ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ព្យុះ​មួយ​គំរាមកំហែង​ប្រទេស​ជប៉ុន

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ១​ឆ្នាំ​ក្រោយ​ព្យុះសង្ឃរា​ឈ្មោះ​ IRMA និង ​HARVEY ​នៅ​តំបន់​មហា​សមុទ្រ​​អ​ត្ល​ង់​ទិ​ក​ដែល​ពេល​នេះ​ស្ងប់ស្ងាត់ ឥឡូវ​ដល់​ប្រវត្តិ​មួយទៀត​នៅ​អា​ស៊ី​អាគ្នេយ៍ នោះ​ គឺ​មហា​ព្យុះ​ឈ្មោះ​…

ប្រទេស​ជប៉ុន ៖ ១​ឆ្នាំ​ក្រោយ​ព្យុះសង្ឃរា​ឈ្មោះ​ IRMA និង ​HARVEY ​នៅ​តំបន់​មហា​សមុទ្រ​​អ​ត្ល​ង់​ទិ​ក​ដែល​ពេល​នេះ​ស្ងប់ស្ងាត់ ឥឡូវ​ដល់​ប្រវត្តិ​មួយទៀត​នៅ​អា​ស៊ី​អាគ្នេយ៍ នោះ​ គឺ​មហា​ព្យុះ​ឈ្មោះ​ JEBI ដែល​ចាប់ផ្ដើម​កកើត​នៅ​មហាសមុទ្រ​ប៉ា​ស៊ីហ្វិ​ក​ពី​ថ្ងៃ​ទី​២៧​ សីហា​មក​។

ព្យុះ​នោះ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​ពង្រឹងកម្លាំង ហើយ​នា​ថ្ងៃ​ទី​៣១​ សីហា​ក្លាយជា​ព្យុះសង្ឃរា​ប្រភេទ​ទី​៥ ​ជាម​ហា​ព្យុះ​ខ្លាំង​បំផុត​។​ ព្យុះ​ JEBI​ នេះ​បាន​បន្ត​បោកបក់​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ​មុន​ពេល​វាយប្រហារ​លើ​ប្រទេស​ជប៉ុន នា​ដើម​ស​ប្ដា​ហ៍​នេះ​។​ព្យុះ​នោះ​ត្រូវ​ចុះ​ថយកម្លាំង​មុន​ពេល​បោកបក់​ដល់​ឆ្នេរសមុទ្រ​ជប៉ុន ប៉ុន្តែ​នៅ​អាច​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​។

យោង​តាម​ក្រុម​តាមដាន​ខ្យល់ព្យុះ ​KERAUNOS​ ថា សម្រាប់​ពេល​នេះ​ស្ថិត​នៅ​ក្នុង​ដែនទឹ​ក​កោះ​ហ្គា​ម​អា​មេ​រិ​ក ​និង​ប្រជុំ​កោះ​ MARIANNES ព្យុះ ​JEBI បាន​​បោកបក់​កាន់តែ​មក​​កៀក​ឆ្នេរសមុទ្រ​ជប៉ុន​។ ហើយ​​ល្បឿន​ខ្យល់​អាច​មាន​ដល់​ទៅ​ជិត​២៨០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ឬរហូត​ដល់​៣៣០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។​ បន្ទាប់​ពី​បោកបក់​ឆ្ពោះទៅ​ទិស​ខាង​ជើង ព្យុះ ​JEBI ​ត្រូវ​មក​ដល់​ឆ្នេរសមុទ្រ​ជប៉ុន ​ចាប់ពី​ថ្ងៃ​ទី​៣ ​កញ្ញា​។

​ទោះជា​វា​ត្រូវ​ថមថយ​កម្លាំង តែ​វា​នៅ​តែ​ជា​ព្យុះ​ខ្លាំង​ប្រភេទ​ទី​៣ ​មាន​គ្រោះថ្នាក់​បំផុត​។​ ចំណែក​ពួក​អ្នកឯកទេស​គិត​ថា នឹង​មាន​ទឹកជំនន់​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ព្រមទាំង​ខ្យល់​បោក​បក់​ខ្លាំង​ដល់​ជិត​២០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ហើយ​រលក​សមុទ្រ​អាច​មាន​កម្ពស់​ដល់​១០​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ