ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ញ័រ​រង្គើ​ឡើង​ខ្ទេច​ខ្ទី​អស់​ហើយ

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ វិទ្យាស្ថាន​ភូ​គុ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក ​USGS​ រាយការណ៍​ថា ការ​រ​ញ្ជួយ​ដី​ថ្មី​កម្លាំង​៦,៣​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​១៩ ​សីហា​ នៅ​កោះ​ LOMBOK​…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ វិទ្យាស្ថាន​ភូ​គុ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក ​USGS​ រាយការណ៍​ថា ការ​រ​ញ្ជួយ​ដី​ថ្មី​កម្លាំង​៦,៣​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​១៩ ​សីហា​ នៅ​កោះ​ LOMBOK​ ឥណ្ឌូ​ណេ​ស៊ី ២​ស​ប្ដា​ហ៍​ក្រោយ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​លើ​កោះ​នោះ​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៤៦០​នាក់​មក​។

ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​ថ្មី​នេះ ស្ថិត​នៅ​ភាគ​និរតី​ទីក្រុង ​BELANTING ​ក្នុង​ជម្រៅ​៧​គីឡូម៉ែត្រ​។​ ហើយ​បើ​តាម​ប្រជាជន​និយាយ​ថា​ ការ​ញ័រ​រង្គើ​មានរ​ហួត​ដល់​ក្រុង​ម៉ា​តា​រ៉ា​ម​ ទីប្រជុំជន​កោះ​ ព្រមទាំង​នៅ​លើ​កោះ​ទេសចរណ៍​បាលី​ជិតខាង​ផង​ដែរ​។

កាលពី​ថ្ងៃ​ទី​៥ ​សីហា ការ​រញ្ជួយ​ដី​កម្លាំង​៦,៩​រី​ស្ទ័​របា​ន​បំផ្លាញ​ផ្ទះ​ច្រើន​ពាន់​ខ្នង ព្រមទាំង​អគារ​​ឯទៀត​ៗ​នៅ​លើ​កោះ​ LOMBOK​។ ​ពេល​មានការ​រញ្ជួយ​ដី​ថ្មី​ប្រជាជន​មានការ​ជ្រួល​ច្របល់ ហើយ​នាំ​គ្នា​ស្រែក​និង​រត់​មក​កាន់​ដង​វិ​ថី​នានា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ