ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន PHIBIOUS GROUP ផ្សា​ភ្ជាប់​សម័យ​ឌី​ជី​ថ​ល​

5 ឆ្នាំ មុន
  • ភ្នំពេញ

​ហ្វី​បៀ​ស (Phibious) ជា​ក្រុមហ៊ុន​ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​ធំ​ជាងគេ​មួយ​នៅ​កម្ពុជា ដោយ​ត្រូវ​បាន​ទទួលស្គាល់​លើ​ស្នាដៃ​ការងារ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​អាចបញ្ជាក់​បាន​តាម​រយៈ​ការ​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​។ ថ្មី​ៗ​នេះ ហ្វី​បៀ​ស (Phibious) បាន​រៀបចំកម្មវិធី​ដើម្បី​ប្រកាស​អំពី​គម្រោង​ថ្មី​មួយទៀត​លើ​ផ្នែក ឌីជី​ថ​ល​របស់​ខ្លួន…

​ហ្វី​បៀ​ស (Phibious) ជា​ក្រុមហ៊ុន​ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​ធំ​ជាងគេ​មួយ​នៅ​កម្ពុជា ដោយ​ត្រូវ​បាន​ទទួលស្គាល់​លើ​ស្នាដៃ​ការងារ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​អាចបញ្ជាក់​បាន​តាម​រយៈ​ការ​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​។

ថ្មី​ៗ​នេះ ហ្វី​បៀ​ស (Phibious) បាន​រៀបចំកម្មវិធី​ដើម្បី​ប្រកាស​អំពី​គម្រោង​ថ្មី​មួយទៀត​លើ​ផ្នែក ឌីជី​ថ​ល​របស់​ខ្លួន ដើម្បី​ពង្រឹង​ផ្នែក​ឌី​ជី​ថ​ល​ផ្ទាល់ខ្លួន និង​ម៉ាក​ផលិតផល​/​សេវា​របស់​ដៃ​គូ​ពាណិជ្ជកម្ម​។ គោលបំណង​ចំបង​លើ​ផ្នែក​ឌី​ជី​ថ​ល​នេះ គឺ​ដើម្បី​រក្សា​ទំនាក់​ទំនង និង​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ទៅ​នឹង អ្នក​ប្រើប្រាស់​ចុង​ក្រោយ​ដែល​បច្ចុប្បន្ន​យើង​ម្នាក់​ៗ​ចំណាយ​ពេល​ច្រើន​លើ​ទូរស័ព្ទ ដើម្បី​ទំនាក់ទំនង និង​ការ​កម្សាន្ត​ផ្សេង​ៗ​នៅ​លើ​ប្រព័ន្ធ​ឌី​ជី​ថ​ល​។​

យោង​តាម​សេចក្តី​ប្រកាស​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​ចំនួន​ទូរស័ព្ទ ដែល​អាច​ប្រើ​អ៊ី​ន​ធើ​ណិ​ត​បាន​មាន​ប្រមាណ​ជាង 10,7​លាន​គ្រឿង​នៅ​ឆ្នាំ​2017 ពោល​គឺ​កើន​ឡើង​ប្រមាណ 33,77​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​។ ចំពោះ​ទូរលេខ​នៃ​អ្នក​ប្រើ​ប្រាស់​អ៊ី​ន​ធើ​ណិ​ត នៅ​ក្នុង​ឆ្នាំ 2017 ដដែល​នេះ​មាន​ចំនួន 8,5​លាន ដែល​ចំនួន​នេះ​កើន​ឡើង 500,000​អ្នក បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​។​

​លោក Mervyn Cheo ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ហ្វី​បៀ​ស ឥណ្ឌូចិន (Phibious Indochina) បាន​ថ្លែង​ថា “​នា​ពេល​បច្ចុប្បន្ន​នេះ​ប្រជាជន​កម្ពុជា​ពិតជា​ជឿន​លឿន​​លើ​ផ្នែក បច្ចេកវិទ្យា​។ នេះ​គឺជា​ឱកាស​ដែល​យើង​ត្រូវ​ចាប់​យក​ឲ្យ​បាន​។

យើង​ត្រូវ​ការ​ផ្តោត សំខាន់ ទៅ​លើ​ជំនាញ និង​សម្ថ​ត​ភាព​ថ្មី​បន្ថែម​ដើម្បី​អភិវឌ្ឍ​សេវា​ផ្នែក​ឌី​ជី​ថ​ល​ថ្មី​​សម្រាប់​ម៉ាក ផលិតផល​/​សេវា​របស់​អតិថិជន ដើម្បី​ភ្ជាប់​ទំនាក់ទំនង​កាន់តែ​ប្រសើរ ជា​មួយ​​អ្នក​ប្រើប្រាស់ ចុង​ក្រោយ​ជាក់ស្តែង​ដូច​ជា​ការ​ផ្សព្វផ្សាយ និង​កម្សាន្ត​ជា​បែប​ឌី​ជី​ថល កម្មវិធី​សេវា​ហិរញ្ញវត្ថុ និង​ការ​ទិញ​ទំនិញ​លើ​ទូ​រ​ស័ព្ទ​ដៃ​ជាដើម​”​។​

​លោក​បាន​បន្ថែម​ទៀត​ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ថ្មី​ៗ​នេះ​បាន​ប្រកាស​ថា នៅ​ឆ្នាំ 2023 ក្រសួង​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​ប្រទេស​មួយ​នេះ​ឲ្យ​ទៅ​ជា​សេដ្ឋកិច្ច​ឌី​ជី​ថ​ល មាន​ន័យ​ថា ចំណែក​ដ៏​ធំ​នៃ​ប្រជាជន​នឹង​ប្តូរ​ទៅ​ប្រើ​ឧបករណ៍​ឌី​ជី​ថ​ល ដោយ​មាន​សមត្ថ​ភាព ប្រើ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​ប្រចាំ និង​ការងារ​របស់​ខ្លួន​មាន​ភាព ងាយ​ស្រួល​។

នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​របស់​រដ្ឋាភិបាល​ដើម្បី​បំពេញ​ការ​ផ្លាស់​ប្តូរ​ទៅ​ជា សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ក្នុង​រយៈពេល 5​ឆ្នាំ​ខាង​មុខ​នេះ​ដើម្បី​ប្រកួតប្រជែង​នឹង​ប្រទេស​សមា​ជិក អាស៊ាន​។​

​លោក​បាន​បន្ត​ទៀត​ថា “​ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស និង​ការ​ផ្លាស់​ប្តួ​រ​ឥត​ឈប់​ឈរ នៃ​ផ្នែក​ឌី​ជី​ថ​ល យើង​ជឿ​ថា​គ្រប់​ម៉ាក​ផលិតផល​/​សេវា មិន​អាច​ធ្វេសប្រហែស បាន​នោះ​ទេ សូ​ម្បី 1​វិនាទី​ចំពោះ​គូប្រកួត​ប្រជែង​ថ្មី​ៗ យុទ្ធសាស្ត្រ​ថ្មី និង​អ្វី​ដែល​បង្កើត​ឡើង​ថ្មី​ផង​ដែរ​។ ហ្វី​បៀ​ស (Phibious) មាន​វត្តមាន 16 ឆ្នាំ​នៅ​ក្នុង​តំបន់​នេះ ហើយ​យើង​បានឃើញ​ការ ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​របស់​អ្នក​ប្រើប្រាស់​ក្នុង​រយៈពេល​ប៉ុន្នា​ន​ឆ្នាំ​នេះ​។

ដើម្បី​ឆ្លើយ​​តប ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​នេះ យើង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដោយ​សម្រប​ និង​បង្កើត​​គំនិត ច្នៃប្រឌិត​ដើម្បី​ជា​ប្រយោជន៍​ដ៏​ពិសេស​ជាងគេ​សម្រាប់​អតិថិជន​របស់​យើង។ ការ​ផ្លាស់​ប្តូរ​នេះ​គឺជា​ជំហាន​មួយទៀត​ដើម្បី​បង្ហាញ​នូវ​ការ​ទទួលស្គាល់​លើ​កា​រវិ​វឌ្ឍ នា​សម័យ ឌី​ជី​ថ​ល ដូច​នា​ពេល​សព្វថ្ងៃ​។​

​លោក Jimmy Lim នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់ និង​គ្រប់គ្រង​ផ្នែក​ឌី​ជី​ថ​ល ក៏​បាន​ថ្លែង​ក្នុង​កម្មវិធី​នោះ​ថា ”​ជាមួយនឹង​ភាព​រីក​ដុះដាល​លើ​ផ្នែក​ឌី​ជី​ថ​ល វា​ក៏​បាន​ក្លាយជា ផ្នែក​ស្នូល​សម្រាប់​​គ្រប់​វិស័យ​ដែល​នឹង​នាំ​មក​នូវ​ភាព​ជោគជ័យ​នៃ​អាជីវកម្ម​ដោយ​ផ្អែក​លើ​ការ​អនុ​វត្ត និង​ជំនាញ​ក្នុង​សម័យ​ឌី​ជី​ថ​ល​នេះ​។ បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត ការ ផ្លាស់​ប្តូរ​នេះ​តម្រូវ​​ឲ្យ​មានការ​ពួតដៃគ្នា និង​ផ្តល់​ការ​គាំទ្រ​ដោយ​ដើម្បី​ទទួល​បាន​ប្រសិទ្ធ ភាព​ដ៏​គួរ​ឲ្យ​កត់សម្គាល់​។​”

លោក​បាន​បន្ត “​យើង​ពិតជា​មានការ​ព្រួយបារម្ភ​លើ​ការ​ធ្លាក់​ចុះ​នៃ​បណ្តា​មុ​ខ​ជំនួញ ជា​ច្រើន​។ ឌី​ជី​ថ​ល​ពិតជា​សំខាន់​សម្រាប់​គ្រប់មុខ​ជំនួញ​លើ​ការ​ពង្រឹង និង​ជំរុញ​ឲ្យ​ម៉ាក របស់​ខ្លួន​ក្លាយជា​ម៉ាក​នាំមុខ​គេ​។ ជាក់ស្តែង​ម៉ាក​ផលិតផល​/​សេវា​ក៏​ត្រូវ​ប្រកួតប្រជែង នឹង​ខ្លួនឯង ដើម្បី​បន្ត​ការ​អនុវត្ត និង​ស្វែងរក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ឈានមុខ​គេ​ថ្មី​ៗ ដើម្បី​រក្សា​ជំហរ​នៅ​ក្នុង​ទីផ្សារ​ដែល​ពោរពេញ​ដោយ​ដៃគូរ​ប្រកួតប្រជែង​។​”

​នៅ​ក្នុង​ឆ្នាំ​ថ្មី​ៗ​នេះ ហ្វី​បៀ​ស (Phibious) បាន​បង្កើត​ប្រព័ន្ធ​ឌី​ជី​ថ​ល​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ទូ​ទាំង​តំបន់​ឥណ្ឌូចិន​ដូច​ជា​ដំណោះស្រាយ​ការ​ផ្សាយពាណិជ្ជកម្ម​តាម​រយៈ Programmatic Advertising Solutions និង Performance Marketing​។

នា​ពេល​ថ្មី​ៗ​នេះ ហ្វី​បៀ​ស (Phibious) បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន Westec Media Limited (WML) ដែល​ជា​ក្រុមហ៊ុន​នៅ​ពីក្រោយ​ការ​បង្កើត​កម្មវិធី​កម្សាន្ត ផ្នែក​ឌី​ជី​ថ​ល​ដ៏​សម្បូរ​បែប​ដូច​ជា JaikonTV និង Foodbuzz ដើម្បី​ជា​ដំណោះស្រាយ ផ្នែក​ឌី​ជី​ថ​ល​សម្រាប់​ម៉ាក​ផលិតផល​/ សេវា​នានា​ដើម្បី​ភ្ជាប់​សារ​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​អតិថិជន​គោលដៅ​ជាង​1​លាន​នាក់​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ