ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ឌុ​ប ! បេក្ខជន​-​បេ​ក្ខ​នារី ល្មើស​នឹង​បម្រាប​៤​ចំណុច​នេះ​នឹង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​យកចិត្តទុកដាក់​ក្នុង​ការ​ពង្រឹងការ​សិក្សា​ឲ្យ​កាន់តែ​មានគុណ​ភាព​ក្នុង​នោះ​ដូច​ជា ការ​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅថ្ងៃ​ទី​២០-២១ សីហា ២០១៨ ដោយ​ហាម​យក​ចូល​ក្នុង​មណ្ឌល​ប្រលង​រួម​មាន ទី​១-​ទូរស័ព្ទ​ដៃ​,…

ខេត្តកំពង់ចាម ៖ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​យកចិត្តទុកដាក់​ក្នុង​ការ​ពង្រឹងការ​សិក្សា​ឲ្យ​កាន់តែ​មានគុណ​ភាព​ក្នុង​នោះ​ដូច​ជា ការ​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅថ្ងៃ​ទី​២០-២១ សីហា ២០១៨ ដោយ​ហាម​យក​ចូល​ក្នុង​មណ្ឌល​ប្រលង​រួម​មាន ទី​១-​ទូរស័ព្ទ​ដៃ​, ទី​២-​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​គ្រប់​ប្រភេទ​, ទី​៣-​អាវុធ​ជាតិ​ផ្ទុះ និង​ទី​៤-​សំណៅ​ឯកសារ​ផ្សេង​ៗ ហើយ​ប្រសិនបើ បេក្ខជន​ល្មើស​នឹង​បម្រាម​នេះ​នឹង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​តែ​ម្តង ។

បេក្ខជន លី ទី​ឡា ភេទ​ស្រី មក​ពី​វិទ្យាល័យ កោះសូទិន ប្រាប់​ពេល​មក​មើល​ឈ្មោះ​ប្រលង​នៅ​ម​ណ្ឌល​វិទ្យាល័យ​ព្រះ​សីហ​នុ ក្រុង​កំពង់ចាម ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ សីហា ថា «កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅនាង​ធ្លាប់​បាន​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ម្តង​រួច​មក​ហើយ​ដែល​កាល​ណោះ​ខ្វះ​ពិន្ទុ​តែបន្តិច​នឹង​ត្រូវ​ប្រលង​ជាប់ ។

ទោះបីជា​បែប​នេះ​ក្តី​មិនតូច​ចិត្ត​នោះ​ទេ បាន​ប្រឹងរៀន​សូត្រ​បំប៉ន​គ្រប់មុខវិជ្ជា​សម្រាប់​បញ្ចេញ​សមត្ថភាព​នៅ​ថ្ងៃ​ទី​២០ សីហា និង​២១ សីហា ២០១៨ ក្នុង​នោះ​ក៏​មាន​អារ​ម្ម​ណ៏ហាក់បីដូចជា​មានការ​ភិតភ័យ​បន្តិច​ដែរ ។ ប្រសិនណាបើ​ប្រលង​ជាប់​នោះ​នឹង​ត្រូវ​បន្ត​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ​យក​ជំនាញ​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​ជា​វិជ្ជា​មួយ​ដែល​បាន​ស្រលាញ់​តាំងពី​ក្មេង» ។

បេ​ក្ខ​នារី​ឈ្មោះ ជន ហ៊ុយ គឹ​ម​ហ័​រ អាយុ​១៨​ឆ្នាំ រៀន​ថ្នាក់​ទី​១២ «B» មក​ពី​វិទ្យាល័យ​រណឫទ្ធិ​-​គន្ធ​បុ​ប្ជា​រ​ព្រៃ​ទទឹង ស្រុក​ព្រៃឈរ ប្រាប់​ថា «នៅ​ក្នុង​ថ្នាក់រៀន​ទទួល​បាន​ចំណាក់​ថ្នាក់​លេខ​៦ ស្ទើរ​រាល់​ខែ​ហើយបាន​មក​ប្រលង​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះ​សីហ​នុ ក្រុង​កំពង់ចាម ជាមួយនឹង​មិត្តភក្តិ​ផ្សេង​ទៀត​ជា​ច្រើននាក់​ដោយ​មិន​មានការ​ភិតភ័យ​នោះ​ទេ ។

ហើយនឹង​ប្រឹង​បញ្ចេញ​នូវ​សមត្ថ​ភាព​ឲ្យ​អស់ពី​ក្នុង​ខ្លួន​ធ្វើយ៉ាងណា​ប្រលង​ឲ្យ​ជាប់ ហើយ​ក៏​មាន​បំណង​រៀន​យក​ជំនាញ​គ្រូបង្រៀន ព្រោះថា​ជំនាញ​គ្រូ​នេះ​បានស្រលាញ់ និង​ប៉ង​ជា​យូរណាស់​មក​ហើយ» ។

សូម​បញ្ជាក់​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ សីហា ក្នុង​មណ្ឌល​សាលា​បឋម​សិក្សា​-​អនុ​វិទ្យាល័យ​ទួល​ថ្ម ក្រុង​កំពង់ចាម​គេ​បាន​សង្កេត​ឃើញ​មាន​ម្តាយ និង​បេក្ខជន​ដែល​កូន​ត្រូវ​ប្រលង​បាន​មក​នាំ​មក​អុ​ធ​ធូប បែរបន់​ពីសម្តេចព្រះសង្ឃរាជ ជួន ណាត សុំ​ពរ​ជ័យ​ដោយ​ឲ្យ​ប្រលង​ជាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ