ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​ខ្មៅ​របស់​លោក​ត្រាំ​! អតីត​មេធាវី​សារភាព​ មនុស្ស​ជំនិត​ម្នាក់​កាត់ទោស

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មនុស្ស​សំខាន់​២​នាក់​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ ត្រាំ​ម្នាក់​លោក​ PAUL MANAFORT​ អតីត​ប្រមុខ​ក្រុម​យុទ្ធនាការ​ឃោសនាបោះឆ្នោត កាល​ពី​ថ្ងៃ​ទី​២១ ​សីហា​…

សហរដ្ឋអាមេរិក ៖ មនុស្ស​សំខាន់​២​នាក់​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ ត្រាំ​ម្នាក់​លោក​ PAUL MANAFORT​ អតីត​ប្រមុខ​ក្រុម​យុទ្ធនាការ​ឃោសនាបោះឆ្នោត កាល​ពី​ថ្ងៃ​ទី​២១ ​សីហា​ ទទួល​ការ​កាត់ទោស បន្ទាប់​ពី​សវនាការ​កាត់ទោស​លើក​ដំបូង​ទាក់​ទិន​នឹង​ការ​ស៊ើ​ប​អង្កេត​លើ​ការ​ជ្រៀតជ្រែក​របស់​រុ​ស្ស៊ី ​ចូល​ក្នុង​ការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​។

​ចំណែក​មនុស្ស​ជំនិត​ម្នាក់​ទៀត​របស់​លោក​ត្រាំ លោក​MACHAEL COHEN អតីត​មេធាវី​ផ្ទាល់ខ្លួន​របស់​លោក បាន​ទទួល​សារភាព​ពី​ការ​ប្រើ​លុយ​បំបិទមាត់​នារី​២​នាក់​ដែល​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​លោក​ត្រាំ​។

លោក​PAUL MANAFORT​ទទួល​ការ​កាត់ទោស​នា​ថ្ងៃ​ទី​២១​សីហា​ពី​បទ​ក្លែងបន្លំ​ធនាគារ ​និង​ពន្ធ ប៉ុន្តែ​បណ្ដា​ចៅក្រម​ពុំ​អាច​ប្រកាស​សាលក្រម​លើ​បទចោទប្រកាន់​លោក ១០​ករណី​ទៀត​។​នៅ​តុលាការក្រុង​ALEXANDRIA ជិត​ក្រុង​វ៉ា​ស៊ិ​ន​តោន ក្រុម​ប្រឹក្សា​តុលា​ការ​ផ្ដោត​តែ​លើ​បទចោទប្រកាន់​៨​ក្នុង​ចំណោម​បទចោទប្រកាន់​ទាំង​១៨​ប្រឆាំង​រូប​លោក ក្រោយ​សវនាការ​លើក​ដំបូង​ទាក់ទិន​នឹង​ការ​ស៊ើប​អង្កេត​លើ​រឿង​ជ្រៀតជ្រែក​របស់​រុ​ស្ស៊ី ចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​។

ក្រោយ​ការ​ចេញ​សាលក្រម​នេះ​បន្ទាប់​មក​នឹង​មានការ​ប្រកាស​ពី​កាលបរិច្ឆេទ​នៃ​ការ​ប្រកាស​ទោស​លោក​PAUL MANAFORT​ដែល​អាច​ជាប់គុក​ច្រើន​ឆ្នាំ​។ ចំណែក​អតីត​មេធាវី​ផ្ទាល់ខ្លួន​របស់​លោក​ត្រាំ លោក​MACHAEL COHEN​ក្រោយ​ការ​ស៊ើប​អង្កេត​៤​ខែ នា​ថ្ងៃ​ទី​២១​សីហា​បាន​ទទួល​សារភាព​នៅ​មុខ​ចៅក្រម​សហព័ន្ធ​មួយ​រូប​ថា​លោក​ពិតជា​យក​ប្រាក់​ទៅ​បំបិទមាត់​នារី​២​នាក់ ដែល​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​លោក​ត្រាំ​។​

លោក​រង​ការ​គំរាម​ចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​ធនាគារ​និង​ពន្ធ​។​គេ​នៅ​ពុំ​ទាន់​ដឹង​ក្នុង​ពេល​​ភ្លាម​ៗ​ថា​ តើ​លោក ​COHEN ​អាយុ​៥១​ឆ្នាំ​អាច​ជាប់ចោទ​ពី​បទ​អ្វីខ្លះ​ឡើយ ក្រោយ​លោក​​បម្រើ​លោក​ត្រាំ​អស់​ពេល​ជាង​១០​ឆ្នាំ​មក​។ ​យោង​តាម​កាសែត​ញូ​វ​យ៉​ក​ថែម​ថា​លោក​ ​COHEN នឹង​ប្រកាស​ទទួលស្គាល់​ទោស​កំហុស​ក្លែងបន្លំ​ធនាគារ​ និង​ពន្ធ ព្រម​ទាំង​​លើ​ការ​រំលោភ​បំពាន​ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។​

ការ​ចោទប្រកាន់​អាច​ទាក់ទិន​ជា​ពិសេស ទឺ​ក​ប្រាក់​ដែល​លោក​ចេញ​ឲ្យ​បណ្ដា​នារី ដែល​កាលពី​អតីតកាល​អះអាង​ថា​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​ប្រធានាធិបតី ដើម្បី​បំបិទ​មាត់​ពួក​នាង​កុំ​ឲ្យ​និយាយ​រឿង​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ