ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ចៅ​អធិរាជ​ជប៉ុន​សម្ដែង​វិប្បដិសារី

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ព្រះ​ចៅ​អធិរាជ​ជប៉ុន​អា​គី​ហ៊ី​តូ​នា​ថ្ងៃ​ទី​១៥ ​សីហា​ ទ្រង់​សម្ដែង​វិប្បដិសារី​យ៉ាង​​ជ្រាលជ្រៅ​របស់​ព្រះ​អង្គ នា​ពិធី​រំលឹក​ខួប​នៃ​ការ​ចុះចាញ់​សង្គ្រាម​ឆ្នាំ​១៩៤៥ ដែល​នោះ​​នឹង​ជា​ពិធី​ចុង​ក្រោយ​មុន​ពេល​ព្រះ​អង្គ​ប្រកាស​ដាក់រាជ្យ​នា​ខែមេសា​ខាង​មុខ​នេះ​។ ព្រះ​ចៅ​អធិរាជ​ព្រះ​ជន្ម​៨៤​ព្រះ​វស្សា នៅ​មុខ​សាធារណជន​ប្រមាណ​ជា​៦០០០​នាក់​ ឯ​សាល់…

ប្រទេស​ជប៉ុន ៖ ព្រះ​ចៅ​អធិរាជ​ជប៉ុន​អា​គី​ហ៊ី​តូ​នា​ថ្ងៃ​ទី​១៥ ​សីហា​ ទ្រង់​សម្ដែង​វិប្បដិសារី​យ៉ាង​​ជ្រាលជ្រៅ​របស់​ព្រះ​អង្គ នា​ពិធី​រំលឹក​ខួប​នៃ​ការ​ចុះចាញ់​សង្គ្រាម​ឆ្នាំ​១៩៤៥ ដែល​នោះ​​នឹង​ជា​ពិធី​ចុង​ក្រោយ​មុន​ពេល​ព្រះ​អង្គ​ប្រកាស​ដាក់រាជ្យ​នា​ខែមេសា​ខាង​មុខ​នេះ​។

ព្រះ​ចៅ​អធិរាជ​ព្រះ​ជន្ម​៨៤​ព្រះ​វស្សា នៅ​មុខ​សាធារណជន​ប្រមាណ​ជា​៦០០០​នាក់​ ឯ​សាល់ ​NIPPON BUDOKAN នា​កណ្ដាល​ក្រុង​តូ​ក្យូ ទ្រង់មាន​ព្រះរាជ​បន្ទូល​ថា ពោរ​ពេញ​​ដោយ​វិប្បដិសារី​យ៉ាង​ជ្រាលជ្រៅ ខ្ញុំ​ប្រាថ្នា​សូមកុំ​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​នៃ​សង្គ្រាម​ជា​ថ្មី​ទៀត​។

ព្រះ​ចៅ​អា​គី​ហ៊ី​តូ បុត្រា​ព្រះ​ចៅ​ហ៊ីរ៉ូ​ហ៊ីតូ​ ជា​ប្រមុខ​ដឹកនាំ​ជប៉ុន​នា​សម័យកាល​សង្គ្រាម​រួច​ជា​អ្នក​ប្រកាស​ពី​ការ​ចុះចាញ់​សង្គ្រាម​ថ្ងៃ​ទី​១៥​សីហា​១៩៤៥​នោះ ទ្រង់​ធ្លាប់​សម្ដែង​វិប្ប​ដិ​សារី​បែប​នេះ​ម្ដង​ជា​លើក​ដំបូង​កាលពី​ឆ្នាំ​២០១៥​។

ព្រះ​បុត្រា​ច្បង​របស់​ព្រះ​អង្គ ព្រះ​អង្គ​ម្ចាស់​ណា​រូ​ហ៊ីតូ​ជា​អ្នក​ឡើង​ស្នងរាជ្យ​ពី​ព្រះ​អង្គនា​ចុង​​ខែមេសា យោង​ទៅ​តាម​ច្បាប់​លើកលែង​មួយ​ដែល​អនុញ្ញាត​ឲ្យ​ទ្រង់​ឡើង​គ្រងរាជ្យ​បល្ល​ង្ក​មុន​ការ​ចូល​ព្រះ​ទិវង្គត​របស់​ព្រះ​បិតា​។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ី​ន​ហ្សូ​អា​បេ ក៏​ថ្លែង​ដែរ​ថា បណ្ដា​ការ​ខុសឆ្គង​នៃ​សង្គ្រាម​ពុំ​ត្រូវ​កើត​មាន​ទៀត​ឡើយ​។​ដោយ​គិតដល់​ប្រវត្តិសាស្ត្រ យើង​នឹង​បន្ត​ប្រកាន់​យ៉ាង​ម៉ឺង​ម៉ាត់​ការ​សន្យា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ