ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត…លោកអធិការ​ស្រុករតនៈមណ្ឌល​ ប្រគល់លុយ១២០០ដុល្លារ​​វិញ​ហើយ​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​មានការ​បែកធ្លាយ​នូវ​រឿងអាស្រូវ​របស់​លោក​អធិការ​ស្រុក​រតនៈ​មណ្ឌល និង​មន្ត្រី​ក្រោមឱវា​​ទ​ជំរិត​ទា​រ​លុយពី​បុរស​ម្នាក់​​ចំនួន​១២០០​ដុល្លារ ដើម្បី​បិទ​​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នា​រសៀល​ថ្ងៃ​ទី​២៧​ សីហា នេះ ​​លោក​សន និល…

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​មានការ​បែកធ្លាយ​នូវ​រឿងអាស្រូវ​របស់​លោក​អធិការ​ស្រុក​រតនៈ​មណ្ឌល និង​មន្ត្រី​ក្រោមឱវា​​ទ​ជំរិត​ទា​រ​លុយពី​បុរស​ម្នាក់​​ចំនួន​១២០០​ដុល្លារ ដើម្បី​បិទ​​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នា​រសៀល​ថ្ងៃ​ទី​២៧​ សីហា នេះ ​​លោក​សន និល អធិការ​នគរបាល​ស្រុក​រតនៈមណ្ឌល បាន​សម្រេច​​ប្រមូល​លុយ​​ទាំងអស់​ យកទៅ​ប្រគល់​ជូន​ឪពុក​ជន​រង​គ្រោះ​វិញ​​គ្រប់​​ចំនួន​​ហើយ ​។

លោក ​សន និល បាន​ទ​ទូល​ស្គាល់​​នូវ​កំហុសឆ្គង ​ក្នុង​ការ​អនុវត្ត​នីតិវិធី តែ​ពេល​នេះ លោក​បាន​ធ្វើការ​សម្រប​ស​ម្រួលជាមួយ​ជន​រង​គ្រោះ ​តាម​ការ​ណែនាំ​របស់​លោកស្នងការ​ខេត្ត ​។ លោក​បាន​បញ្ជាក់​​ថា ពេល​នេះ​លោក​​បាន​ប្រគល់​លុយ​ទៅ​ជូន​ជន​រង​គ្រោះ​វិញ​​គ្រប់​ចំនួន​ហើយ​ ។

ជាមួយនឹង​ការ​ប្រគល់​លុយ​នេះ ឪពុក​ជន​រង​គ្រោះ​ គឺ​លោក​លី រុន អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​ផ្លូវ​មាស ស្រុក​រតនៈ​​មណ្ឌល បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព​​ពេល​កំពុង​ទ​ទួល​​លុយ​ថា «លោក​សូម​អរគុណ​ ដែល​លោក​អធិការ​បាន​ប្រគល់​លុយ​ឱ្យ​​លោក​វិញ ខណ​:​ដែល​លោក​កំពុង​ប្រឈម​នឹង​​លុយ​បំណុល​នេះ​ ។

លោក​លី រុន បាន​​ប្រាប់ទៀត​​ថា លោក​បាន​ទ​ទូល​លុយ​គ្រប់​ចំនួន​​ហើយ គឺ​ចំនួន៤,៨០​លាន​រៀល ស្មើនឹង​១២០០​ដុល្លារ​ ហើយ​លោក​ក៏​ព្រមព្រៀង​បញ្ចប់រឿង​នេះ​ មិន​ប្ដឹងប្ដល់​អ្វី​ទៀត​ដែរ ​។

អត្ថបទសរសេរ ដោយ