ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី! រត់​ពន្ធគ្រឿង​ញៀនផ្លូវ​រូង​​ក្រោម​ដីទៀត (មាន​វីដេអូ)

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ម៉ិក​ស៊ិ​ក ៖ ផ្លូវ​រូង​ក្រោម​ដី​មួយ​មាន​ប្រវែង​ដល់​ទៅ​១៨០​ម៉ែត្រ​ដែល​ប្រើ​សម្រាប់​បញ្ជូន​គ្រឿងញៀន ត្រូវ​បាន​អាជ្ញាធរ​ទើប​រក​ឃើញ​នៅ​ព្រំដែន​រវាង​រដ្ឋ​អា​រី​ហ្សូ​ណា ភាគ​ខាងត្បូង​សហរដ្ឋអាមេរិក​ និង​ម៉ិក​ស៊ិ​ក​។ នៅ​ផ្នែក​ខាង​ដែនដី​អា​មេ​រិ​ក​ជាប់​ព្រំដែន​មាត់​រូង​ ស្ថិត​ក្នុង​អតីត​ហាង​លក់​អាហារ ​FAST-FOOD KFC…

សហរដ្ឋអាមេរិក​-​ម៉ិក​ស៊ិ​ក ៖ ផ្លូវ​រូង​ក្រោម​ដី​មួយ​មាន​ប្រវែង​ដល់​ទៅ​១៨០​ម៉ែត្រ​ដែល​ប្រើ​សម្រាប់​បញ្ជូន​គ្រឿងញៀន ត្រូវ​បាន​អាជ្ញាធរ​ទើប​រក​ឃើញ​នៅ​ព្រំដែន​រវាង​រដ្ឋ​អា​រី​ហ្សូ​ណា ភាគ​ខាងត្បូង​សហរដ្ឋអាមេរិក​ និង​ម៉ិក​ស៊ិ​ក​។

នៅ​ផ្នែក​ខាង​ដែនដី​អា​មេ​រិ​ក​ជាប់​ព្រំដែន​មាត់​រូង​ ស្ថិត​ក្នុង​អតីត​ហាង​លក់​អាហារ ​FAST-FOOD KFC ​មួយ ដែល​បាន​ភ្ជាប់​ទៅ​ផ្ទះ​ឯកជន​មួយ​ខាង​ដែនដី​ម៉ិក​ស៊ិ​ក​។

អ្វី​ៗ​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​១៣ ​សីហា​ ពេល​ដែល​ប៉ូលិស​ក្រុង​សាន់​ល្វី​ស ​តាមដាន​ឃើញ​មនុស្ស​​ម្នាក់​ចេញពី​អតីត​ភោជនីយដ្ឋាន ​KFC​ ជាមួយ​កុងតឺន័រ​ប្លា​ស្ទីក​ទាំងឡាយ​ដែល​គេ​លើកដា​ក់​លើ​រថយន្ត​មួយ​គ្រឿង​។ ​ប៉ូលិស​ពេល​នោះ​សម្រេច​ដាក់​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ។ ​ដោយសារ​ឆ្កែ​មួយ​ក្បាលមាន​ជំនាញ​ខាង​ហិត​រក​គ្រឿងញៀន ប៉ូលិស​ពេល​នោះ​រក​ឃើញ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​១១៩​គីឡូក្រាម កូ​កា​អ៊ីន​៦​គីឡូក្រាម ហេ​រ៉ូ​អ៊ី​ន​២០​គីឡូ​ក្រាម ​និង ​FENTANYL​ជា​គ្រឿងញៀន​ខ្លាំង​ជាង​ម័​រ​ហ្វី​ន​ដល់​១០០​ដង​ចំនួន​៣,៦​គីឡូ​ក្រាម​។ ​គ្រាន់​តែ​គ្រឿងញៀន​ FENTANYL​ទម្ងន់​ប៉ុណ្ណេះ​តំណាង​ឲ្យ​ដល់​៣​លាន​ដូ​ស​។

យោង​តាម​ឯកសារ​ផ្លូវច្បាប់​នានា​ថា ជនសង្ស័យ​បាន​ទិញ​កាលពី​ខែមេសា​ អតីត​ហាង​KFC ​ក្នុង​តម្លៃ​៣៨០.០០០​ដុល្លារ​។ ​ហាង​នោះ​ត្រូវ​គេ​បោះបង់​ចោល​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​​ហើយ​។ ​អាជ្ញាធរ​នៅ​ទីនោះ​បាន​រក​ឃើញ​រូង​ក្រោម​ដី​មួយ​មាន​ជម្រៅ​ជិត​៧​ម៉ែត្រ​។​ ផ្លូវ​រូង​ក្រោម​ដី​នេះ​ ត្រូវ​បាន​កសាង​យ៉ាង​ល្អ​បំផុត​ និង​មាន​ប្រវែង​១៨០​ម៉ែត្រ​៕ វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ CBS News

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ