ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​វាយប្រហារ​ទៀត​ហើយ ពេល​នេះ​ផ្លូវជាតិ​លេខ​៤​បិទ​មិន​ឱ្យ​ឡាន​ធំ​ចរាចរណ៍​ទេ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ពីកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ អោយដឹងថា ចាប់ពីម៉ោង​ជាង២រសៀល ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​ ២០១៨​ ជំនន់​ទឹកភ្លៀង​ចាប់ផ្ដើម​ហូរ​កាត់ថ្នល់ជាតិ​លេខ៤…

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ពីកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ អោយដឹងថា ចាប់ពីម៉ោង​ជាង២រសៀល ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​ ២០១៨​ ជំនន់​ទឹកភ្លៀង​ចាប់ផ្ដើម​ហូរ​កាត់ថ្នល់ជាតិ​លេខ៤ ប្រវែង​ជាង១០ម៉ែត្រ​ នៅចំណុចត្រង់ស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ​ 115-116​ ក្នុង​ភូមិ​សាស្ត្រ​ ភូមិ​ស្ទឹងច្រាល​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្ត​ព្រះសីហនុ ។

តាមការពិនិត្យជាក់ស្តែង​ ស្ថានភាព​ទឹកអាចនឹងបន្តឡើងទៀត​ ព្រោះអាកាសធាតុមេឃកំពុងមានភ្លៀង​បន្ត ។ ទោះជាយ៉ាងនេះក្តីចរាចរណ៍ទៅមករបស់យានយន្តគ្រប់ប្រភេទនៅបើកដំណើរការជាធម្មតា មិនទាន់មានបិទផ្អាកឡើយគិតត្រឹមម៉ោង៣រសៀលថ្ងៃដដែលនេះ ។

បច្ចុប្បន្ន​កម្លាំងសមត្ថកិច្ច​នៅការពារជួយសំរូួល​សណ្តាប់​ធ្នាប់​ចរាចរណ៍​ត្រង់ចំណុច​ដែលមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវ ហើយមកទល់ត្រឹមម៉ោងជិត៥ល្ងាចថ្ងៃ១៨ សីហា ២០១៨ នេះអាជ្ញា​ធរ​បានប្រកាសបិទផ្អាកបណ្តោះអាសន្នមិនអោយរថយន្តធុនធំឆ្លងកាត់ឡើយដោយសារតែទឹកកំពុងបន្តកើនឡើង ។ ចរាចរណ៍អាចបង្វែរតាមផ្លូវជាតិលេខ៣ជាបណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ