ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ និង​មាន​សកម្មភាព​ច្រើន​ការពារ​ទឹកនោមផ្អែម

6 ឆ្នាំ មុន

របប​អាហារ​ដែល​មាន​សុខភាព​ល្អ និង​ការ​រក្សា​រាង​កាយ​ឲ្យ​សកម្ម​នឹង​ជួយ​អ្នក​ក្នុង​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម ព្រមទាំង​បង្ការ​ជំងឺ​ទឹកនោមផ្អែម​ថែម​ទៀត​ផង ។ វា​ក៏​ជួយ​អ្នក​ក្នុង​ការ​គ្រប់គ្រង​ទម្ងន់​របស់​អ្នក ហើយ​ជា​ទូទៅ​អ្នក​នឹង​មាន​អារម្មណ៍ល្អ​ប្រសើរ ។ អ្នក​អាច​ញ៉ាំ​អាហារ​ជា​ច្រើន​ប្រភេទ ៖ មិន​មាន​អ្វី​ដែល​អ្នក​មិន​អាច​ទទួលទាន​បាន​ទេ…

របប​អាហារ​ដែល​មាន​សុខភាព​ល្អ និង​ការ​រក្សា​រាង​កាយ​ឲ្យ​សកម្ម​នឹង​ជួយ​អ្នក​ក្នុង​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម ព្រមទាំង​បង្ការ​ជំងឺ​ទឹកនោមផ្អែម​ថែម​ទៀត​ផង ។ វា​ក៏​ជួយ​អ្នក​ក្នុង​ការ​គ្រប់គ្រង​ទម្ងន់​របស់​អ្នក ហើយ​ជា​ទូទៅ​អ្នក​នឹង​មាន​អារម្មណ៍ល្អ​ប្រសើរ ។

អ្នក​អាច​ញ៉ាំ​អាហារ​ជា​ច្រើន​ប្រភេទ ៖ មិន​មាន​អ្វី​ដែល​អ្នក​មិន​អាច​ទទួលទាន​បាន​ទេ ប្រសិន​បើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ប៉ុន្តែ​អ្នក​ត្រូវ​តែ​កំណត់​អាហារ​មួយ​ចំនួន។ អ្នក​គួរតែ ៖

1. បរិភោគ​អាហារ​ជា​ច្រើន​ប្រភេទ រាប់​បញ្ចូល​ទាំង​ផ្លែ​ឈើ បន្លែ និង​អាហារ​ម្សៅ​មួយ​ចំនួន​ដូច​ជា​ប៉ា​ស្តា​ជាដើម ។

2. រក្សា​ជាតិ​ស្ករ​ខ្លាញ់ និង​អំបិល​ឲ្យ​មាន​តិច​បំផុត ។
3. បរិភោគ​អាហារ​ពេល​ព្រឹក អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច​ជា​រៀងរាល់ថ្ងៃ កុំ​រំលង​អាហារ (​ប៉ុន្តែ​យក​ល្អ តិច​ៗ) ។

4. ប្រសិនបើ​អ្នក​ត្រូវការ​ផ្លាស់​ប្តូរ​របប​អាហារ​របស់​អ្នក វា​អាច​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើការ​ផ្លាស់​ប្តូរ​តិចតួច​រាល់​ស​ប្តា​ហ៍ ។

សកម្មភាព​រាង​កាយ គឺ​ត្រូវ​តែ​មាន​ជា​ប្រចាំ និង​ឲ្យ​បាន​ច្រើន ដែល​វា​អាច​មាន​ដូច​ជា ៖

1. ការ​ធ្វើ​ការងារ​ក្នុងផ្ទះ ង ា​យ​ៗ​មួយ​ចំនួន ដូច​ជា​ថែ​សួន ជូត​ផ្ទះ និង​ឡើងជណ្តើរ​ជាដើម ។

2. ហាត់ប្រាណ​ឲ្យ​បាន​រាល់ថ្ងៃ ។

3. អ្នក​អាច​បង្កើត​ការ​សប្បាយ​ជាមួយនឹង​កីឡា​មួយ​ចំនួន​ដូច​ជា​ហែល​ទឹក ឬ​ធាក់​កង់​ជាដើម (ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ