ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែងតែ​ឃើញ​គាត់មក​រណ្តៅដីនេះ​ជា​ប្រចាំ ស្រាប់​តែ​ព្រឹក​នេះ​​ភ្ញាក់​ផ្អើល​តែម្តង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ស្លាប់​អណ្ដែត​នៅ​ក្នុង​ទឹក​រណ្ដៅ​ដី​មួយ​កន្លែង​ខណៈ​ពេល​ដែល​គាត់​យក​មង​ទៅ​ដាក់​យក​ត្រី​នៅ​ក្នុង​ទឹក​រណ្ដៅ​ដី​នោះ ហើយ​ភ្លាត់ស្នៀត​ត្រូវ​មង​វ័ណ្ឌ​ជើង​និង​ខ្លួន​រើ​ពុំ​រួច​ក៏​ឈ្លក់ទឹក​ស្លាប់​តែ​ម្ដង​។ សព​បុរសខាងលើ​នេះ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ស្លាប់​អណ្ដែត​ផ្កាប់មុខ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុង​ទឹក​រណ្ដៅ​ដី​ស្ថិត​នៅ​មុខ​បូជនីយស្ថាន​ទួល​ធាតុ…

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ស្លាប់​អណ្ដែត​នៅ​ក្នុង​ទឹក​រណ្ដៅ​ដី​មួយ​កន្លែង​ខណៈ​ពេល​ដែល​គាត់​យក​មង​ទៅ​ដាក់​យក​ត្រី​នៅ​ក្នុង​ទឹក​រណ្ដៅ​ដី​នោះ ហើយ​ភ្លាត់ស្នៀត​ត្រូវ​មង​វ័ណ្ឌ​ជើង​និង​ខ្លួន​រើ​ពុំ​រួច​ក៏​ឈ្លក់ទឹក​ស្លាប់​តែ​ម្ដង​។

សព​បុរសខាងលើ​នេះ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ស្លាប់​អណ្ដែត​ផ្កាប់មុខ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុង​ទឹក​រណ្ដៅ​ដី​ស្ថិត​នៅ​មុខ​បូជនីយស្ថាន​ទួល​ធាតុ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​កុដិ សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

អ្នក​ភូមិ​និយាយ​ថា ពួក​គាត់​មិន​បាន​ស្គាល់​ថា​បុរស​ដែល​ស្លាប់​ខាងលើ​នោះ​ឈ្មោះ​អ្វី​នៅឡើយ​ទេ ប៉ុន្តែ​បើ​តាម​ការ​ប៉ាន់ស្មាន​គាត់​មាន​វ័យ​ប្រហែល​ជាង​៣០​ឆ្នាំ សប្បុរ​សណ្តែក បាយ ស្លៀកខោ​កីឡា​ជើង​ខ្លី ព​ណ៌​ក្រហម និង​ពាក់អាវ​យឺត​ដៃ​ខ្លី​ព​ណ៌​ប្រផេះ ។ ចំណែក​រណ្ដៅ​ដី​កើតហេតុ​នោះ​មាន​ជម្រៅ​ជ្រៅ​ណាស់​ព្រោះ​គេ​ជីក​យក​អាចម៍ដី​លក់​ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារ​ម្ម​ណ៍​នោះ​គឺ​ស្ទើរតែ​នៅ​រៀង​រាល់​១​ឬ​២​ឆ្នាំ​ម្ដង​តែង​មាន​អ្នក​ស្លាប់​ដោយសារ​លង់ទឹក​រណ្ដៅ​នោះ​ជា​បន្តបន្ទាប់​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា កន្លង​មក​ពួក​គាត់​តែង​បានឃើញ​បុរស​រង​គ្រោះ​ខាងលើ​យក​មង​ទៅ​ដាក់ ដែល​ទីនោះ​គឺជា​ទីកន្លែង​ដែល​គាត់​នេសាទ​ត្រី​ដោយ​ការ​ដាក់​មង​យក​ត្រី​នេះ​ជា​ប្រចាំ​។ ​ដោយឡែក​កាលពី​ល្ងាច​ថ្ងៃ​ទី​១ កញ្ញា ២០១៨ ក៏​ឃើញ​មក​ដាក់​មង​ដែរ ។ លុះ​ព្រឹក​ឡើង​ម៉ោង​ប្រហែល​៨​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ ខណៈ​ដែល​ពួក​គាត់​ដើរ​ឆ្លងកាត់​ទីនោះ​ស្រាប់តែ​ឃើញ​សព​អណ្តែត​ផ្កាប់មុខ​ក្នុង​ទឹក​រណ្ដៅ​ដី​នោះ​ដោយ ខ្លួន​គាត់​ត្រូវ​មង​រុំ​ជាប់​តែ​ម្ដង​។

បន្ទាប់​ពី​បានឃើញ​បែប​នេះ ពួក​គាត់​បាន រាយការណ៍​ប្រាប់​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​និង​កោសល្យវិច័យ​និង​ស្រាវជ្រាវ​ដើម្បី​រក​សាច់ញាតិ​ឲ្យ​ទៅ​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ