ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​នៃ​ដើមឈើ

5 ឆ្នាំ មុន

ដើមឈើ​គឺជា​ជម្រក​យ៉ាង​ត្រជាក់ត្រជំ​សម្រាប់​មនុស្ស និង​សត្វ​ដូច​ជា ដើមឈើ​នៅ​តាម​ព្រៃ​ភ្នំ​ជា​ជម្រក​របស់​សត្វព្រៃ​ទាំងឡាយ​ជ្រក​អាស្រ័យ​។ ចំណែក​រុក្ខជាតិ​ដែល​ដុះ​ក្នុងស្រុក ជា​ជម្រក​របស់​សត្វស្រុក​ទាំងឡាយ និង​ជា​ជម្រក​របស់​មនុស្ស​ផង​។ ឯ​ដើមឈើ​ណា​ដុះ​នៅ​តាម​ដងផ្លូវ គឺជា​ទីពឹង​របស់​អ្នកដំណើរ​ចូល​ទៅ​ជ្រក​សម្រាកកាយ បរិភោគ​អាហារ​ដោយ​ក្តី​រីករាយ​នៅ​ក្រោម​ម្លប់ឈើ​នោះ ។…

ដើមឈើ​គឺជា​ជម្រក​យ៉ាង​ត្រជាក់ត្រជំ​សម្រាប់​មនុស្ស និង​សត្វ​ដូច​ជា ដើមឈើ​នៅ​តាម​ព្រៃ​ភ្នំ​ជា​ជម្រក​របស់​សត្វព្រៃ​ទាំងឡាយ​ជ្រក​អាស្រ័យ​។ ចំណែក​រុក្ខជាតិ​ដែល​ដុះ​ក្នុងស្រុក ជា​ជម្រក​របស់​សត្វស្រុក​ទាំងឡាយ និង​ជា​ជម្រក​របស់​មនុស្ស​ផង​។ ឯ​ដើមឈើ​ណា​ដុះ​នៅ​តាម​ដងផ្លូវ គឺជា​ទីពឹង​របស់​អ្នកដំណើរ​ចូល​ទៅ​ជ្រក​សម្រាកកាយ បរិភោគ​អាហារ​ដោយ​ក្តី​រីករាយ​នៅ​ក្រោម​ម្លប់ឈើ​នោះ ។

ដោយឡែក​ដើមឈើ​ណា​ដែល​ព្រះសង្ឃ ឬ​ពុទ្ធបរិស័ទ​បាន​ដាំ​នៅ​ក្នុង​ទី​អារាម គឺជា​ដើមឈើ​ដែល​មាន​ប្រយោជន៍​សម្រាប់​ព្រះសង្ឃ​ផង ពុទ្ធបរិស័ទ​ទាំង​៨​ទិស​ផង​ចូល​មក​ជ្រក​ក្រោម​ម្លប់ឈើ​ដ៏​ត្រជាក់ រីករាយ​នឹង​ការ​បំពេញ​បុណ្យ​កុសល​ផ្សេង​ៗ ។

ឈើ​ខ្លះ​មាន​ផ្កា មាន​ផ្លែ និង​ស្លឹក​ជា​អាហារ​របស់​មនុស្ស​សត្វ​ទាំងឡាយ​ដូច​ជា ដើម​ដូង ដើម​ត្នោត ដើម​មៀន ដើម​ស្វាយ ដើម​អង្គាដី ម្រុម​ជាដើម រុក្ខជាតិ​ទាំងនេះ​មាន​ប្រយោជន៍​ណាស់​សម្រាប់​មនុស្ស​សត្វ​ទាំងឡាយ និង​ជា​អាហារ​យ៉ាង​ពិសេស​ផង ។

បើ​បុគ្គល​ណា​បាន​ដាំ​ដើមឈើ​ទោះជា​នៅ​ទីណា​ក្តី​រមែង​បាន​ប្រ​យោ​ជ​ន៏​ដល់​មនុស្ស​សត្វ​ទូទៅ និង​បាន​ជាទី​រាប់អាន​នៃ​អ្នកផង​ទាំងពួង​តែង​និយាយ​ថា អ្នក​ដាំ​ដើមឈើ​នេះ​គឺជា​អ្នកមាន​មេត្តា មាន​ករុណា និង​មាន​បញ្ញា​វាងវៃ ទើបបាន​ថែរក្សា​ដើមឈើ​ទាំងនេះ​ទុក​ឲ្យ​ជា​ប្រយោជន៍​ដល់​មនុស្ស​សត្វ​ទូទៅ​។ អ្នក​ដាំ​ដើមឈើ​ជា​ទាន​ទៅ​ក្នុង​បរលោក រមែង​បាន​នូវ​សម្បត្តិ​មនុស្ស​និង​សម្បត្តិ​ទេវតា និង​រួច​ផុត​ចាក​ទុក្ខ​ទាំងពួង ។

បុគ្គល​យល់​ពី​អត្ថប្រយោជន៍​នៃ​ដើមឈើ​ហើយ គប្បី​នាំ​គ្នា​ដាំ​ដើមឈើ និង​ជួយ​ថែរក្សា​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស ដើម្បី​ជា​ប្រយោជន៍​សម្រាប់​យើង​ទាំងអស់​គ្នា ព្រោះ​ដាំ​ដើមឈើ​មួយ​ដើម ដូច​បាន​ធ្វើ​ផ្ទះ​មួយ​ខ្នង​ឲ្យ​ទៅ​ជា​ទាន​អ៊ីចឹង​ដែរ ។