ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ១២៣CC និង​ទីតាំង​ចែកចាយ​ទឹក​លក់​ជូន​ពលរដ្ឋ​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា សុខុមាលភាព​ប្រជាពលរដ្ឋ​ផ្លូវ ទឹក ភ្លើង ជា​បញ្ហា​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ជា​ចំបង ដោយ​វា​ជា​ការ​ចង់បាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​រាល់ថ្ងៃ​មិន​អាច​ខ្វះ​បាន​។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា​២០១៨​នេះ…

រាជធានី​ភ្នំពេញ​៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា សុខុមាលភាព​ប្រជាពលរដ្ឋ​ផ្លូវ ទឹក ភ្លើង ជា​បញ្ហា​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ជា​ចំបង ដោយ​វា​ជា​ការ​ចង់បាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​រាល់ថ្ងៃ​មិន​អាច​ខ្វះ​បាន​។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា​២០១៨​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​អាជ្ញាធរ និងមន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព ផ្លូវ​លេខ ១២៣CC ស្ថិត​នៅ​ក្នុងភូមិ​ថ្មគោល​ទី​២​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ ខណៈ​ដែល​ផ្លូវ​មួយ​ខ្សែ​នេះ​បាន​ទ​ទូល​រង​ការ​ខូចខាត ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំណាត់​ផ្លូវ​នេះ​ត្រូវ​ស្ថាបនា​ថ្មី​ឡើង​វិញ ជា​ប្រភេទ​ផ្លូវ​បេតុង​មាន​ប្រវែង​៩៧០​ម៉ែត្រ​និង ទទឹង​ប្រវែង ៦​ម៉ែត្រ និង​ដាក់​បណ្តាញ​លូ​ផង​ដែរ ។

ក្រោយ​ពី​បញ្ចប់​ការ​ពិនិត្យ​មើល​ស្ថានភាព​ផ្លូវ​រួច លោក​ឃួ​ង ស្រេង ក៏​បាន​បន្តដំណើរ​ចុះ​សួរ​សុខ ទុក្ខ​និង​ពិនិត្យ​មើល​ការ​ចាត់ចែង​ការ​ដឹក​ទឹក​ម៉ាស៊ីន​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ​ខណ្ឌ​ពោធិ​សែន ជ័យ​បន្ត​ទៀត ។

ក្នុង​ឱកាស​នោះ លោក​ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ការ​ចុះ​មក​សួរ​សុខ ទុក្ខ​និង​ពិនិត្យ​មើល​ការ​ចាត់ចែង​ការ​ដឹក​ទឹក​ម៉ាស៊ីន​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​លោក​ចង់​ដឹង​និង​មើល​អោយ​ឃើញ​ពី​ស្ថានភាព​ការ​រស់នៅ ការ​ខ្វះខាត​និង​ការ​ចង់បាន​របស់​បងប្អូន​ប្រជាពលរដ្ឋ ។

ជាក់ស្តែង នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន ជ័យ ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​នេះ​បាន​និង​កំពុង​មាន​បញ្ហា​ប្រឈម​នឹង​ការ​អត់​ទឹក​ម៉ាស៊ីន​ប្រើប្រាស់ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ បង្កើត​អោយ​មាន​រថយន្ត​ដឹក​ទឹក​ជូន​ប្រជាពលរដ្ឋ​ដល់​តាម​ខ្នង​ផ្ទះ​តែ​ម្តង ជាមួយនឹង​តំលៃ​រដ្ឋ ។ ក្នុង​ឱកាស​នោះ​ដែរ លោក​ឃួ​ង ស្រេង​ក៏​បាន​ជម្រុញ​អោយ​អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន ជ័យ ពិសេស​មន្ត្រី​ដែល​អនុវត្ត​លើ​ការងារ​នេះ​បន្ថែម​ជើង​រថយន្ត​ក្នុង​ការ​ដឹក​ទឹក​ចែកចាយ​ជូន​ប្រជាពលរដ្ឋ ។

លោក​ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់​ថា នៅ​រដូវប្រាំង​ខាង​មុខ​នេះ អាជ្ញាធរ និង​បន្ថែម​រថយន្ត​ដឹក​ទឹក​នេះ​បន្ថែម​ទៀត ពោល​គឺ​ទាំង​៨​ភូមិ​ដែល​មិន​មានទឹក​ម៉ាស៊ីន​ប្រើប្រាស់ អាច​១​ភូមិ​មាន​រថយន្ត​ដឹក​ទឹក​១​គ្រឿង ដើម្បី​ដឹក​ទឹក​ចែកចាយ​អោយទាន់​ចិត្ត​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ