទ​លេង​បណ្តាញ​សង្គម​ធ្វើ​មិនដឹង​។ នរណា​មិន​គិត​ថា ចម្លែក ព្រោះ​បុរស​ម្នាក់​នេះ​ធ្វើ​ដូច​ជា​គ្មាន​អ្វី​កើតឡើង…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បើករថយន្ត​ទៅ​បុក​ជាមួយ​បង្កាន់ដៃ​ផ្លូវ​ជុង​ធ្លុះ​ទ្រូង តែ​នៅ​អង្គុយ​ចុច​ទូរស័ព្ទ​លេង​បណ្តាញ​សង្គម​ធ្វើ​មិនដឹង​។ នរណា​មិន​គិត​ថា ចម្លែក ព្រោះ​បុរស​ម្នាក់​នេះ​ធ្វើ​ដូច​ជា​គ្មាន​អ្វី​កើតឡើង ខណៈ​ដែល​ដែក​បង្កាន់ដៃ​ផ្លូវ​ដោត​ជាប់​ទ្រូង និង​រថយន្ត​ត្រូវ​ខ្ទេច​។

រឿងហេតុ​នេះ​កើតឡើង​នៅ​លើ​ផ្លូវ​ក្នុង​ក្រុង Liaoyang ខេត្ត Liaoning ដោយ​រថយន្ត​មួយ​គ្រឿង​បាន​បុក​ជាមួយនឹង​បង្កាន់ដៃ​ផ្លូវ​។ ដែក​របស់​បង្កាន់ដៃ​នោះ​បាន​បុក​ទម្លុះ​កញ្ចក់​មុខ​រថយន្ត ហើយ​បន្ត​មក​ទម្លុះ​ទ្រូង​របស់​អ្នក​បើក​ទៀត​។ បុរស​ជា​តៃកុង​មិន​ត្រឹមតែ​មិន​ភ័យ​នោះ​ទេ តែ​បែរជា​អង្គុយ​ចុច​ទូរស័ព្ទ​លេង​ទៅ​វិញ​។

ខណៈ​ដែល​ក្រុម​ជួយ​សង្គ្រោះ​មក​ដល់​កន្លែង​កើតហេតុ បុរស​ជា​តៃកុង​នៅ​អង្គុយ​ស្ងៀម​ចុច​ទូរស័ព្ទ​ធ្វើ​មិនដឹង​។ ទាល់តែ​ពួក​គេ​ប្រាប់​ឲ្យ​ឈប់ ដើម្បី​កាត់​ដែក​នោះ​ឲ្យ​ខ្លី​បន្តិច ទើប​ម្ចាស់​រថយន្ត​ព្រម​ឈប់​។ ក្រោយ​ពី​កាត់​រួចរាល់​ក៏​បន្ត​ចុច​ទៀត​។ គាត់​បន្ត​ចុច​រហូត​ដល់​គេ​លើកដាក់​ឡានពេទ្យ​។ ពិតជា​គួរ​ឲ្យ​ហួសចិត្ត​មែនទែន​! វីដេអូ​ឃ្លីប​ដកស្រង់​ចេញពី ៖ ComicsCartoons

https://www.youtube.com/watch?v=uwGxAmlR2MI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ