ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់ដោយច្របាច់.កប្រពន្ធរួចកាត់កង់ៗក្លាស្សេទុក​ក្នុងទូ​ទឹក​កក…​

5 ឆ្នាំ មុន

តាម​ប្រភពពី Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​កាត់ទោស​ប្រហារជីវិត ក្រោយ​ពី​សម្លាប់​ប្រពន្ធដោយ​​កាត់​ជាកង់​ៗ ​ញាត់​ចូល​ក្នុង​ទូ​ក្លា​ស្សេ​នៅផ្ទះ​អស់​រយៈពេល​៣​ខែ ខណៈ​បាន​​បន្លំ​ធ្វើ​ជា​ប្រពន្ធ​នៅ​លើ​បណ្តាញ​សង្គម​ ។ រឿងហេតុ​សម្លាប់​ប្រពន្ធ​យ៉ាង​កាច​សាហាវ​នេះ បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១៨…

តាម​ប្រភពពី Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​កាត់ទោស​ប្រហារជីវិត ក្រោយ​ពី​សម្លាប់​ប្រពន្ធដោយ​​កាត់​ជាកង់​ៗ ​ញាត់​ចូល​ក្នុង​ទូ​ក្លា​ស្សេ​នៅផ្ទះ​អស់​រយៈពេល​៣​ខែ ខណៈ​បាន​​បន្លំ​ធ្វើ​ជា​ប្រពន្ធ​នៅ​លើ​បណ្តាញ​សង្គម​ ។

រឿងហេតុ​សម្លាប់​ប្រពន្ធ​យ៉ាង​កាច​សាហាវ​នេះ បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១៨ ​តុលា ឆ្នាំ​២០១៦ ​។ ទើបតែ​ពេល​នេះ​ដែល​តុលាការ​សម្រេចចិត្ត​ចុង​ក្រោយ​ថា ​នឹង​កាត់ទោស​ប្រហារជីវិត​ ។ បុរស​ជា​ប្តីនៅ​សល់​ពេល​១០​ថ្ងៃ​ទៀត​ ទម្រាំ​ដល់​ថ្ងៃ​អស់​ជីវិត​។

បុរស​ជា​ប្តី​ឈ្មោះ Zhu Xiaodong អាយុ​៣០​ឆ្នាំ បាន​ច្របាច់ក​.ប្រពន្ធ​របស់​ខ្លួន​ ឈ្មោះ Yang Liping អាយុ​៣០​ឆ្នាំ រហូត​ដល់​ស្លាប់ ​នៅ​ថ្ងៃ​កើតហេតុ​នោះ ។ ដោយ​ចង់​លាក់​កំបាំង​អ្នក​ដទៃ គេ​ក៏​កាត់​ខ្លួនប្រាណ​
ជា​កង់​ៗ ហើយ​ញាត់​ចូល​ក្នុង​ទូរ​ក្លា​ស្សេ​រយៈពេល​៣ខែ ទម្រាំ​តែ​ដាច់​ចិត្ត​ដើរ​ចូល​សារភាព​នៅ​ប៉ុស្តិ៍ប៉ូលិស​ដោយ​ខ្លួនឯង​។

មុន​ពេល​ដាច់​ចិត្ត​សារភាព Zhu បាន​បន្លំ​ធ្វើ​ជា​ប្រពន្ធ​នៅ​លើ​បណ្តាញ​សង្គម WeChat ដើម្បី​ឆ្លើយ​តប​សារ​ជាមួយនឹង​ក្រុម​គ្រួសារ​របស់​នាង​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រូបគេ​ក៏​បាន​ប្រើប្រាស់​លុយ​ក្នុង​ធនាគារ​របស់​នាង យក​ទៅ​ស៊ីចាយ​ជាមួយនឹង​ស្រី​ស្នេហ៍​ថែម​ទៀត​ផង​។ រហូត​មក​ដល់​ថ្ងៃ​ទី​១ ​កុម្ភៈ​ ទើប Zhu ដាច់​ចិត្ត​ទៅ​សារភាព​ប្រាប់​ប៉ូ​លិស ។

នេះ​ក៏​ដោយសារ​តែ​អស់ក្បាច់​កុហក​ក្រុម​គ្រួសារ​ខាង​ស្រី​​ទៀត ពេល​ឪពុក​របស់​នាង​ចង់​ជួប​នៅ​ថ្ងៃ​ខួប​កំណើត​ ។  រយៈពេល​១០​ថ្ងៃ​ខាង​មុខ​នេះ គឺ​ដល់​ថ្ងៃ​ដែល​បុរស​ជា​ប្តី​ចិត្ត​បិសាច​ត្រូវ​បាត់បង់​ជីវិត​ហើយ ។

អត្ថបទសរសេរ ដោយ