ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុ​ល ដា​វី ទាក់ទង​ថៅកែ តើ​សុខ រក្សា មាន​អារម្មណ៍​បែប​ណា ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​កុ​ល ដា​វី និង​លោក​ សុខ រក្សា​ បាន​ក្លាយជា​គូស្នេហ៍​រួម​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ ហើយ​មិន​ទាន់​លៃលក​ឱកាស​ចូល​រោង​សំពះ​ផ្ទឹម ។…

រាជធានី​ភ្នំពេញ​ ៖ ​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​កុ​ល ដា​វី និង​លោក​ សុខ រក្សា​ បាន​ក្លាយជា​គូស្នេហ៍​រួម​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ ហើយ​មិន​ទាន់​លៃលក​ឱកាស​ចូល​រោង​សំពះ​ផ្ទឹម ។ អ្វី​ដែល​ប្លែក​កុ​ល ដា​វី មានការ​ទាក់ទង​ជាមួយ​ថៅកែ​គ្រឿងសំណង់​ល្បីឈ្មោះ​នៅ​ភ្នំពេញ ដោយ​អ្នកសិល្បៈ​ភាគច្រើន​ស្គាល់​លោក ។ បើ​បែប​នេះ​តើ​លោក​សុខ រក្សា ជា​គូស្នេហ៍​មាន​អារម្មណ៍​បែប​ណា ។

តារា​សម្តែង​នាង​កុ​ល ដា​វី បាន​ធ្វើ​ជាតា​រា​ផ្សព្វផ្សាយ​សម្ភារ​គ្រឿងសំណង់​អស់​រយៈពេល​ជិត​១០​ឆ្នាំ ហើយ​ស្រប​ពេល​តារា​រះ​ថ្មី​ហ៊ាន​សម្ញែង​ភាព​សិច​សុី​លេចឮ​ដំណឹង​ថា​ថៅកែ​គ្រឿងសំណង់​រៀប​ផែនការ​ឲ្យ​ទទួល​តំណែង​ដូច​នាង​ដែរ​នោះ កុ​ល ដា​វី មិន​ច្រណែន​ទេ បែរជា​ជួយ​ត្រេកអរ ។

កុ​ល ដា​វី និយាយ​ថា​«​នាង​ខ្ញុំ និង​ថៅកែ​ហ៊ួ​ត ជា ដំបូង​ឡើយ​កាលពី​ជិត​១០​ឆ្នាំ​មុន​នាង​ខ្ញុំ​ត្រូវ​គាត់​ជ្រើសរើស​ដោយ​យល់​ថា​នាង​ខ្ញុំ​មានឈ្មោះ ហើយ​យល់​ពី​ការងារ​មិនបាច់​ប្រាប់​ច្រើន​ក៏​ត្រូវ​បាន​ជ្រើសតាំង​ចាប់ពី​ពេល​នោះ​មក ។ ការណ៍​ពិត​រវាង​នាង​ខ្ញុំ និង​គាត់​មិន​អាច​ក្លាយជា​អ្វី​លើស​ពី​ពាក្យ​ថា​បងប្អូន​ទេ ព្រោះ​នាង​ខ្ញុំ​គោរព​ស្រឡាញ់​គាត់​ជា​មនុស្ស​ហ្មត់ចត់​ការងារ គោរព​ចាស់ទុំ​មានចិត្ត​ធម៌​ជួយ​អ្នក​អត់ ។

អ្វី​ដែល​សំខាន់​បើ​ទោះជា​មាន​តារា​ស្រី ឬ​តារា​ប្រុស​ណា​មក​ក្លាយជា​អ្នកតំណាង​ការងារ​ដូច​នាង​ខ្ញុំ​គឺ​អារម្មណ៍​សប្បាយចិត្ត អត់​គិត​ថា​ខ្លាច​មាន​គេ​ឆក់​តំណែង​ប៉ែង​ជើង​ទៅ​ណា​ទេ មាន​តែ​ខំ​រួម​គ្នា​ថត​បញ្ចូល​អារម្មណ៍​ឲ្យ​ល្អ​។ ជាង​នេះ​ទៅ​ទៀត​សូ​ម្បី​តែ​លោក​ក្នុង​ឱកាស​សម្ពោធ​ក៍​នៅ​តែ​ឆ្លៀតពេល​ជួយ​ឧបត្ថម្ភ​ថវិកា​១០​លាន​រៀល​ជូន​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ឋា​និង​មាន​សកម្មភាព​ចុះ​ជួយ​កុមារ​កំព្រា​តាម​ខេត្ត​ក្រុង​មួយ​ចំនួន​ទៀត​ផង​ដែរ ។

រីឯ​រក្សា​គាត់​ដូច​ជា​មិន​មាន​អ្វី​ទើសទាល់​ទេ​ហើយ​ក៏​រាប់អាន​បងប្រុស​ហ៊ួ​ត ជា​ដូច​បងប្អូន​ដែរ ។
ចំណែក​លោក​ ហ៊ួ​ត ជា បញ្ជាក់​ថា ក្រោយ​ពេល ​កុ​ល ដា​វី ថតរូប​ផ្សាយ​ផលិត​ជូន​កន្លែង​លោក ធ្វើ​ឲ្យ​មានដំណើរ​ការ​ទៅ​មុខ​ល្អ ដូច្នេះ​ហើយ​ទើប​ជិត​១០​ឆ្នាំ​នៅ​តែ​មិន​ចោល​នាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ