ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែសទៀតហើយ… បើកយន្តហោះបំបុកផ្ទះព្រោះខឹងប្រពន្ធ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ចិត្តខ្លាំង ខឹង​ប្រពន្ធ​ធ្វើ​ឱ្យ​ប៉ូ​លិសចាប់ខ្លួន ក៏​បាន​​បើក​យន្តហោះ​ខ្នាត​តូចបំ​​បុក​ចូល​ទៅ​ក្នុងផ្ទះ​ទាំង​​កំរោល ​។ រឿងហេតុ​ដ៏ចម្លែក​គ្មាន​ពីរ​​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ចន្ទ…

តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ចិត្តខ្លាំង ខឹង​ប្រពន្ធ​ធ្វើ​ឱ្យ​ប៉ូ​លិសចាប់ខ្លួន ក៏​បាន​​បើក​យន្តហោះ​ខ្នាត​តូចបំ​​បុក​ចូល​ទៅ​ក្នុងផ្ទះ​ទាំង​​កំរោល ​។

រឿងហេតុ​ដ៏ចម្លែក​គ្មាន​ពីរ​​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ចន្ទ នៅ​​ទី​ក្រុង Salt Lake City ក្នុង​រដ្ឋ Utah សហរដ្ឋអាមេរិក​ ។ នេះ​​មក​ពី​បញ្ហា​ជម្លោះ​កើត​មាន​ឡើង​​ ​កាលពី​ថ្ងៃអាទិត្យ​រវាង​បុរស​ជា​ប្តី​ឈ្មោះ Duane Youd ​​ជា​មន្ត្រី​បើក​យន្តហោះ ជាមួ​ប្រពន្ធ​ រហូត​ពួក​គេ​បាន​វាយ​ប្រតប់​គ្នា ក្រោយ​ពេល​ផឹកស្រា​ស្រវឹង​រៀងៗខ្លួន ​។ ដោយសារ​តែ​​បែប​នេះ ទើប​អ្នក​ជិតខាង​បាន​ទូរស័ព្ទ​ហៅ​ប៉ូ​លិស​ម​ក​ចាប់ខ្លួន​បុរស​ជា​ប្តី​ពី​បទ​បង្ក​​ហិង្សា​ ។

លុះ​​នៅ​ព្រឹក​បុរស​ជា​ប្តី​ក៏​បាន​តំកល់​ប្រាក់​ធានា​នៅ​ក្នុង​ឃុំ ហើយ​សុំ​ប៉ូ​លិស​ជិះ​មក​ផ្ទះ​​យក​ខោអាវ​ ។ ដោយ​ទទួល​បានការ​អនុញ្ញាត​ហើយ គាត់​ក៏​ទៅ​យក​​​យន្តហោះ​ខ្នាត​​​តូច​​ប្រភេទ Cessna 525 Citation Jet ពី​ក្រុមហ៊ុន​អាកាសចរណ៍ រួច​ក៏​ទៅ​បើក​បន្ទាបខ្លួន​បុក​ចូល​ក្នុងផ្ទះ ដែល​ប្រពន្ធ​និង​កូន​កំពុង​នៅ​ខាងក្នុង ។

ពេលនោះ យន្តហោះ​បាន​ផ្ទុះ​ឆេះស្លាប់​បុរស​ជា​ប្តី​ ហើយ​ផ្ទះ​​​មិន​ខូចខាត​ច្រើន​ទេ គ្រាន់តែ​ខ្លោច​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ​។ ជា​សំណាងល្អ ប្រពន្ធ​និង​កូន​​​បុរស​ចិត្តខ្លាំងនេះ បាន​រត់​ចេញពីផ្ទះ​ទាន់​ពេល​ ។ ហេតុការណ៍នេះ​ គ្រប់​​គ្នា​និយាយ​ថា នេះ​គឺជា​រឿងហេតុ​ មិន​ងាយ​នឹង​កើត​មានឡើយ ។

អត្ថបទសរសេរ ដោយ