ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​៧​យ៉ាងអ្នក​គួរ​គេង​ផ្អៀង​មក​ឆ្វេង

5 ឆ្នាំ មុន

តាម​ការ​សិក្សា​ថ្មី​បាន​ឲ្យ​ដឹង​ថា ការ​គេង​នៅ​ចំហៀង​ខាងឆ្វេង​មាន​ប្រយោជន៍​ច្រើន​ណាស់​​ចំពោះ​សុខភាព ហើយ​វា​ក៏​ច្រើន​តែ​ផ្តល់​ប្រយោជន៍​ដល់​ការ​គេង​កាន់តែ​ស្រួល​ពេញ​មួយ​យប់​ផង​ដែរ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​គេង​មិន​ខាងឆ្វេង​បែប​នេះ​អាច​ប្រយោជន៍​វិជ្ជមាន​ចំពោះ​សុខភាព​ជា​ច្រើន​ដូច​ជា​៖ ១-ប្រព័ន្ធ​ទឹករងៃ​ធ្វើការ​កាន់តែ​ស្រួល ៖ ការ​គេង​មក​ចំហៀង​អាច​ជួយ​ឲ្យ​រាង​កាយ​ច្រោះ​ជាតិពុល​តាម​ប្រព័ន្ធ​ទឹករងៃ​កាន់តែ​ល្អ​ជាង​មួយ​តាម​រយៈ​កូនកណ្តុរ ដោយសារ​តែ​ចំហៀង​ខាងឆ្វេង​គឺជា​កន្លែង​បង្ហូរ​ទឹករងៃ​តែ​ម្តង…

តាម​ការ​សិក្សា​ថ្មី​បាន​ឲ្យ​ដឹង​ថា ការ​គេង​នៅ​ចំហៀង​ខាងឆ្វេង​មាន​ប្រយោជន៍​ច្រើន​ណាស់​​ចំពោះ​សុខភាព ហើយ​វា​ក៏​ច្រើន​តែ​ផ្តល់​ប្រយោជន៍​ដល់​ការ​គេង​កាន់តែ​ស្រួល​ពេញ​មួយ​យប់​ផង​ដែរ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​គេង​មិន​ខាងឆ្វេង​បែប​នេះ​អាច​ប្រយោជន៍​វិជ្ជមាន​ចំពោះ​សុខភាព​ជា​ច្រើន​ដូច​ជា​៖

១-ប្រព័ន្ធ​ទឹករងៃ​ធ្វើការ​កាន់តែ​ស្រួល ៖ ការ​គេង​មក​ចំហៀង​អាច​ជួយ​ឲ្យ​រាង​កាយ​ច្រោះ​ជាតិពុល​តាម​ប្រព័ន្ធ​ទឹករងៃ​កាន់តែ​ល្អ​ជាង​មួយ​តាម​រយៈ​កូនកណ្តុរ ដោយសារ​តែ​ចំហៀង​ខាងឆ្វេង​គឺជា​កន្លែង​បង្ហូរ​ទឹករងៃ​តែ​ម្តង ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ បើ​សិន​ជា​អ្នក​គេង​នៅ​ចំហៀង​ខាងស្តាំ​វិញ វា​អាច​បន្ថយ​ប្រសិទ្ធភាព​របស់​ប្រព័ន្ធ​ទឹករងៃ​ទៅ​វិញ។

២-ពង្រឹង​ដល់​ការ​រំលាយ​អាហារ ៖ ក្រពះ​ស្ថិត​នៅ​ផ្នែក​ខាងឆ្វេង​នៃ​រាង​កាយ ដូច្នេះ ការ​គេង​នៅ​ចំហៀង​ខាងឆ្វេង​អាច​ធ្វើ​ឲ្យ​លំហូរ​ក៏​ដូច​ជា ចលនា​ពោះវៀន​ពី​ពោះវៀនតូច​ទៅ​ពោះវៀនធំ​មាន​លក្ខណៈ​កាន់តែ​ងាយស្រួល​។ ការ​គេង​នៅ​ចំហៀង​ខាងស្តាំ​អាច​ធ្វើ​ឲ្យ​ដំណើរ​ការណ៍​នៃ​ការ​រំលាយ​អាហារ​តាម​បែប​ទំនាញផែនដី​មានការ​លំបាក​ច្រើន ។

ជាមួយ​គ្នា​នេះ​ដែរ​គេ​ជឿ​ថា អង់ស៊ីម​លំពែង​ត្រូវ​បាន​បង្កើត​ឡើង​កាន់តែ​ងាយស្រួល​បើសិ​នជា​អ្នក​គេង​មក​ចំហៀង​ខាងឆ្វេង​។ យ៉ាងណាមិញ ការ​គេង​មក​ចំហៀង​ខាងឆ្វេង​នឹង​ជំរុញ​ដល់​លារ​បន្ទោបង់​នៅ​ពេល​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង​ផង ។

៣-ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ៖ ការ​គេង​មក​ចំហៀង​ខាងឆ្វេង​នឹង​ជួយ​ពង្រឹង​ដល់​របត់​ឈាមរ​ត់របស់​ស្ត្រី​មាន​ផ្ទៃពោះ ។ ជាមួយ​គ្នា​នេះ​ដែរ​វា​អាច​ជួយ​សម្រួល​ដល់​សម្ពាធ​នៅ​ខ្នង ដូច្នេះ​វា​ក៏​មិន​ឲ្យ​ស្បូន​កៀប​ដល់​ថ្លើម​បាន តែ​ជួយ​បង្កើន​លំហូរ​ឈាម​ទៅ​តម្រងនោម ស្បូន និង​ទារក​ផង ។ គ្រូពេទ្យ​ក៏​បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ព្យាយាម​គេង​មក​ចំហៀង​​ខាងឆ្វេង​កាន់តែ​ច្រើន​ផង​ដែរ​។

៤-ពង្រឹង​ដល់​សុខភាព​បេះដូង ៖ ការ​គេង​មក​ចំហៀង​ខាងឆ្វេង​ដើរតួ​នាទី​ដល់​សុខភាព​បេះដូង​ខ្លាំង​ជាងគេ​បំផុត ។ ហេតុផល​គឺថា ការ​គេង​មក​ខាងឆ្វេង​នឹង​ជំរុញ​ដល់​លំហូរ​ទឹករងៃ​ចូល​ទៅ​បេះដូង ហើយ​វា​ក៏​ជួយ​សម្រួល​ដល់​ទំនាញផែនដី​បន្ថែម ដើម្បី​កុំ​ឲ្យ​បេះដូង​ធ្វើការ​ច្រើន​ទៀត​នៅ​ពេល​គេង ។

៥-ពង្រឹង​ដល់​សុខភាព​អណ្តើក ៖ សរីរាង្គ​មួយ​ផ្សេង​ទៀត​ដែល​នឹង​ទទួល​បាន​ប្រយោជន៍​តាម​រយៈ​ការ​គេង​មក​ខាងឆ្វេង​នោះ គឺ​អណ្តើក ។ នៅ​ពេល​អ្នក​គេង​មក​ចំហៀង​ខាងឆ្វេង​វា​នឹង​ជួយ​ជំរុញ​ដល់​លំហូរ​ឈាម​ពី​អណ្តើក​តាម​រយៈ​ទំនាញផែនដី​កាន់តែ​ស្រួល ។

៦-បំបាត់​ការ​ឈឺ​ខ្នង ៖ អ្នក​ដែល​កំពុង​តែ​មានការ​ឈឺ​ខ្នង​រ៉ាំរ៉ៃ​ប្រហែលជា​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ការ​គេង​មក​ចំហៀង​ខាងឆ្វេង ។ នេះ​ដោយសារ​តែ ការ​គេង​នៅ​ចំហៀង​​ខាងឆ្វេង​អាច​ជួយ​បន្ថយ​សម្ពាធ​នៅ​ឆ្អឹង​កង​ខ្នង ។ ជាមួយ​គ្នា​នេះ​ដែរ អារម្មណ៍​អ្នក​នឹង​កាន់តែ​ល្អ​បន្ថែម ព្រមទាំង​គេង​លក់​កាន់តែ​ស្រួល​ទៀត​ផង ។

៧-បន្ថយ​ក្រហាយ​ដើមទ្រូង ៖ អាហារ​ដែល​មាន​ជាតិ​អាស៊ីត​ច្រើន ដូច​ជា ផា​ស្តា ភី​ហ្សា និង​កាហ្វេ​អាច​ជា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ក្រហាយ​ដើមទ្រូង​បាន ។ មនុស្ស​គ្រប់​គ្នា​ដែល​កំពុង​​តែ​គេង ហើយ​ក៏​មាន​បញ្ហា​ក្រហាយ​ដើមទ្រូង​នោះ​នឹង​ប្រាប់​ថា ពួក​គេ​មិន​មាន​ផាសុក​ភាព​ខ្លាំង​ប៉ុនណា ។ ប៉ុន្តែ​ការ​គេង​នៅ​ចំហៀង​ខាងឆ្វេង​ត្រូវ​បាន​គេ​រក​ឃើញ​ថា ជួយ​​សម្រួល​ដល់​ការ​ច្រាល​ទឹក​អាស៊ីត​នៅ​ក្រពះ ធ្វើ​ឲ្យ​ក្រហាយ​ដើមទ្រូង​បាន (​ប្រភព​ពី​៖ Health.com.kh​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ