ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ដៃ​ម្ល៉េះ​! កាន់​ប៉័ងតោ​២​មក​… ចុង​ក្រោយ​លត់​ជង្គង់​សំពះ​ផង យំ​ផង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​លើស​កំរិត​បាន​ទាញ​កាំបិត​ប៉័ងតោ មករ​កកាប់​បុរស​អ្នកលក់​សាំង​ដប​ម្នាក់ ព្រោះ​ខឹង​មិន​ព្រមឱ្យ​ជឿ​សាំង ហេតុ​ការណ៍​​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ ទល់មុខ​សាលា​បឋម​សិក្សា​ស្ទឹង​មាន​ជ័យ ផ្លូវ​២១៧…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​លើស​កំរិត​បាន​ទាញ​កាំបិត​ប៉័ងតោ មករ​កកាប់​បុរស​អ្នកលក់​សាំង​ដប​ម្នាក់ ព្រោះ​ខឹង​មិន​ព្រមឱ្យ​ជឿ​សាំង ហេតុ​ការណ៍​​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ ទល់មុខ​សាលា​បឋម​សិក្សា​ស្ទឹង​មាន​ជ័យ ផ្លូវ​២១៧ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ខាងលើ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ គឺ​មិន​ត្រូវ​បានឱ្យ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ ហើយ​តាម​សម្តី​ជន​រង​គ្រោះជា​អ្នកលក់​សាំង​ដប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ រូប​គាត់​អង្គុយ​លក់​សាំង​ដប​នៅ​មុខ​សាលា​បឋម​សិក្សា​ស្ទឹង​មាន​ជ័យ ស្រាប់តែ​បុរស​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​កញ្ចាស់​មួយ​គ្រឿង​បាន​មក​សុំ​ជឿ​សាំង​របស់​គាត់ តែ​មិនដឹង​ថា​យក​ទៅ​ធ្វើ​អ្វី​នោះ ។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា ពេល​នោះ​ដែរ រូប​គាត់​មិន​ព្រម​ជឿ​ឱ្យ បុរស​រូប​នោះ​ក៏​ជិះ​ម៉ូតូ​ទៅ​បាត់​មួយសន្ទុះ ស្រាប់តែ​បុរស​នោះ​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ ដោយ​កាន់​កាំបិតប៉័ងតោ​ចំនួន​២ មក​គំរាម​កាប់​រូប​គាត់ ។ ប៉ុន្តែ​ដោយ​ឃើញ​ហេតុការណ៍​មិន​ស្រួល រូប​គាត់​បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​ឃាត់ខ្លួន​ន​បុរស​ម្នាក់​តែ​ម្តង ។ ហើយ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​​ដល់​កន្លែង បុរស​រូប​នោះ​បាន​លត់​ជង្គង់​សំពះសុំទោស​ផង យំ​ផង មើលទៅ​ដូច​ជា​មនុស្ស​បែក​ថ្នាំ​អ​ញ្ចឹ​ង ។

ក្រោយ​ពេល​កើតហេតុ បុរស​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​២ ថា តើ​បុរស​រូប​នោះ​បែក​ថ្នាំ ឬ​មួយ​ក៏​មាន​ចេតនា​បង្ក​ហិង្សា​​ដាក់​ជន​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ