ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យ​ខ្លាច​កងទ័ព​ចិន​ហ្វឹកហ្វឺន​វាយប្រហារ​បណ្ដា​គោលដៅ​អា​មេ​រិ​ក

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​មួយ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ចេញផ្សាយ​នា​ថ្ងៃ​ទី​១៦​ សីហា ​ខណៈ​កំពុង​មាន​ភាព​តានតឹង​ខាង​ពា​ណិ​ជ្ច​កម្ម កាន់តែ​ខ្លាំង​រវាង​ក្រុង​វ៉ា​ស៊ិ​ន​តោន ​និង​ក្រុង​ប៉េ​កាំ​ង​ថា កងទ័ព​ចិន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ពង្រីក​ប្រតិបត្តិការ​របស់​​បណ្ដា​យន្តហោះ​ទម្លាប់​គ្រាប់បែក​យុទ្ធសាស្ត្រ​របស់​ខ្លួន…

សហរដ្ឋអាមេរិក​-​ចិន ៖ យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​មួយ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ចេញផ្សាយ​នា​ថ្ងៃ​ទី​១៦​ សីហា ​ខណៈ​កំពុង​មាន​ភាព​តានតឹង​ខាង​ពា​ណិ​ជ្ច​កម្ម កាន់តែ​ខ្លាំង​រវាង​ក្រុង​វ៉ា​ស៊ិ​ន​តោន ​និង​ក្រុង​ប៉េ​កាំ​ង​ថា កងទ័ព​ចិន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ពង្រីក​ប្រតិបត្តិការ​របស់​​បណ្ដា​យន្តហោះ​ទម្លាប់​គ្រាប់បែក​យុទ្ធសាស្ត្រ​របស់​ខ្លួន ដោយ​ធ្វើការ​ហ្វឹកហ្វឺន​ប្រហែលជា​ត្រៀម សម្រាប់​វាយប្រហារ​បណ្ដា​គោលដៅ​អា​មេ​រិ​ក ។

មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​លាតត្រដាង​របាយការណ៍​នេះ ដែល​គូសបញ្ជាក់​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ចិន ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​លើ​ពិភពលោក ជាមួយ​ការ​ចំណាយ​ខាង​កិច្ច​ការពារ ដែល​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ប៉ាន់​ប្រមាណ​ថា មាន​ដល់​ជាង​១៩០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧​ ។

របាយការណ៍​នោះ​សរសេរ​ថា រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​កងទ័ព​ចិន​បាន​ពង្រីក​ដោយ​ឆាប់រហ័ស បណ្ដា​តំបន់​ប្រតិបត្តិការ​របស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ ក្នុង​ដែនសមុទ្រ​ពិសេស​តំបន់​សមុទ្រ​សំខាន់​ៗ ហើយ​ហ្វឹកហ្វឺន​ប្រហែលជា​សម្រាប់​វាយប្រហារ​ប្រឆាំង​បណ្ដា​គោលដៅ​អា​មេ​រិ​ក​និង​សម្ព័ន្ធមិត្ត ​។

ទោះបី​យ៉ាងណា​ក្នុង​របាយការណ៍​របស់​ខ្លួន មន្ទីរ​ប៉ង់​តា​ហ្គោ​ន​វាយតម្លៃ​ថា កងទ័ព​ចិន​ដែល​ពង្រីក​រង្វង់​ប្រតិបត្តិការ​របស់​ខ្លួន ជា​សារ​ដែល​ចិន​ចង់​បញ្ជូន​ក្រៅពី​ការ​បង្ហាញ​សមត្ថភាព​កាន់តែ​ខ្លាំង តែ​រឿង​នោះ​ក៏​មិន​ច្បាស់​ដែរ​ ។

ឆ្នាំ​នេះ​ចិន​បាន​បញ្ជូន​បណ្ដា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ ទៅ​ក្បែរ​កោះ​ទាំងឡាយ​ដែល​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ក្នុង​ក្រប​ខណ្ឌ​នៃ​សមយុទ្ធ​យោធា​នានា ​។ ​រួច​កាលពី​ខែមករា​មន្ទីរ​ប៉ង់​តា​ហ្កោ​ន​បាន​ចាត់​ទុក​ការ​តស៊ូ​ប្រឆាំង​ឥទ្ធិពល​របស់​ចិន​និង​របស់​រុ​ស្សុី​ថា​ជា​អាទិភាព នៃ​យុទ្ធសាស្ត្រ​ការពារ​ជាតិ​។

ឆ​ន្ទះ​របស់​ក្រុង​វ៉ា​ស៊ិន​តោន​និង​របស់​ក្រុង​ប៉េ​កាំ​ង​រក្សា​ភាព​តានតឹង​ខាង​យោធា រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ហាក់​បង្ហាញ​សញ្ញា​ច្បាស់ ពិសេស​កាលពី​ខែឧសភា​ក្រោយ​ពី​មន្ទីរ​ប៉ង់​តា​ហ្គោ​ន បដិសេធ​មិន​ឲ្យ​ចិន​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​រួម​ជា​អន្តរជាតិ​ប្រចាំឆ្នាំ​មួយ​ក្នុង​សមុទ្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ