ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ទាំង​ពីរ​នឹង​ជួប​គ្នា​កំពូល​ថ្មី​នៅ​ក្រុង​ព្យុ​ង​យ៉ាង​ឆាប់​ៗ​នេះ

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​ពីរ ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​ YONHAP​ បាន​រាយការណ៍​នា​ថ្ងៃ​ទី​១៣​ សីហា​ថា ប្រទេស​កូរ៉េ​ទាំង​២​នឹង​ជួប​គ្នា​កំពូល​ថ្មី​នៅ​ទីក្រុង​ព្យុ​ង​យ៉ាង នា​ខែកញ្ញា​ខាង​​មុខ​នេះ ខណៈ​ភាគី​ទាំង​២​ជួប​ប្រជុំ​គ្នា​កម្រិត​ខ្ពស់​នៅ​តំបន់​ហាម​មិន​ឲ្យ​មាន​កងទ័ព​ដែល​បែងចែក​កូរ៉េ​ទាំង​២​។ ដំណើរ​ទៅ​កាន់​ក្រុង​ព្យុ​ង​យ៉ាង​…

ប្រទេស​កូរ៉េ​ទាំង​ពីរ ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​ YONHAP​ បាន​រាយការណ៍​នា​ថ្ងៃ​ទី​១៣​ សីហា​ថា ប្រទេស​កូរ៉េ​ទាំង​២​នឹង​ជួប​គ្នា​កំពូល​ថ្មី​នៅ​ទីក្រុង​ព្យុ​ង​យ៉ាង នា​ខែកញ្ញា​ខាង​​មុខ​នេះ ខណៈ​ភាគី​ទាំង​២​ជួប​ប្រជុំ​គ្នា​កម្រិត​ខ្ពស់​នៅ​តំបន់​ហាម​មិន​ឲ្យ​មាន​កងទ័ព​ដែល​បែងចែក​កូរ៉េ​ទាំង​២​។

ដំណើរ​ទៅ​កាន់​ក្រុង​ព្យុ​ង​យ៉ាង​ របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក MOON JAE IN នឹង​ជា​ទស្សនកិច្ច​លើក​ដំបូង​របស់​ប្រមុខរដ្ឋ​កូរ៉េ​ខាងត្បូង​មួយ​រូប ទៅ​កាន់​កូរ៉េ​ខាងជើង​ពុំ​ធ្លាប់​​មាន​ចាប់តាំងពី​ជាង​មួយ​ទស​វត្ស​មក​ហើយ​។​ ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង​ប្រកាស​​នា​ថ្ងៃ​ទី​១៣​ សីហា​ ពី​ការ​ជួប​គ្នា​កំពូល​ថ្មី​នេះ​។

មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ​ជុង​អ៊ុ​ន ​និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​លោក ​MOON JAE IN បាន​ជួប​គ្នា​កំពូល​២​លើក​ហើយ គឺ​ម្ដង​នា​ខែមេសា​ ហើយ​បន្ទាប់​មក​នា​ខែឧសភា  នា​ឱកាស​នៃ​ការ​ជួប​គ្នា​មួយ ពុំ​ប្រកាស​ឲ្យ​ដឹង​ជា​មុន​។​ នា​ខែមេសា​ ក្នុង​ការ​ជួប​គ្នា​កំពូល​នៅ​​ភូមិ​ប៉ាន​មុន​ហ្សូ​ម មេដឹកនាំ​ទាំង​២​បាន​ព្រមព្រៀង​គ្នា រៀបចំ​ការ​ជួប​គ្នា​កំពូល​ថ្មី​នា​សរទ​រដូវ ហើយ​លើក​នេះ​នៅ​ក្រុង​ព្យុ​ង​យ៉ាង ​រដ្ឋធានី​កូរ៉េ​ខាងជើង​។​ តំណាង​របស់​ប្រទេស​​ទាំង​២​បាន​ជួប​ប្រជុំ​គ្នា​នា​ថ្ងៃ​ទី​១៣​ សីហា​ នៅ​ភូមិ​ប៉ាន​មុន​ហ្សូ​ម ដើម្បី​រៀបចំ​ការ​ជួប​គ្នា​កំពូល​ថ្មី​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ