ប៉ូលិសថៃ​ចាប់បុរសខ្មែរម្នាក់…ខណៈពេលឆ្លង​ដែន​


​ភ្នាក់ងារ​ព័ត៌មាន​ពី​ប្រទេស​ថៃ​ ពេល​ថ្មី​ៗ​​បាន​ផ្សាយ​ថា ស្ថិត​ត្រង់​ច្រកចេញ​-​ចូល​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​ខ្ល​ង​លឹ​ក ​ប៉ូលិស​ថៃ​បាន​ធ្វើការ​ឆែកឆេរ​​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ដោយ​​ជាប់​សង្ស័យ​បន្លំ​ត្រា​នៅ​ក្នុង​លិខិតឆ្លងដែន កាលពី​ថ្ងៃ​ទី​២៦ សីហា​ ២០១៨ ។

ខណៈ​​ពេល​ឆ្លង​ដែន ​បុរស​ខាងលើ​មាន​កាន់​ថង់​ពណ៌​ខ្មៅមួយ​​ដើរ​ចេញពី​ច្រកទ្វារ​ប៉ោយ​ប៉ែ​ត ​ចូល​ទៅ​ស្រុក​អា​រញ្ញប្រទេស ខេត្ត​ស្រះ​កែវ​ ដោយ​ប្រើ​ប័ណ្ណ​ឆ្លង​ដែន​បណ្ដោះអាសន្ន​ ចូល​ទៅ​ប្រទេស​ថៃ ។ នៅ​ក្នុង​ប័ណ្ណ​ឆ្លង​ដែន​ មានឈ្មោះ​ហ៊ា សេង អាយុ​៤១​ឆ្នាំ​ ជនជាតិ​កម្ពុជា និងជា​បុគ្គលិក​​​ក្រុមហ៊ុន​ធ្វើ​ឯកសារ​​ឆ្លង​ដែន​ឱ្យ​​ពល​ករ​កម្ពុជា ​ទៅ​បំរើ​ការ​នៅ​ប្រទេស​ថៃ ដែល​មា​នទី​តាំងនៅ​រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ថង់​​ឃើញ​មាន​សៀវភៅ​ឆ្លង​ដែន​(​ប៉ា​ស្ព័​រ​)​របស់​បុគ្គល​ផ្សេង​ទៀត​ចំនួន​៣២​ក្បាល ​ហើយក៏ត្រូវឃាត់​ខ្លួន ​រួម​ជាមួយ​វត្ថុ​តាង​ទាំងប៉ាស្ព័រចំនួន​៣២​​ទៅ​សាកសួរ ។ ក្នុងនោះកម្លាំងបាន​រកឃើញ​​សៀវភៅ​ឆ្លង​ដែន​មាន​ចំនួន​១២​ក្បាលដែល​​ក្លែងបន្លំ​ត្រា ។

ការ​សាកសួរ​ក្នុង​ដំណាក់កាល​ដំបូង​ លោក​ហ៊ា សេង ឆ្លើយ​ថា​ គាត់​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន ​«jax visa» នៅ​រាជធានី​ភ្នំពេញ​ (ក្រុមហ៊ុន​ធ​សៀវភៅ​ឆ្លង​ដែន​ឱ្យ​​ពលករ​កម្ពុជា ​ទៅ​បំរើ​ការ​នៅ​ប្រទេស​ថៃ) ។ សៀវភៅ​ឆ្លង​ដែន​ខាងលើ​ ត្រូវ​បាន​បុរស​ម្នាក់ប្រើ​ឱ្យយក​ទៅ​ផ្ញើ​ដល់​ពលករ​កម្ពុជា​ ដែល​កំពុងបំរើ​ការងារ​នៅ​ប្រទេស​ថៃ​ ដោយ​ក្នុង​មួយ​ក្បាល​មាន​តំលៃ​៣.000​បាត ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ប៉ូលិស​ថៃ​ក៏​បាន​ធ្វើការ​ចោទប្រកាន់​ថា ​សៀវភៅ​ឆ្លង​ដែន​ដែល​មាន​ប្រើ​ត្រា​ក្លែង​បន្លំ និង​នាំ​ចូល​ប្រទេស​ថៃនោះ​ ។ ក្រៅពី​នេះ​ នឹង​បន្ត​ការ​ស្រាវជ្រាវឱ្យ​​ដល់​ប្ញ​ស​គល់ ​ពី​ការ​បន្លំ​ត្រា​លើ​ទិដ្ឋា​ការ ។ បច្ចុប្បន្ន​ អាជ្ញាធរ​ត្រួតពិនិត្យ​ត្រង់​ច្រក​ចេញ-ចូល​ខ្ល​ង​លឹ​ក ខេត្ត​ស្រះ​កែវ​របស់​ថៃ​ បាន​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ នៅ​ច្រក​ចេញ-ចូល​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ដើម្បី​ជួយ​ធ្វើការ​សុ​ើ​ប​អង្កេតបន្ត  ។

ទាក់ទិន​ករណី​នេះ កោះសន្តិភាព​បាន​សុំ​ការ​បំភ្លឺ​ពី​លោក​សេម មករា ប្រធាន​សេនាធិការ​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តហើយ ប៉ុន្តែ​ត្រូវ​លោកឆ្លើយ​​ថា គាត់​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ទាំងនេះ​ទេ ដោយសារ​​មេ​បាន​សុំ​ច្បាប់​ទៅ​ភ្នំពេញ ដូច្នេះ​គាត់មិនទាន់ដឹងរឿងនេះដែរ ។ ​ប៉ន្តែលោក​បាន​​សន្យា​ថា នឹង​ចូល​ទៅ​ប្រទេស​ថៃ​ ដើម្បី​សាកសួរ​​រឿង​នេះបន្ត​ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ