ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​តា​រាហូ​លី​វូ​ដ​ប្រឹង​សម្តែង​យក​ប្រាក់​ចិញ្ចឹម​កុមារ និង​ស្ត្រី​រង​គ្រោះ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គេ​មិន​នឹក​ស្មានថា តារា​សម្តែង​មក​ពី​អា​មេ​រិ​ក​ជា​តួ​លំដាប់​ហូ​លី​វូ​ដ​នាង TheAnnalynne McCord ពុះពារ​រង​ភាព​ពិបាក​ជា​ច្រើន​ជុំវិញ​ការ​ថត​ភាពយន្ត​លំដាប់​ហូ​លី​វូ​ដ បាន​ប្រាក់​កម្រៃ​មិន​ក្រសោប​ទុក បែរជា​ចុះ​មក​ជួយ​កុមារ​កម្ពុជា និង​ស្ត្រី​រង​គ្រោះ​មួយ​ចំនួន​។…

រាជធានី​ភ្នំពេញ ៖ គេ​មិន​នឹក​ស្មានថា តារា​សម្តែង​មក​ពី​អា​មេ​រិ​ក​ជា​តួ​លំដាប់​ហូ​លី​វូ​ដ​នាង TheAnnalynne McCord ពុះពារ​រង​ភាព​ពិបាក​ជា​ច្រើន​ជុំវិញ​ការ​ថត​ភាពយន្ត​លំដាប់​ហូ​លី​វូ​ដ បាន​ប្រាក់​កម្រៃ​មិន​ក្រសោប​ទុក បែរជា​ចុះ​មក​ជួយ​កុមារ​កម្ពុជា និង​ស្ត្រី​រង​គ្រោះ​មួយ​ចំនួន​។ តើ​មាន​កត្តា​អ្វីខ្លះ​ដែល​តារាភាពយន្ត​ម្នាក់​នេះ សុខចិត្ត​ដាក់​កាយ​គិតដល់​ពលរដ្ឋ​កម្ពុជា​បែប​នេះ?

បញ្ជាក់​ពី​មូលហេតុ​នេះ កញ្ញា TheAnnalynne McCord បានឱ្យ ដឹង​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ល្អ មាន​ភាព​ស្រស់​ស្អាត ប្រជាជន​ញញឹម​រួសរាយ​រាក់ទាក់ ហើយ​តស៊ូ​ម៉ឺងម៉ាត់​។​ជា​ពិសេស​អ្វី​ដែល​កញ្ញា​មានការ​កោតសរសើរ​ប្រទេស​កម្ពុជា ជួប​សង្គ្រាម​២០ ឬ​៣០​ឆ្នាំ តែ​អាច​ងើបឈរ​បាន​កែប្រែ​វាសនា​ខ្លួនឯង​ឱ្យ​ពិភពលោក​បានឃើញ ហើយ​​​មាន​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ពិតជា​កម្រ​បានឃើញ និង​ជា​ភាព​អស្ចារ្យ មួយ​។

កញ្ញា​រូប​នេះ​និយាយ​ទាំង​គ្រង​សម្លៀក​បំពាក់​បុរាណ​ខ្មែរ​ថា បើ​ប្រទេស​ផ្សេង​វិញ​មាន​សង្គ្រាម​ច្បាស់​ណាស់​ថា ពិបាក​ធ្វើការ​កសាង​អាច​ថា យូរ​ជាង​កម្ពុជា​។ បើ​និយាយ​ទៅ​លើ​ប្រជាជន​កម្ពុជា​វិញ បើ​ទោះបី​គាត់​ត្រូវ​រង​នូវ​អំពើ​ហិង្សា​អ្វីមួយ គឺ​មិន​បាក់​ទុកចិត្ត មាន​តែ​តស៊ូ​ប្រឹងប្រែង​រស់រាន មិន​ផ្តួល​ទៅ​តាម​ចំណុច​ទាំង​អស់នេះ​ហើយ ទើប​កែប្រែ​កញ្ញា​ឱ្យ​មានគំនិត​គិត​ចង់​តែ​មួយ​ជួយ​បងប្អូន​នៅ​ទី​នេះ ប្រសិនបើ​ពួក​គាត់​មាន​បញ្ហា​អ្វីមួយ​។

ជា​ពិសេស​កញ្ញា​តែងតែ​ចុះ​មក​ជួយ​កុមារ និង​ស្ត្រី​រង​គ្រោះ​នៅ​អង្គការ​អា​ហ្វេ​ស៊ី​ប ដែល​មាន​អ្នកស្រី ម៉​ម សុ​ម៉ា​លី ជា​អ្នក​ស្ថា​និក​។ ហើយ​ជា​ពិ​សេ​ទៀត​នោះ ស្នាដៃ​រឿង​ដែល​សម្តែង​នៅ​អា​មេ​រិ​កបាន​ប្រាក់ គឺ​មិន​ភ្លេច​ដក​យក​មក​ជួយ​នៅ​អង្គការ​ខាងលើ​ជា​ប្រចាំ ព្រោះតែ​ទឹកចិត្ត និង​និស្ស័យ​ធ្វើ​ឱ្យ​ចូល​ចិត្ត​ប្រទេស​នេះ​ណាស់​។

ប្រធាន​ស្ថាបនិក​អង្គការ លោកស្រី ម៉​ម សុ​ម៉ា​លី បានឱ្យ​ដឹង​ថា កញ្ញា​តា​រាហូ​លី​វូ​ដ​ខាង​លើ ទឹកចិត្ត​គាត់​ស្រឡាញ់​កម្ពុជា​ណាស់ ហើយ​ចូល​ចិត្ត​ប្រពៃណី​វប្បធម៌ ទំនៀមទំលាប់​ខ្មែរ​យើង​បំផុត​។ សូ​ម្បី​ការ​និយាយ​ស្តី​សុភាព​រម្យទម ចេះ​សំពះ​ទន់ភ្លន់ ស្ទើរតែ​មិន​នឹក​ថា ជា​ជនជាតិ​អា​មេ​រិ​ក​។ ហើយ​កញ្ញា​តែងតែ​ជួយ​អង្គការ​យើង​ខំធ្វើការ​បាន​ប្រាក់​កម្រៃ​មក​ជួយ ហើយ​ជិះ​យន្តហោះ​ចុះឡើង​ឱ្យ​តែ​ទំនេរ​មក​ដល់​កម្ពុជា​ភ្លាម នេះ​ជា​សំណាង​មួយ​របស់​អ្នកស្រី​ក៏​ដូច​ជា​អង្គការ និង​ប្រទេស​យើង​ដែល​មាន​បុគ្គល​ល្អ​ៗ​នៅ​លើ​ពិភពលោក​ចេះ​គិតគូរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ