ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់ៗ ! ព្រះ​អង្គ​ម្ចាស់​ហែ​រី​នាំ​មហេសី​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​អុី​តា​លី

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រោយ​ពី​រៀប​អភិសេក​រួចរាល់​ព្រះ​នាង​មេ​ហ្គេ​ន ម៉ា​ឃើ​ល​ (Meghan Markle) និង​ព្រះ​អង្គ​ម្ចាស់​ហែ​រី នៅ​មិន​ទាន់​មាន​ពេល​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​បរទេស ព្រោះ​ជាប់​បំពេញភារកិច្ច ប៉ុន្តែ​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មក​បាន​ទៅ​ក្រេបទឹក​ឃ្មុំ​ជា​លើក​ដំបូង​នៅ​អុី​តា​លី…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រោយ​ពី​រៀប​អភិសេក​រួចរាល់​ព្រះ​នាង​មេ​ហ្គេ​ន ម៉ា​ឃើ​ល​ (Meghan Markle) និង​ព្រះ​អង្គ​ម្ចាស់​ហែ​រី នៅ​មិន​ទាន់​មាន​ពេល​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​បរទេស ព្រោះ​ជាប់​បំពេញភារកិច្ច ប៉ុន្តែ​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មក​បាន​ទៅ​ក្រេបទឹក​ឃ្មុំ​ជា​លើក​ដំបូង​នៅ​អុី​តា​លី ដោយ​មាន​លោក ​ច​ច គ្លូ​នី ​(George Clooney) រៀបចំ​ពិធី​នេះ​យ៉ាង​ឪ​ឡា​រឹក ។

លោក​ច​ច គ្លូ​នី តារា​សម្តែង​បាន​បង្ក​ភាព​ងាយស្រួល និង​ការពារ​សុវត្ថិភាព​ដល់​ដំណើរ​ក្រេបទឹក​ឃ្មុំ​នោះ ដោយ​យក​យន្តហោះ​ផ្ទាល់ខ្លួន​ទៅ​ទទួល​ព្រះ​នាង​មេ​ហ្គេ​ន ម៉ា​ឃើ​ល និង​ព្រះ​អង្គ​ម្ចាស់​ហែ​រី ទៅ​ភូមិ​គ្រឹះ​របស់​ខ្លួន​នៅ​បឹង​«Lake Como» ។

លោក​គ្លូ​នី អាយុ​៥៧​ឆ្នាំ និង​លោកស្រី​អា​ម៉ា​ល់ អា​ឡា​ម៉ា​ដ​ឌី​ន​(Amal Alamuddin) អាយុ​៤០​ឆ្នាំ​បាន​យក​ភូមិ​គ្រឹះ​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន និង​ជាទី​តាំង​ថត​ភាពយន្ត​រឿង​«Ocean’s Twelve» សម្រាប់​ទទួលភ្ញៀវ​ពិសេស ។

លើស​ពី​នេះ​នៅ​ក្នុងភូមិ​គ្រឹះ​ក៏​មាន​រៀបចំ​អាហារ​ពេល​ល្ងាច​យ៉ាង​ឱឡារិក ដោយ​ជួល​ចុងភៅ​ដ៏​ល្បី​ពី​ហាង​«II Gatto Nero» ទៅ​ចំអិន​អាហារ​នៅ​ឯ​ភូមិ​គ្រឹះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ