ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៨៧​គ្រឿង នឹង​ប្រគល់​ជូន​តាម​បណ្តា​ស្នងការ​ខេត្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧនា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៨៧​គ្រឿង ជូន​ស្នងការ​នគរបាល​ខេត្ត​។ នៅ​ព្រឹក​ថ្ងៃ​ទី​២២…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧនា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៨៧​គ្រឿង ជូន​ស្នងការ​នគរបាល​ខេត្ត​។ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា​ឆ្នាំ​២០១៨ ស្អែក​នេះ​។

លោក​ឧត្តមសេនីយ៍ទោ នេ​ត វណ្ណ​ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៨៧​គ្រឿង បាន​មក​ដល់​រាជធានី​ភ្នំពេញ​ហើយ​នៅ​ក្រសួងមហាផ្ទៃ តាម​ការ​គម្រោង ដែល​រាជរដ្ឋាភិបាល​បាន​បញ្ជា​ទិញ​រថយន្ត​ពី​ក្រុមហ៊ុន​ចិន​ចំនួន​២០០​គ្រឿង ហើយ​កាលពី​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៨ រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំងនោះ បាន​បញ្ជូន​ពី​ប្រទេស​ចិន មក​ដល់​ប្រទេស​កម្ពុជា​គ្រប់​ចំនួន​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ