ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​មួយ​ប្រកាស​មិន​ចូលរួម​កម្មវិធី​សំណេះសំណាល​ជាមួយ​សម្តេច​តេ​ជោ​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨ វេលា​​ម៉ោង​៨​និង​៣០​នាទី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន…

​រាជធានី​ភ្នំពេញ​ ៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨ វេលា​​ម៉ោង​៨​និង​៣០​នាទី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន នឹង​អញ្ជើញ​ជួប​តំណាង​របស់​គណបក្ស​នយោបាយ​ទាំង​២០ ដែល​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នីតិកាល​ទី​៦ នៅ​វិមាន​សន្តិភាព​។​

​ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​ទី ១៩ សីហា​នេះ គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ទាំង​២០ បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា តំណាង​គណបក្ស​របស់​ខ្លួន​នឹង​មិន​ចូលរួម​ក្នុង​វេទិកា​រវាង​រាជ​រដ្ឋាភិបាល​​កម្ពុជា និង​គណបក្ស​នយោបាយ​ទាំង ២០ នោះ​ទេ ។​

​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហៅ​កាត់​ថា (GDP) ដែល​មិន​​បាន​ឈ្នះ​អាស​ន្នៈ​នៅ​រដ្ឋសភា​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ប្រព្រឹត្ត​ទៅ​​ថ្មី​នេះ ​បាន​បញ្ជាក់​ថា ​គណបក្ស​របស់​ខ្លួន «​សូម​ស្វាគមន៍​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​រៀបចំ​វេទិកា​​ពិគ្រោះ​យោបល់ រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​គណបក្ស​នយោបាយ ព្រោះ​ទម្រង់​​នៃ​វេទិកា​នេះ​ ស្រប​ជាមួយ​គោលនយោបាយ​បង្រួបបង្រួម​ជាតិ ដែល​មាន​ចែង​ក្នុង​សៀវភៅ​បៃតង​របស់​គណបក្ស​របស់​ខ្លួន» ។​

​សេចក្តីថ្លែងការណ៍​ដដែល​បាន​បញ្ជាក់​ថា «​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​ពិចារណា​ចូលរួម​វេទិកា នៅ​ក្រោយ​ពេល​រដ្ឋសភា​ និង​រាជរដ្ឋាភិបាល អាណត្តិ​ទី ៦ ត្រូវ​បាន​​បង្កើត​ឡើង ដែល​ជា​វេទិកា​មួយ​ប្រកបដោយ​ភាព​ស្មោះត្រង់​ និង​ផ្តល់​ប្រយោជន៍​ពិតប្រាកដ​ដល់​សង្គម​​ជាតិ​» ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ