ដឹងថា ខួបកំណើតលោកស៊ីន ស៊ីសាមុត នៅថ្ងៃណាទេ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមអ្នកសិល្បៈបានរំលឹកខួបកំណើតអធិរាជសំឡេងមាសលោកស៊ីន ស៊ីសាមុត ដោយលោកយកបទចម្រៀងជាច្រើនបទមកច្រៀងជាមួយការឧទ្ទិសដល់លោក ។

កញ្ញាស៊ូ ដាណេ ឲ្យដឹងថា អ្នកចូលរួមសុទ្ឋតែសិល្បករអភិរក្សចម្រៀងសម័យលោកស៊ីន ស៊ីសាមុត ។ កញ្ញាដាណេ និយាយថា« យុវវ័យសម័យនេះអត់ចូលចិត្តចម្រៀង ចាស់ៗជំនាន់មុនទេ ។ ថ្ងៃកំណើតរបស់លោកតាសុីន សុីសាមុតយើងរំលឹកស្នាដៃគាត់ ដោយអ្នកជំនាន់ក្រោយសុទ្ឋតែយកបទចម្រៀងគាត់មកច្រៀងសម្តែង »។

ចំពោះជីវិតស្នេហាលោកស៊ីន ស៊ីសាមុតមិនសូវជោគជ័យប៉ុន្មានទេ ដោយលោកបានរៀបអាពាហ៍ពិពាហ៍២ដង ។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រីខាវ ថងញ៉ុត ដែលជាបងប្អូនជីជូនមួយ តាមការចាត់ចែងពីមេបា។ ចំណងស្នេហ៍អ្នកទាំង២ មានកូនប្រុសស្រី ចំនួន៤នាក់ មានស៊ីន យុទ្ធនា ស៊ីន ច័ន្ទឆាយា ស៊ីន វ៉ាន់ថា និងស៊ីន ប្រាសាទសង្វា ។

លោកស៊ីន ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ ២៣ សីហា ១៩៣២ នៅខេត្តស្ទឹងត្រែង ។ លោកជាកូនប្រុសពៅនៃបណ្ដាបងប្អូន៤នាក់ (ប្រុស២ ស្រី២) ។ ឳពុករបស់លោកឈ្មោះស៊ីន លាង និងម្តាយអ្នកស្រីស៊ីន ប៊ុនលឿ ដែលជាកូនកាត់ឡាវ-ចិន ។

ប្រភេទតន្ត្រីដែលលោកស៊ីន ស៊ីសាមុត ចូលចិត្តបែបមនោសញ្ចេតនា មហោរី ប្រពៃណី ប្រជាប្រិយ រ៉ក់ និងរ៉ូល ទំនើបចម្រុះ ។ ក្រៅពីជាអ្នកចម្រៀង លោកចេះនិពន្ធទំនុកច្រៀង ទំនុកភ្លេង សម្រួលតន្ត្រី និងជាតន្ត្រីករម៉ងដូលីន៕



ចែករំលែកព័តមាននេះ