ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ទន់​ហន់ ត្រៀម​អ្វីៗ​មិន​ទាន់​ ​ស្លា.ប់​៣៧​នាក់

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ បើ​តាម​អាជ្ញាធរ​បាន​​រាយការណ៍​នា​ថ្ងៃ​ទី៍​១១​ ខែសីហា​ថា ទឹកជំនន់​ភ្លាម​ៗ​​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣៧​នាក់ ហើយ​មនុស្ស​៣៧.០០០​នាក់​ត្រូ​វ​ជម្លៀស​ចេញ​នៅ​រដ្ឋ​ KERALA ​ភាគ​និរតី​ឥណ្ឌា មក​ពី​ការ​បាក់​ដី…

ប្រទេស​ឥណ្ឌា ៖ បើ​តាម​អាជ្ញាធរ​បាន​​រាយការណ៍​នា​ថ្ងៃ​ទី៍​១១​ ខែសីហា​ថា ទឹកជំនន់​ភ្លាម​ៗ​​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣៧​នាក់ ហើយ​មនុស្ស​៣៧.០០០​នាក់​ត្រូ​វ​ជម្លៀស​ចេញ​នៅ​រដ្ឋ​ KERALA ​ភាគ​និរតី​ឥណ្ឌា មក​ពី​ការ​បាក់​ដី ​និង​ទឹក​ជន់​ខ្លាំង​។

រដ្ឋ​នេះ​ទាក់ទាញ​ទេសចរណ៍​ដោយសារ​មាត់សមុទ្រ​សម្បូរ​ចំការ​តែ ​និង​ដើម​ត្នោត តែង​ជួប​​ប្រទះ​ភ្លៀង​ធ្លាក់​ខ្លាំង​រៀង​រាល់​ឆ្នាំ តែ​ឆ្នាំ​នេះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ពិសេស​។

កងទ័ព​ត្រូវ​បាន​បញ្ជូន​មក​ដើម្បី​បំពេញបេសកកម្ម​ជួ​​យ​សង្គ្រោះ​នៅ​រដ្ឋ​ KERALA​។​ រីឯ​ប្រជាជន​ត្រូវ​បាន​ជម្លៀស​មក​កា​ន់​មជ្ឈមណ្ឌល​ទទួល​៣៥០​កន្លែង​ ក្នុង​រដ្ឋ​នោះ​ទាំងមូល​ពេល​ភ្លៀង​បាន​ធ្លាក់​ខ្លាំង​២​ថ្ងៃ​ជាប់​ៗ​គ្នា​។ ​លោក​ PINARAYI VIJAYAN ប្រមុខ​រដ្ឋា​ភិបាល​​រដ្ឋ ​KERALA​ សរសេរ​តាម​ TWITTER ​ថា រដ្ឋ​របស់​យើង​ប្រឈម​មុខ​នឹង​គ្រោះ​មហន្តរាយ​យ៉ាង​ធំ​មួយ​ពុំ​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក​។ ហើយ​​មនុស្ស​ច្រើន​នាក់​ស្លាប់ ហើយ​ផ្ទះ​ច្រើន​រយ​ខ្នង​រង​ការ​បំផ្លាញ​ទាំងស្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ