ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សោកនាដ​កម្ម​! ផ្ទុះ​ខ្ទេច​គ្មាន​សល់ ​ស្លា.ប់យ៉ាង​តិច​​៣៩​នាក់

5 ឆ្នាំ មុន

​ប្រទេស​ស៊ីរី ៖ បើ​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ​បាន​រាយការណ៍​​ឱ្យ​ដឹង​ថា​ ការ​ផ្ទុះ​ក្នុង​​អគារ​មួយ​នៃ​ខេត្ត​អ៊ី​ដ​លី​ប ​ភាគ​ពាយ័ព្យ​ស៊ី​រី ប្រហែល​យក​ធ្វើ​ជា​ឃ្លាំង​អាវុធ​ និង​គ្រាប់​រំសេវ​មួយ កាលពី​ថ្ងៃ​ទី​១២…

​ប្រទេស​ស៊ីរី ៖ បើ​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ​បាន​រាយការណ៍​​ឱ្យ​ដឹង​ថា​ ការ​ផ្ទុះ​ក្នុង​​អគារ​មួយ​នៃ​ខេត្ត​អ៊ី​ដ​លី​ប ​ភាគ​ពាយ័ព្យ​ស៊ី​រី ប្រហែល​យក​ធ្វើ​ជា​ឃ្លាំង​អាវុធ​ និង​គ្រាប់​រំសេវ​មួយ កាលពី​ថ្ងៃ​ទី​១២ ​សីហា​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣៩​នាក់ ក្នុង​នោះ​មាន​កុមារ​១២​នាក់​។

អគារ​នោះ​ជា​កន្លែង​ស្នាក់​របស់​ជន​ស៊ី​វិល​ដែល​ភៀសខ្លួន​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​ ព្រម​ទាំង​​ជា​កន្លែង​លក់​អាវុធ ​និង​គ្រាប់រំសេវ​របស់​ឈ្មួ្ម​​ញ​ម្នាក់​។ ហើយ​​ពួក​មួក​ស​នៃ​ក្រុម​ជួយ​សង្គ្រោះ​ក្នុង​តំបន់​ឧទ្ទាម បាន​លើក​ពី​តុល្យការ​ជន​រង​គ្រោះ​ថា មាន​អ្នក​ស្លាប់​៣៩​នាក់​ហើយ​​មនុស្ស​ច្រើន​សិប​នាក់​រង​របួស​។ ​អ្នក​ដែល​នៅ​រស់រាន​មានជីវិត​ប្រមាណ​ជា​១០​នាក់ ​ទាញ​យក​ចេញពី​គំនរ​បាក់បែក​។​ ចំណែកមូលហេតុ​នៃ​ការ​ផ្ទុះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​។

ខេត្ត​អ៊ី​ដ​លី​ប ​នា​ភាគ​ពាយ័ព្យ​ស៊ី​រី​ជា​ខេត្ត​ចុង​ក្រោយ​មួយ​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​ដែល​ច្បាំង​គ្នា​ចាប់តាំងពី​៧​ឆ្នាំ​មក​ហើយ​ជាមួយ​កងកម្លាំង​របស់​ប្រធានាធិបតី​ស៊ី​រី លោក​បា​ចា​អាល់​អាសា​ដ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ