រាជធានីភ្នំពេញ ៖ អ្នកនិពន្ធអ្នកស្រីម៉ៅ សំណាង ហៅទន្សាយ ប្រមាណជិត១០ឆ្នាំមកហើយបាត់មុខ ស្របពេលស្នាដៃថ្មីរបស់អ្នកស្រីក៏មិនឃើញចេញផ្សាយដែរ ។ តើអ្នកនិពន្ធប្រលោមលោក និងភាពយន្ត ដ៏ល្បីរូបនេះមានបញ្ហាអ្វី ?
កាលពីពេល ថ្មីៗកន្លងមកអ្នកស្រីម៉ៅ សំណាង បញ្ជាក់ថា អ្វីដែលធ្វើអ្នកស្រីបាត់មុខពីការតែងនិពន្ធមិនក្រោមហេតុផលអ្នកស្រីចេញទៅរស់នៅបរទេសទេ ។ តាមរយៈសំណេរដែលអ្នកស្រីម៉ៅ សំណាង បង្ហោះតាមហ្វេសប៊ុកឲ្យដឹងថា «មានប្រិយមិត្តអ្នកអានជាច្រើនបានសាកសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំខកខានបោះពុម្ពផ្សាយប្រលោម រហូតដល់ជិត១០ឆ្នាំ ?
មិត្តអ្នកអានខ្លះស្មានថា ខ្ញុំចេញទៅរស់នៅប្រទេសក្រៅបាត់ទៅហើយ ។ ការណ៍ពិតទៅរឿងនេះមិនទាក់ទងនឹងសុខភាពរបស់ខ្ញុំទេ មូលហេតុធំ គឺមកពីរយៈពេលចុងក្រោយក្នុងរវាងឆ្នាំ ២០១០ ស្នាដៃប្រលោមលោករបស់ខ្ញុំត្រូវបានគេលួចថតចម្លងផ្សព្វផ្សាយ តាមគ្រប់រូបភាពលើប្រព័ន្ធអ៊ីនធើរណែត ធ្វើឲ្យខ្ញុំមានការពិបាក ។ ខ្ញុំជាអ្នកនិពន្ធដែលបានទទួលការគាំទ្រពីប្រិយមិត្តអ្នកអានជាច្រើន ប៉ុន្តែបែរជាលក់សៀវភៅបានតិចទៅវិញ។ ខ្ញុំអស់កម្លាំងចិត្តខ្លាំងណាស់ ហើយសម្រេចផ្អាកបោះពុម្ពប្រលោមលោកទាំងសោកស្តាយបំផុត ។
ពេលវេលាជិត១០ឆ្នាំនេះខ្ញុំបែរទៅសរសេរអត្ថបទភាពយន្តវិញ ទាំងដែលខ្ញុំនៅស្រឡាញ់ការនិពន្ធប្រលោមលោកយ៉ាងខ្លាំង ។ តែពេលនេះដោយសារខ្ញុំបានឃើញច្បាប់រក្សាសិទ្ធិបញ្ញាមានប្រសិទ្ធភាពជាងមុន ខ្ញុំក៏មានកម្លាំងចិត្តវិលមកនិពន្ធប្រលោមលោកជាថ្មីម្តងទៀត។ ខ្ញុំសង្ឃឹមថាយើងនឹងមានការយោគយល់ទៅវិញទៅមក ជួយទប់ស្កាត់ការថតចម្លងស្នាដៃអ្នកនិពន្ធ ផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតដើម្បីឲ្យខ្ញុំ និងអ្នកនិពន្ធទាំងអស់មានកម្លាំងចិត្តនឹងបន្តការងារនេះបានយូរអង្វែងផង ។
ខ្ញុំរង់ចាំពេលវេលានេះអស់ជិត១០ឆ្នាំទៅហើយ គឺពេលវេលាដែលខ្ញុំមានឱកាសបានវិលត្រលប់មកកាន់ដងប៉ាកកានិពន្ធប្រលោមលោកជាថ្មីម្តងទៀត ។ ដោយសារតែបានការលើកទឹកចិត្តយ៉ាងពេញទំហឹងពីក្រុមអ្នកនិពន្ធវេទមន្ត និងសិស្សជំនិតម្នាក់ គឺសែត ហត្ថា (កូនចាបមាស) អ្នកនិពន្ធសៀវភៅវិញ្ញាសាជីវិត ។ ហត្ថា ជួយខ្ញុំទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីឲ្យខ្ញុំបានបោះពុម្ពផ្សាយប្រលោមលោកមួយនេះ មានចំណងជើងថា «ប្រលោមចិត្ត» ដែលខ្ញុំនឹងត្រៀមបោះពុម្ពផ្សាយ នៅចុងឆ្នាំនេះហើយ។
ប្រលោមចិត្តចង់ជួយរួមចំណែកផ្តល់ក្តីសង្ឃឹម និងការតស៊ូគ្រប់ពេលដល់មនុស្សគ្រប់រូប ហើយក៏ជួយប្រលោមចិត្តដល់អ្នកដែលមានទុក្ខគ្រប់បញ្ហាដែរ ។ ខ្ញុំសង្ឃឹមថាប្រិយមិត្តអ្នកអានទាំងអស់នឹងជួយគាំទ្រអក្សរសាស្ត្រខ្មែរយើង ដើម្បីឲ្យអ្នកនិពន្ធទាំងអស់មានកម្លាំងចិត្តនឹងបន្តការងារមួយនេះរៀងរហូតទៅ »។
ចំពោះស្នាដៃភាពយន្តរបស់អ្នកស្រីម៉ៅ សំណាង ដែលទស្សនិកជនធ្លាប់បានទស្សនាដូចជារឿង «ផ្ការីកពេញរដូវ» ជាដើម ។ នៅក្នុងឆ្នាំនេះអ្នកស្រីមានខ្សែភាពយន្តភាគ៦រឿងដើម្បីបម្រើអារម្មណ៍ទស្សនិកជនដែលតែងតែនិយមគាំទ្រស្នាដៃអ្នកស្រីកន្លងមក ។ ខ្សែភាពយន្តទាំង៦រឿងនោះ មានរឿង មរតកបេះដូង, រឿង ឱកូនសម្លាញ់, រឿង មន្តស្នេហ៍ពសុធា, រឿង សែងសូរិយា, រឿង ម្ចាស់បំណុល , និងសង្គ្រាមមរតក ។
អ្នកស្រីម៉ៅ សំណាង បានបង្ហាញស្នាដៃនិពន្ធប្រលោមលោកជាច្រើនរឿង ជាពិសេសរឿង «ទឹកភ្នែកគ្រីយ៉ាណា» គឺជាស្នាដៃដំបូងរបស់អ្នកស្រី ហើយក៏ជាស្នាដៃទីមួយដែលធ្វើឲ្យអ្នកស្រីល្បីឈ្មោះក្នុងពិភពអ្នកនិពន្ធ ។
អ្នកស្រីម៉ៅ សំណាង មានស្នាដៃរឿងភាគដូចជា រឿង ផ្ការីកពេញរដូវ, រឿងឧត្តមដួងចិត្ត ,រឿងបញ្ចពណ៌ , រឿងជីវិតលើវិថីសិល្បៈ , រឿងភពផែនដែនស្នេហ៍, រឿងជីវិតនាងរក្សា,រឿងគំនុំស្នេហ៍ចាស់, រឿង រលកបោកខ្សាច់ និងរឿងមីនុយធ្នាក់អន្ទាក់ស្នេហ៍ ជាដើម ។
នៅឆ្នាំ១៩៩៥ ស្នាដៃរឿង «រលកបោកខ្សាច់» របស់អ្នកស្រីបានជាប់ចំណាត់ថ្នាក់លេខ១ ពានរង្វាន់ព្រះសីហុរាជ ។
នៅឆ្នាំ២០០០ រឿង«កម្រងផ្កាម្លិះ» បានទទួលចំណាត់ថ្នាក់ លេខ២ នៅអង្គការន័រវេស្សសង្គ្រោះកម្ពុជា ។ នៅឆ្នាំ២០០១ រឿង «សមុទ្រខ្មៅ» ក៏បានជាប់អត្ថបទបកប្រែជាភាសាជប៉ុន ។
នៅឆ្នាំ២០០៣ អ្នកស្រីម៉ៅ សំណាងបានទទួលគ្រឿងឥស្សរិយយសមុនីសារាភណ្ឌថ្នាក់សេនា ជាអ្នកនិពន្ធដែលមានស្នាដៃល្អ និងគុណបំណាច់ខ្ពស់ក្នុងការថែរក្សាការពារនិងបណ្តុះបណ្តាលផ្នែកវប្បធម៌អក្សរសាស្ត្រជាតិពីសម្តេចតេជោហ៊ុន សែន ។
ដោយឡែកនៅក្នុងមហោស្រពភាពយន្តខ្មែរឆ្នាំ២០០៦ ភាពយន្តរឿង«កតញ្ញូ» ដែលជាស្នាដៃនិពន្ធរបស់អ្នកស្រីក៏បានទទួលចំណាត់ថ្នាក់លេខ៣(ថាសប្រាក់)៕
រាជធានីភ្នំពេញ៖កន្លងមកតារាមួយចំនួនបានចេញមុខរិះគន់ផលិតករដែលមិនបើកប្រាក់កម្រៃដែលពួកគេចូលរួមសម្តែង ។ ថ្មីៗកន្លងមកក៏មានតារាសម្តែង២នាក់ទៀតជួបរឿងបែប...
ទីក្រុងហូជីមិញ ៖ ទីក្រុងហូជីមិញ នឹងវិនិយោគលើកសិផលចំនួន៦ប្រភេទ និងភូមិសិប្បកម្មចំនួន៦ ក្រោមកម្មវិធីសហគមន៍មួយផលិតផលមួយដែលតម្រូវឲ្យសហគមន៍ជនបទនីមួយៗ...
ទីក្រុងហ្សឺណែវ ៖ អង្គការសហប្រជាជាតិ(UN) បាននិយាយកាលពីថ្ងៃទី១៣ កុម្ភៈ កន្លងមកថា អត្រាអ្នកគ្មានការងារធ្វើជុំវិញពិភពលោកបានធ្លាក់ចុះកាលពីឆ្នាំមុន និងបានព្រមានថា...
រាជធានីភ្នំពេញ៖ បុរសអាណិកជនខ្មែរម្នាក់បាននិយាយដើមភិន សុដាលីស វាធ្វើឲ្យមានកំហឹងជះត្រឡប់ទៅវិញ ។ ដោយមិនបញ្ចេញអត្តសញ្ញាណបុរសនោះថាជាអ្នកណាលោក អិុន សុភិន...
រាជធានីភ្នំពេញ ៖ ឆ្នាំ២០១៨កន្លងទៅនេះ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៣លាននាក់ ក្នុងកំណើន១៥,២% បើធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ស្តីពី...
រាជធានីភ្នំពេញ ៖ បើទោះជាប្រមាណមួយខែចុងក្រោយនេះ គេកត់សម្គាល់ឃើញកីឡាការិនីស៊ន សៀវម៉ី បង្ហាញសកម្មភាពកាន់តែខ្លាំងក្នុងអាជីពជាអ្នកលក់ផលិតផលថែរក្សាសម្រស់នៅលើ...
រាជធានីភ្នំពេញ ៖ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាដៃគូ ទាំងថ្នាក់តំបន់និងពិភពលោកកាលពីឆ្នាំ២០១៨កន្លងទៅ សម្រេចបានកំណើនគួរឲ្យកត់សម្គាល់ ក្នុង...
ខេត្តតាកែវ ៖ ពលរដ្ឋភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ជាង១០០គ្រួសារលើកដៃសំពះសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ចំពោះអតីតអភិបាលរង...
រាជធានីភ្នំពេញ ៖ ឱកាសល្អសម្រាប់អតិជនវីតាល់ ជាពិសេសអ្នកដែលនិយមប្រើប្រាស់វីតាល់ចំណុះ១.៥លីត្រ ព្រោះពេលនេះ វីតាល់មានប្រ៉ូម៉ូសិនពិសេស រាល់ការជាវផលិតផលទឹក...
ការផឹកស្រាច្រើនជាប្រចាំ អាចនាំឲ្យមានបញ្ហាចំបងដល់សុខភាពរបស់អ្នក ។ ក្រុមគ្រូពេទ្យជំនាញ បាននិយាយពីផលវិបាកនៃការទទួលទានស្រាច្រើនរ៉ាំរ៉ៃដូចខាងក្រោមនេះ៖១–...
ប្រទេសថៃ ៖ ភ្នាក់ងារសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃទី១៣ កុម្ភៈ កន្លងមកថា ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE Thailand បាននិយាយថា តម្លៃដី និងខុនដូជាមធ្យមក្នុង...
ខេត្តរតនគិរី ៖ លំនៅឋានប្រជាពលរដ្ឋមួយខ្នងត្រូវខ្យល់កន្ត្រាក់បោកបក់ បណ្តាលឱ្យរបើកដំបូលរងការខូចខាតអស់ទាំងស្រុង ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង...
ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ កម្លាំងសមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោកវរសេនីយ៍ឯកឃន តារា សម្បត្តិ...
ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៤ កុម្ភៈ គឺជាទិវានៃក្តីស្រឡាញ់ (ដែលជាទំនៀមទំលាប់របស់ប្រទេសខាងក្រៅ) នោះ សម្រាប់ពលរដ្ឋខ្មែរក៏បានចាប់ផ្តើមធ្វើតាមគ្នាប្រមាណជាង...
រាជធានីភ្នំពេញ ៖ និស្សិតម្នាក់ត្រូវបានក្រុមគ្រួសារសាច់ញាតិប្រទះឃើញស្លាប់ផ្កាប់មុខក្បែរកាំជណ្តើរនៅក្នុងផ្ទះរបស់ខ្លួន បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលា...
ខេត្តរតនគិរី ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសម្នាក់បានច្នៃរំសេវផាវធ្វើគ្រាប់បែក សម្រាប់បោកត្រី ស្រាប់តែភ្លាត់ស្នៀតផ្ទុះត្រូវខ្លួនឯង បណ្តាលឱ្យរងរបួស...
ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីព្រះរាជអាជ្ញារងចេញដីកាបង្គាប់ឱ្យកម្លាំងសមត្ថកិច្ចឃាត់ខ្លួនឧកញ៉ាម្នាក់ពីបទរំលោភលើទំនុកចិត្តរួចមក ស្រាប់តែពេលថ្មីៗនេះបែកធ្លាយ...
ខេត្តរតនគិរី ៖ យោងតាមសេចក្តីសម្រេចរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី១៤ កុម្ភៈ បានសម្រេចប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការ...
ប្រទេសថៃ ៖ រត់ភៀសខ្លួ្នដោយឆ្លងទន្លេមេគង្គទៅត្រើយខាងប្រទេសឡាវ អ្នកជេរប្រមាថស្ដេចថៃ២នាក់ ទើបត្រូវបានរកឃើញស្លាប់ ហើយអ្នកទី៣នៅបាត់ខ្លួន ចាប់តាំងពី...
នៅក្នុងសុត្តន្តបិដកដែលមានឈ្មោះថា សិង្គាលកសូត្រ ព្រះអង្គទ្រង់សម្តែងអំពីតួនាទីរបស់ស្វាមីល្អជាស្វាមីដែលចេះឱ្យអភ័យដល់ភរិយា និងបដិបត្តិចំពោះតួនាទីរបស់...