ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​នេះ​មិនដឹង​ម៉េច បានជា​ដើរ​ស្រែក​ផ្អើល​គេ​ពេញ​ហ្នឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ជនជាតិ​បរទេស​ម្នាក់​អាយុ​ជាង​២០​ឆ្នាំ​ស្រវឹងស្រា ហើយ​សង្ស័យ​បែក​ថ្នាំ​ដើរ​ស្រែក​ឡូឡា​កណ្តាលផ្លូវ តាំងពី​វត្ត​ភ្នំ​រហូត​មក​ដល់​ផ្លូវ​៣៦៩ ម្តុំ​ច្រាំង​បាក់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ជនជាតិ​បរទេស​ម្នាក់​អាយុ​ជាង​២០​ឆ្នាំ​ស្រវឹងស្រា ហើយ​សង្ស័យ​បែក​ថ្នាំ​ដើរ​ស្រែក​ឡូឡា​កណ្តាលផ្លូវ តាំងពី​វត្ត​ភ្នំ​រហូត​មក​ដល់​ផ្លូវ​៣៦៩ ម្តុំ​ច្រាំង​បាក់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ ។

អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​ឃើញ​ស្ត្រី​ជា​ជនជាតិ​បរទេស​មាន​វ័យ​ជាង​២០​ឆ្នាំ សង្ស័យ​បែក​ថ្នាំ​ដើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដើរ​ស្រែក​កណ្តាលផ្លូវ​នឹង​រត់​ពេញ​តែ​ផ្លូវ​ធ្វើ​ឲ្យ​អ្នក​បើករថយន្ត​មានការ​ផ្អើល និង​ប្រជាពលរដ្ឋ​ដោយ​ដើរ​តាំងពី​វត្ត​ភ្នំ​រហូត​មក​ដល់​ផ្លូវ​៣៦៩ ម្តុំ​ច្រាំង​បាក់ សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ ទើប​សមត្ថកិច្ច​រួម​នឹង​ប្រជាពលរដ្ឋ​ជួយ​ឃាត់ និង​ទំនាក់ទំនង​យក​ទៅ​កន្លែង​មាន​សុវត្ថិភាព ប៉ុន្តែ​ស្ត្រី​ខាងលើ​នេះ​មិន​ព្រមទៅ​ទេ​នៅ​អង្គុយ​ធ្វើ​មិនដឹង​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ជួយ​ទំនាក់ទំនង​ដឹក​ស្ត្រី​ជនជាតិ​បរទេស​យក​ទៅ​ការិយាល័យ​អន្តោប្រវេសន៍​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ