ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​កំពុង​ស្ទះ​… ឯង​ណេះ​ម៉ា​ទំហឹង​មក​ពីក្រោយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ពីក្រោយ ខណៈ​កំពុង​តែ​បង្អង់​ល្បឿន​ឈប់​នៅ​ពី ខាង​មុខ បណ្តាល​ឱ្យ​ខ្ទេច​មុខ​រថយន្ត​ខ្លួនឯង និង​រង​របួស​ព្រូ​ម្នាក់…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ពីក្រោយ ខណៈ​កំពុង​តែ​បង្អង់​ល្បឿន​ឈប់​នៅ​ពី
ខាង​មុខ បណ្តាល​ឱ្យ​ខ្ទេច​មុខ​រថយន្ត​ខ្លួនឯង និង​រង​របួស​ព្រូ​ម្នាក់ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​
វេលា​ម៉ោង​ប្រមាណ​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ សីហា ស្ថិត​នៅ​តាម​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុងភូមិ​កប់​ស្រូវ
ធំ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ ។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​ដឹក​ឥដ្ឋ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពង់ចាម ៣A-​០៧៦៦ បើកបរ​ដោយ​ឈ្មោះ ធី ភេទ​ប្រុស និង​អ្នក​រង​របួស​ឈ្មោះ​នាថ ភេទ​ប្រុស អាយុ ប្រមាណ​២០​ឆ្នាំ ជា​ព្រូ​បាន​រង​របួស​ជើង ។ ដោយឡែក រថយន្ត​ដឹក​ដី​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ តា​កែវ ៣A-១១៨៩ បើកបរ​ដោយ​ឈ្មោះ អេ​ង រៀង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​លំនៅ​ភូមិ​មី​ក្រៅ ស្រុក​បាភ្នំ​ខេត្តព្រៃវែង​។

តាម​ប្រភព​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ដឹក​ឥដ្ឋ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន លឿន តាម​ផ្លូវ ទំនប់​កប់​ស្រូវ ក្នុង​ទិស​ដៅ​ពី​កើត ទៅ​លិច គោលបំណង​ដឹក​ឥដ្ឋ​យក​ទៅ​ដាក់​តាម​ផ្លូវជាតិ​លេខ ។​នៅ​ពេល​ធ្វើ​ដំណើរ មក​ដល់​កន្លែង​កើតហេតុ ស្ថានភាព​ផ្លូវ​កកស្ទះ ហើយ​រថយន្ត​ដឹក​ដី ក៏​បាន​ឈប់​ជា​បន្តបន្ទាប់​ស្រាប់តែ​រថ​យន្ត​ដឹក​ឥដ្ឋ​ធ្វើ​ដំណើរ​មក​ពីក្រោយ ទំនងជា​វ៉ា​ក់​អ៊ើ ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ដី​ពីក្រោយ ពេញទំហឹង​តែ​ម្តង ។

អត្ថបទសរសេរ ដោយ