ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ចាប់​បាន​ដល់​៥០​តោន​ក្នុង​មន្ទីរ​ពិសោធន៍

5 ឆ្នាំ មុន

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ កង​ម៉ា​រី​ន​ម៉ិ​ក​ស៊ិ​ក​បាន​រាយ​ការ​ណ៍​នា​ថ្ងៃ​ទី​១៨ ​សីហា​ថា មេ​តំ​ហ្វេ​តា​មីន​ជា​គ្រឿងញៀន​សំយោគ​ហៅ​ផង​ដែរ​ថា CRYSTAL METH ដល់​ទៅ​៥០​តោន​ត្រូវ​ចាប់​​រឹបអូស​ក្នុង​មន្ទីរពិសោធន៍​មួយ នៃ​រដ្ឋ​ SINALOA​…

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ កង​ម៉ា​រី​ន​ម៉ិ​ក​ស៊ិ​ក​បាន​រាយ​ការ​ណ៍​នា​ថ្ងៃ​ទី​១៨ ​សីហា​ថា មេ​តំ​ហ្វេ​តា​មីន​ជា​គ្រឿងញៀន​សំយោគ​ហៅ​ផង​ដែរ​ថា CRYSTAL METH ដល់​ទៅ​៥០​តោន​ត្រូវ​ចាប់​​រឹបអូស​ក្នុង​មន្ទីរពិសោធន៍​មួយ នៃ​រដ្ឋ​ SINALOA​ ម៉ិ​ក​ស៊ិ​ក ជា​តំបន់​ដែល​ក្រុម​រត់ពន្ធ​គ្រឿងញៀន​ដឹកនាំ​ដោយ​ JOAQUIN EL CHAPO GUZMAN មាន​ឥទ្ធិពល​ខ្លាំង​តាំងពី​យូរ​មក​ហើយ​។

កង​យោធា​បាន​រក​ឃើញ​មន្ទីរពិសោធន៍​នេះ​ពេល​ធ្វើ​ប្រតិបត្តិការ​មួយ កាលពី​ថ្ងៃ​ទី​១៦​សីហា​ក្នុងភូមិ​ ALCOYONQUI ក្នុង​ទីក្រុង​ CULIACAN រដ្ឋធានី​នៃ​រដ្ឋ​ SINALOA​ ភាគ​ខាងកើត​ម៉ិ​ក​ស៊ិ​ក​។​ ក្នុង​សេចក្ដី​ប្រកាស​មួយ​កង​ម៉ា​រី​ន​និយាយ​ថា យើង​ឈាន​ទៅ​ធានា​សន្តិសុខ​ ហើយ​កម្ទេច​ចោល​មន្ទីរពិសោធន៍​ផលិត​គ្រឿងញៀន​លួចលាក់​នោះ ​ព្រមទាំង​ឃ្លាំង​ស្តុក​ក្រោម​ដី​២​ជាមួយ​គ្រឿងញៀន​ច្នៃ​ជា​គ្រាប់​រួច​ហើយ ​និង​នៅ​រាវ​ប្រមាណ​៥០​តោន​។​ គ្រឿងញៀន​ទាំងនេះ​ស្តុក​ក្នុង​ប៊ីដុង​ និង​ធុង​តូច​ធំ ហើយ​បណ្ដាសារ​ធាតុគីមី​ព្រមទាំង​បណ្ដា​ឧបករណ៍​ផលិត​មេ​តំ​ហ្វេ​តា​មីន​ត្រូវ​បាន​រក​ឃើញ​។

យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​ថា មន្ទីរពិសោធន៍​លួចលាក់​នេះ​រក​ឃើញ​ក្នុង​តំបន់​មួយ​​ត្រួតត្រា​ដោយ​ពួក​រត់ពន្ធ​គ្រឿងញៀន​ក្រុម​ SINALOA​ របស់​ JOAQUIN EL CHAPO GUZMAN​ ចាត់ទុកជា​ស្ដេច​រត់ពន្ធ​គ្រឿងញៀន​ខ្លាំង​បំផុត​នៃ​ពិភពលោក​។ ការ​​ធ្វើ​បត្យា​ប័ន​ពី​ម៉ិ​ក​ស៊ិ​ក​ទៅ​អា​មេ​រិ​ក ជន​នេះ​បច្ចុប្បន្ន​ជាប់​ឃុំឃាំង​ក្នុង​ពន្ធ​គារ​មួយ​នៃ​ក្រុង​ញូ​វ​យ៉ក។

​ចាប់ពី​ខែវិច្ឆិកា​ទៅ​ បុរស​មាន​រហ័ស​នាម​ថា​ EL CHAPO ​នឹង​បង្ហាញខ្លួន​នៅ​មុខ​តុលាការ​BROOKLYN ពី​បទចោទប្រកាន់​១៧​ករណី​ ក្នុង​នោះ​មាន​បទចោទប្រកាន់​ពី​ការ​រត់ពន្ធ​គ្រឿង​ញៀន​កូ​កា​អ៊ី​ន​ជាង​២០០​តោន​មក​កាន់​សហរដ្ឋអាមេរិក​។

កាលពី​ឆ្នាំ​២០០៧ ​កង​ម៉ា​រី​នម៉ិ​ក​ស៊ិ​ក​ចាប់​បាន​កូ​កា​អ៊ី​ន​ដល់​ទៅ ២៣,៥​តោន​លាក់​ក្នុង​នាវា​មួយ​ដែល​ឈប់​សំចត​នៅ​កំពង់​ផែ​MANZANILLO​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ