ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ថា អ្នក​នាង​អម្ពរ ទេវី មក​ភ្នំពេញ​លើក​នេះ​ដើម្បី​អ្វី ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជា​ថ្មី​ម្តងទៀត​អ្នក​នាង​អម្ពរ ទេវី បាន​បង្ហាញខ្លួន​នៅ​ភ្នំពេញ ។ តើ​តារា​ប្រជា​ប្រិយ​រូប​នេះ​មក​ធ្វើ​អ្វី? ខណៈ​នាង​រស់នៅ និង​មានការ​ងារ​អចិន្ត្រៃយ៍​លើ​ទឹកដី​អា​មេ​រិក​ទៅ​ហើយ​នោះ ។ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ…

រាជធានី​ភ្នំពេញ​៖ ជា​ថ្មី​ម្តងទៀត​អ្នក​នាង​អម្ពរ ទេវី បាន​បង្ហាញខ្លួន​នៅ​ភ្នំពេញ ។ តើ​តារា​ប្រជា​ប្រិយ​រូប​នេះ​មក​ធ្វើ​អ្វី? ខណៈ​នាង​រស់នៅ និង​មានការ​ងារ​អចិន្ត្រៃយ៍​លើ​ទឹកដី​អា​មេ​រិក​ទៅ​ហើយ​នោះ ។

កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អ្នក​នាង​អម្ពរ ទេវី បាន​ចុះ​​ចាក​យន្តហោះ​ពី​អា​មេ​រិ​ក ដោយ​មាន​អ្នក​រង់ចាំ​ទទួល​ស្វាគមន៍​ជា​ច្រើន​នាក់ ។ ទាំង​អម្ពរ ទេវី ទាំង​អ្នក​រង់ចាំ​ទទួល​បាន​ញញឹម​រាក់ទាក់​ស្និទ្ធស្នាល​គ្នា ។

បន្ទាប់​ពី​ប៉ុន្មាន​ខែ​មុន​នោះ ការ​មក​ភ្នំពេញ​របស់​អ្នក​នាង​អម្ពរ ទេវី លើក​នេះ តាម​ការ​បញ្ជាក់​​របស់​លោក​ជា ឌី​ណា​ង ហៅ​ម៉ា​ប់ ម្ចាស់​ផលិតកម្មឲ្យ​ដឹង​ថា អ្នក​នាង​អម្ពរ ទេវី មាន​​រយៈពេល​៥០​ថ្ងៃ​សម្រាប់​ចូលរួម​សម្តែង​ក្នុង​រឿង​«​ឆន្ទា​» និង​«​ម្ចាស់​ក្រោល​ដំរី​» ។

សាច់​រឿង​«​ម្ចាស់​ក្រោល​ដំរី​» នឹង​ថត​ចប់​នៅ​ដំណាច់ឆ្នាំ​២០១៨ ដោយ​គ្រោង​នឹង​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍ CTN នា​ដើមឆ្នាំ២០១៩ ។ ទោះបីជា​រយៈពេល​ខ្លី តែ​ផលិតករ​រូប​នេះ​ពេញចិត្ត​ចំពោះ​ការ​ជ្រើសរើស តារា​ជើង​ចាស់​អម្ពរ ទេវី ចូលរួម​សម្តែង ។ ក្នុង​រឿង​ «​ម្ចាស់​ក្រោល​ដំរី​» ​អ្នក​នាង​អម្ពរ​ទេវី នឹង​សម្តែង​ជា​តួអង្គ​ម្តាយ​ដែល​បាត់​កូនប្រុស​ជាទី​ស្រលាញ់ ។ កូនប្រុស​នោះ​ត្រូវ​ជនជាតិ​ខ្មែរលើ មាន​លំនៅ​ជិត​ព្រំដែន​ខ្មែរ​-​ថៃ រើស​យក​ទៅ​ចិញ្ចឹម និង​រស់នៅ​ជាមួយ​សត្វ​ដំរីព្រៃ​តាំងពី​តូច​រហូត​ក្លាយជា​ហ្មដំរី​ដ៏​ជំនាញ ។ តួអង្គ​អម្ពរ ទេវី សម្តែង​រួម​គ្នា​ជាមួយនឹង​ដៃគូ​សម្តែង​ចាស់​លោក​ទេព រិ​ន​ដា​រ៉ូ ។

លោក​ជាង ឌី​ណា​ង និយាយ​ថា​«​ការ​ប៉ះ​គ្នា​លើក​នេះ ធ្វើ​ឲ្យ​ទស្សនិកជន​មិន​តិច​នោះ​ទេ ដែល​អន្ទះសា​រង់ចាំ​ទស្សនាការ​សម្ដែង​របស់ តារា​ជើង​ចាស់​ទាំង​២​ដួង​នេះ ព្រោះ​ស្នាដៃ​អ្នក​ទាំង​២​ត្រូវ​បាន​មហាជន​ក្នុង និង​ក្រៅប្រទេស ទទួលស្គាល់​ពី​សមត្ថភាព​សម្ដែង​យ៉ាង​ប៉ិន​ប្រសប់​តាម​រយៈ​រឿង ល្បី​ៗ​កន្លង​មក ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​មិន​អាច​បំភ្លេច​បាន »​។

កន្លង​មក​អ្នក​នាង​អម្ពរ ទេវី បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​ខេត្តបាត់ដំបង​ដើម្បី​ចូលរួម​ពិធី​ក្រុង​ពលី​ចេញ​ថត​ភាពយន្ត​ថ្មី​របស់​ផលិតកម្ម រួម​ដោយ​ការ​ចែក​អំណោយ​ដល់​ជន​ក្រីក្រ​នៅ​ទីនោះ ។ គ្រានោះ​អ្នក​នាងទេវី ថា ​មាន​បំណង​រៀបចំ​កម្ម​វិធីចែក​អំណោយ​ដល់​ក្រុម​គ្រួសារ​ក្រីក្រ​ម្តងទៀត ​ប្រសិនបើ​មានឱកាស​វិល​មក​ថត​នៅ​កម្ពុជា​ជា​ថ្មី ។ តារា​ជើង​ចាស់​រូប​នេះ​បាន​បង្ហាញ​ក្តី​រំភើប​រីករាយ​ខ្លាំង​ ​ព្រោះតែ​នាង​ខកខាន​ធ្វើ​ដំណើរ​ទៅ​បាត់ដំបង និង​ចូលរួម​កម្មវិធី​សប្បុរសធម៌​ជាមួយ​សិល្បករ​ដទៃ ។

អ្នក​នាង​អម្ពរ ទេវី បាន​ថត​ភាពយន្ត​រឿង​«​ឆន្ទា​» ចប់​រួចរាល់​ហើយ​កាលពី​មក​លើក​មុន​នោះ តែ​ត្រូវ​ថត​បំពេញ​ប្លង់​មួយ​ចំនួន ។ ពេល​នេះ​នាង​នឹង​ចូលរួម​សម្តែង​ក្នុង​រឿង «​ម្ចាស់​ក្រោល​ដំរី​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ