ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បន្ថយ​លក្ខខណ្ឌ​សម្រាប់​កិច្ចព្រមព្រៀង

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ អ្នក​ចរចា​ពាណិជ្ជកម្ម​របស់​ម៉ិ​ក​ស៊ិ​កបាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​មក​ថា សហរដ្ឋអាមេរិក​បាន​បន្ថយ​លក្ខខណ្ឌ​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង (NAFTA) ដែល​អាច​បំបាត់​ឧបសគ្គ​ដ៏​ធំ​មួយ​ក្នុង​ការ​សម្រេច​កិច្ចព្រមព្រៀង​នៅ​ស​ប្តា​ហ៍ក្រោយ ។ លោក Jesus Seade…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ អ្នក​ចរចា​ពាណិជ្ជកម្ម​របស់​ម៉ិ​ក​ស៊ិ​កបាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​មក​ថា សហរដ្ឋអាមេរិក​បាន​បន្ថយ​លក្ខខណ្ឌ​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង (NAFTA) ដែល​អាច​បំបាត់​ឧបសគ្គ​ដ៏​ធំ​មួយ​ក្នុង​ការ​សម្រេច​កិច្ចព្រមព្រៀង​នៅ​ស​ប្តា​ហ៍ក្រោយ ។

លោក Jesus Seade ប្រធាន​អ្នក​ចរចា​ប្រចាំ​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​ប្រាប់​​ដល់​សារព័ត៌មាន​ថា គោល​ជំហរ​ថ្មី​របស់​សហរដ្ឋអាមេរិក នឹង​អនុញ្ញាត​ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​កិច្ចព្រមព្រៀង​នេះ​ម្តង​ហើយ​ម្តងទៀត ប៉ុន្តែ​មិន​មាន​កាលបរិច្ឆេទ​កំណត់​ស្វ័យប្រវត្តិ​ទេ លុះត្រាតែ​វា​ត្រូវ​បាន​ចរចា​ឡើង​វិញ​រាល់​៥​ឆ្នាំ​ម្តង ។

គួរ​បញ្ជាក់​ថា សហរដ្ឋអាមេរិក​និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក មានការ​ចរចា​ទ្វេភាគី​ដើម្បី​ដោះ​ស្រាយ​​ភាព​ខ្វែងគំនិត​គ្នា​លើ​កិច្ចព្រមព្រៀង​NAFTA មុន​នឹង​ហៅ​ប្រទេស​កា​ណា​ដា​ចូល​មក​ការ​ចរចា​វិញ ខណៈ​ដែល​ពួក​គេ​ជំរុញ​នឹង​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​ក្រៅផ្លូវការ​មួយ​នៅ​ចុងខែ​សីហា​ខាង​មុខ​នេះ ។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​លើ​Twitter របស់​លោក​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​មក​ថា ៖« ទំនាក់ទំនង​ជាមួយនឹង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​កាន់​តែ​ជិត​ស្និត​ឡើង ។ មនុស្ស​ល្អ​ៗ​មួយ​ចំនួន​ក្នុង​រដ្ឋាភិបាល​ថ្មី​និង​ចាស់ កំពុង​តែ​សហការ​យ៉ាង​ជិតដិត​ជាមួយ​គ្នា ។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ជាមួយនឹង​ម៉ិ​ក​ស៊ិ​ក អាច​នឹង​កើត​មាន​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ »​។

រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ត្រាំ បាន​ទាមទារ​ឲ្យ​មានការ​ចរចា​លើ​កិច្ចព្រមព្រៀង NAFTA​ជា​រៀង​រាល់​៥​ឆ្នាំ​ម្តង ប្រសិនបើ​លក្ខខណ្ឌ​ថ្មី​មិន​អាច​ជំរុញ​ឲ្យ​មានការ​ធ្វើ​ពាណិជ្ជ​កម្ម​ដែល​មាន​លំនឹង​រវាង​ប្រទេស​ទាំង​៣ ហើយ កិច្ចព្រមព្រៀង NAFTA នឹង​ត្រូវ​បាន​រំលាយ​ប្រសិនបើ​ភាគី​ទាំងអស់​មិន​អាច​ព្រមព្រៀង​លើ​លក្ខខណ្ឌ​ថ្មី​បាន ។

ប៉ុន្តែ​ប្រទេស​ម៉ិ​ក​ស៊ិ​ក កា​ណា​ដា និង​អាជីវករ​ក្នុង​ប្រទេស​ទាំង​បី​បាន​ប្រឆាំង​នឹង​គោល​គំនិត​​នេះ និង​បាន​អះអាង​ថា វា​នឹង​បង្ក​ឲ្យ​មាន​ភាព​មិន​ប្រាកដប្រជា​លើ​អនាគត NAFTA ដែល​នឹង​ប៉ះពា់​ដល់​ការ​វិនិយោគ និង​ការ​បង្កើត​ការងារ​ថ្មី​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ